១ សាំយូអែល 28:20 - អាល់គីតាប20 រំពេចនោះ ស្តេចសូលដួលទាំងជំហរ ព្រោះពាក្យរបស់សាំយូអែល ធ្វើឲ្យស្តេចភ័យតក់ស្លុតយ៉ាងខ្លាំង។ មួយវិញ ទៀតស្តេចសូលអស់កម្លាំង ព្រោះគាត់ពុំបានពិសាអាហារមួយថ្ងៃមួយយប់មកហើយ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦20 រំពេចនោះ ស្តេចសូលក៏ដួលចុះដល់ដីទាំងជំហរ មានសេចក្ដីភ័យខ្លាចជាខ្លាំង ដោយឮពាក្យដែលសាំយូអែលបានប្រាប់ ហើយគ្មានកម្លាំងនៅសល់ទៀតឡើយ ព្រោះមិនបានសោយព្រះស្ងោយអស់ពេញមួយថ្ងៃមួយយប់មកហើយ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥20 រំពេចនោះ ព្រះបាទសូលដួលទាំងជំហរ ព្រោះពាក្យរបស់លោកសាំយូអែលធ្វើឲ្យស្ដេចភ័យតក់ស្លុតយ៉ាងខ្លាំង។ មួយវិញទៀត ព្រះបាទសូលអស់កម្លាំង ព្រោះទ្រង់ពុំបានសោយព្រះស្ងោយមួយថ្ងៃមួយយប់មកហើយ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤20 ខណនោះ ស្រាប់តែសូលទ្រង់ដួលស្រប៉ាបចុះនៅដី មានសេចក្ដីភ័យជាខ្លាំង ដោយពាក្យដែលសាំយូអែលបានប្រាប់នោះ ហើយគ្មានកំឡាំងនៅសល់ទៀតទេ ពីព្រោះមិនបានសោយព្រះស្ងោយអស់ពេញ១ថ្ងៃ១យប់នោះហើយ សូមមើលជំពូក |