ស្តេចស្រុកស៊ីរីមានចិត្តខ្វល់ខ្វាយជាខ្លាំងចំពោះហេតុការណ៍នេះ ស្តេចកោះហៅពួកមេទ័ពមក ហើយសួរថា៖ «ហេតុអ្វីបានជាអស់លោកមិនប្រាប់ឲ្យខ្ញុំដឹងថា ក្នុងចំណោមពួកយើង មានម្នាក់ចូលដៃជាមួយស្តេចស្រុកអ៊ីស្រអែល?»។
១ សាំយូអែល 28:21 - អាល់គីតាប ស្ត្រីនោះក៏ចូលទៅជិតស្តេចឃើញថា គាត់ភ័យតក់ស្លុតយ៉ាងខ្លាំង។ ដូច្នេះ នាងជម្រាបស្តេចថា៖ «ខ្ញុំបានគោរពតាមបញ្ជារបស់ស្តេចហើយ។ ខ្ញុំប្រថុយជីវិតដោយធ្វើតាមសំណូមពររបស់ស្តេច។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស្ត្រីនោះក៏មកជិតស្តេចសូល ឃើញទ្រង់តក់ស្លុតជាខ្លាំង ក៏ទូលថា៖ «ខ្ញុំម្ចាស់ជាអ្នកបម្រើរបស់ទ្រង់ បានស្តាប់តាមទ្រង់ហើយ ក៏បានប្រថុយជីវិតដើម្បីធ្វើតាមអស់ទាំងសេចក្ដីដែលទ្រង់បានមានរាជឱង្ការមកខ្ញុំម្ចាស់ដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ត្រីនោះក៏ចូលទៅជិតស្ដេច ឃើញថា ទ្រង់ភ័យតក់ស្លុតយ៉ាងខ្លាំង។ ដូច្នេះ នាងទូលស្ដេចថា៖ «ខ្ញុំម្ចាស់បានគោរពតាមបញ្ជារបស់ព្រះករុណាហើយ។ ខ្ញុំម្ចាស់ប្រថុយជីវិតដោយធ្វើតាមសំណូមពររបស់ព្រះករុណា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ស្ត្រីនោះក៏មកឯសូល ឃើញថាទ្រង់តក់ស្លុតជាខ្លាំង នោះក៏ទូលថា មើល ខ្ញុំម្ចាស់ ជាបាវស្រីរបស់ទ្រង់ បានស្តាប់តាមទ្រង់ហើយ ក៏បានប្រថុយជីវិតនឹងធ្វើតាមអស់ទាំងសេចក្ដី ដែលទ្រង់បានមានបន្ទូលមកខ្ញុំម្ចាស់ផង |
ស្តេចស្រុកស៊ីរីមានចិត្តខ្វល់ខ្វាយជាខ្លាំងចំពោះហេតុការណ៍នេះ ស្តេចកោះហៅពួកមេទ័ពមក ហើយសួរថា៖ «ហេតុអ្វីបានជាអស់លោកមិនប្រាប់ឲ្យខ្ញុំដឹងថា ក្នុងចំណោមពួកយើង មានម្នាក់ចូលដៃជាមួយស្តេចស្រុកអ៊ីស្រអែល?»។
ដោយឃើញថាបងប្អូនមិនមកជួយសង្គ្រោះខ្ញុំទេនោះ ខ្ញុំក៏សុខចិត្តប្តូរជីវិត ចេញទៅប្រយុទ្ធនឹងជនជាតិអាំម៉ូន ហើយអុលឡោះតាអាឡាបានប្រគល់ពួកគេមកក្នុងកណ្តាប់ដៃខ្ញុំ។ ថ្ងៃនេះហេតុដូចម្តេចបានជាបងប្អូនលើកគ្នាមក ធ្វើសឹកនឹងខ្ញុំទៅវិញដូច្នេះ?»។
ទតបានប្រថុយជីវិតទៅសម្លាប់ជនភីលីស្ទីន គឺនៅថ្ងៃនោះ អុលឡោះតាអាឡាបានប្រោសប្រទានជ័យជំនះដ៏ធំធេងបំផុតដល់ប្រជាជនអ៊ីស្រអែលទាំងមូល ដូចឪពុកបានឃើញ និងសប្បាយចិត្តស្រាប់ហើយ។ ហេតុអ្វីបានជាឪពុកចង់ប្រព្រឹត្តអំពើបាប ដោយបង្ហូរឈាមមនុស្សម្នាក់ដែលគ្មានទោសពៃរ៍ គឺចង់សម្លាប់ទត ដោយគ្មានមូលហេតុដូច្នេះ?»។
រំពេចនោះ ស្តេចសូលដួលទាំងជំហរ ព្រោះពាក្យរបស់សាំយូអែល ធ្វើឲ្យស្តេចភ័យតក់ស្លុតយ៉ាងខ្លាំង។ មួយវិញ ទៀតស្តេចសូលអស់កម្លាំង ព្រោះគាត់ពុំបានពិសាអាហារមួយថ្ងៃមួយយប់មកហើយ។
ឥឡូវនេះ សូមស្តាប់ខ្ញុំសិន សូមអនុញ្ញាតឲ្យខ្ញុំរៀបចំអាហារជូនស្តេច ដើម្បីឲ្យស្តេចពិសា ហើយមានកម្លាំងបន្តដំណើរទៅមុខទៀត»។