ពួកមេដឹកនាំបៀតបៀនខ្ញុំ ដោយឥតមូលហេតុ ក៏ប៉ុន្តែ មានតែបន្ទូលរបស់ទ្រង់ប៉ុណ្ណោះ ដែលធ្វើឲ្យខ្ញុំភ័យខ្លាច!។
១ សាំយូអែល 26:18 - អាល់គីតាប គាត់ជម្រាបទៀតថា៖ «ហេតុអ្វីស្តេចចេះតែតាមចាប់ខ្ញុំដូច្នេះ? តើខ្ញុំបានធ្វើអ្វី? តើខ្ញុំប្រព្រឹត្តអំពើអាក្រក់អ្វីខ្លះ?។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រួចទូលសួរទៀតថា៖ «ហេតុអ្វីបានជាព្រះករុណា ជាម្ចាស់នៃទូលបង្គំ ដេញតាមទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គដូច្នេះ? តើទូលបង្គំបានធ្វើអ្វីខុស? តើទូលបង្គំមានទោសអ្វី? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកទូលទៀតថា៖ «ហេតុអ្វីព្រះករុណាជាអម្ចាស់ ចេះតែតាមចាប់ទូលបង្គំដូច្នេះ? តើទូលបង្គំបានធ្វើអ្វី? តើទូលបង្គំប្រព្រឹត្តអំពើអាក្រក់អ្វីខ្លះ? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចទូលសួរថា ហេតុអ្វីបានជាព្រះករុណា ជាម្ចាស់នៃទូលបង្គំ ដេញតាមទូលបង្គំជាបាវបំរើទ្រង់ដូច្នេះ តើទូលបង្គំបានធ្វើអ្វី ឬមានទោសយ៉ាងណា |
ពួកមេដឹកនាំបៀតបៀនខ្ញុំ ដោយឥតមូលហេតុ ក៏ប៉ុន្តែ មានតែបន្ទូលរបស់ទ្រង់ប៉ុណ្ណោះ ដែលធ្វើឲ្យខ្ញុំភ័យខ្លាច!។
អ្នកទាំងនោះបានដាក់អន្ទាក់ ដើម្បីទាក់ខ្ញុំ ហើយជីករណ្ដៅ ដើម្បីចាប់ខ្ញុំ ដោយគ្មានមូលហេតុអ្វីឡើយ។
អ្នកដែលស្អប់ខ្ញុំដោយឥតមូលហេតុ មានគ្នាច្រើនជាងសក់ក្បាល របស់ខ្ញុំទៅទៀត ពួកមេបំផ្លាញទាំងនោះមានកម្លាំងខ្លាំងណាស់ ពួកគេរកព្យាបាទខ្ញុំទាំងយល់ច្រឡំ តើឲ្យខ្ញុំសងទៅគេវិញដូចម្ដេចកើត បើខ្ញុំមិនបានយករបស់នោះសោះ!
យេរេមាសួរស្តេចសេដេគាទៀតថា៖ «តើខ្ញុំបានប្រព្រឹត្តអ្វីខុសចំពោះស្តេច ឬខុសចំពោះពួកនាម៉ឺន និងប្រជាជននេះ បានជាគេយកខ្ញុំមកឃុំឃាំងដូច្នេះ?
អ៊ីសាមានប្រសាសន៍ទៅគេថា៖ «ខ្ញុំបានបង្ហាញឲ្យអ្នករាល់គ្នាឃើញកិច្ចការដ៏ល្អប្រសើរជាច្រើន ដែលអុលឡោះជាបិតាប្រទានឲ្យខ្ញុំធ្វើ។ ក្នុងបណ្ដាកិច្ចការទាំងនោះ តើកិច្ចការណាមួយដែលនាំឲ្យអ្នករាល់គ្នាយកដុំថ្មបម្រុងនឹងគប់សម្លាប់ខ្ញុំ?»។
អ៊ីសាមានប្រសាសន៍ទៅទាហាននោះវិញថា៖ «បើខ្ញុំនិយាយខុសឆ្គង សុំប្រាប់មើល៍! តើមានឆ្គងត្រង់ណា! តែបើខ្ញុំនិយាយត្រឹមត្រូវ ម្ដេចក៏អ្នកវាយខ្ញុំ?»។
ក្នុងចំណោមអ្នករាល់គ្នាតើនរណាអាចចោទប្រកាន់ថា ខ្ញុំប្រព្រឹត្ដអំពើបាបបាន? បើខ្ញុំនិយាយសេចក្ដីពិត ហេតុដូចម្ដេចបានជាអ្នករាល់គ្នាមិនជឿខ្ញុំ?
ទតរត់ចេញពីណាយ៉ូត ជិតភូមិរ៉ាម៉ា ទៅជួបសម្តេចយ៉ូណាថាន ហើយសួរថា៖ «តើខ្ញុំបានធ្វើអ្វី? តើខ្ញុំមានកំហុសអ្វី? តើខ្ញុំបានធ្វើអ្វីខុសចំពោះឪពុករបស់បង បានជាស្តេចរកសម្លាប់ខ្ញុំដូច្នេះ?»។
គាត់សួរថា៖ «ហេតុអ្វីបានជាស្តេចចេះតែស្តាប់ពាក្យរបស់អស់អ្នកដែលជម្រាបស្តេចថា “ទតចង់ព្យាបាទស្តេច”ដូច្នេះ?