Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 17:29 - អាល់គីតាប

29 ទត​ឆ្លើយ​តប​ថា៖ «តើ​ខ្ញុំ​មាន​ធ្វើ​អ្វី​ខុស? ខ្ញុំ​គ្រាន់​តែ​សួរ​ប៉ុណ្ណឹង មិន​បាន​ឬ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

29 តែ​ដាវីឌ​ឆ្លើយ​ថា៖ «តើ​ខ្ញុំ​មាន​ធ្វើ​អី ខ្ញុំ​គ្រាន់​តែ​និយាយ​មួយ​ម៉ាត់​ទេ​តើ?»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

29 យុវជន​ដាវីឌ​ឆ្លើយ​តប​ថា៖ «តើ​ខ្ញុំ​មាន​ធ្វើ​អ្វី​ខុស? ខ្ញុំ​គ្រាន់​តែ​សួរ​ប៉ុណ្ណឹង មិន​បាន​ឬ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

29 តែ​ដាវីឌ​ឆ្លើយ​ថា តើ​ខ្ញុំ​មាន​ធ្វើ​អី ខ្ញុំ​គ្រាន់​តែ​និយាយ​១​ម៉ាត់​ទេ​តើ

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 17:29
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ចម្លើយ​ទន់‌ភ្លន់​រមែង​បន្ថយ​កំហឹង រីឯ​សំដី​គំរោះ‌គំរើយ​តែងតែ​ធ្វើ​ឲ្យ​ច្រឡោត​ខឹង។


រីឯ​អ្នក​ដែល​បាន​ទទួល​រស‌អុលឡោះ​វិនិច្ឆ័យ​បាន​ទាំង​អស់ ហើយ​គ្មាន​អ្នក​ណា​វិនិច្ឆ័យ​អ្នក​នោះ​បាន​ឡើយ


កុំ​ប្រព្រឹត្ដ​អំពើ​អាក្រក់ តប​នឹង​អំពើ​អាក្រក់ កុំ​ជេរ​ប្រមាថ​តប​នឹង​អ្នក​ដែល​ជេរ​ប្រមាថ​បង​ប្អូន គឺ​ត្រូវ​ជូន​ពរ​គេ​វិញ ដ្បិត​អុលឡោះ​បាន​ត្រាស់​ហៅ​បង​ប្អូន​ឲ្យ​ប្រព្រឹត្ដ​ដូច្នេះ​ឯង ដើម្បី​ឲ្យ​បង​ប្អូន​បាន​ទទួល​ពរ​របស់​ទ្រង់​តាម​បន្ទូល​សន្យា​នៃ​ទ្រង់។


លោក​អេលាប​ជា​បង​បង្អស់​ឮ​ទត​និយាយ​ជា​មួយ​នឹង​ពល​ទាហាន​ដូច្នេះ គាត់​ខឹង​យ៉ាង​ខ្លាំង ហើយ​ពោល​ថា៖ «ហេតុ​អ្វី​បាន​ជា​ឯង​មក​ទី​នេះ? ឯង​ទុក​ហ្វូង​ចៀម​នៅ​វាល​រហោ‌ស្ថាន​នោះ​ឲ្យ​នរណា​មើល? អញ​ស្គាល់​ចរិត​រប៉ិល‌រប៉ូច​របស់​ឯង​ច្បាស់​ណាស់ គឺ​ឯង​មក​នេះ ដើម្បី​មើល​គេ​ច្បាំង​គ្នា​ប៉ុណ្ណោះ»។


ទត​បែរ​ចេញ​ពី​បង សួរ​ទាហាន​ម្នាក់​ទៀត​នូវ​សំនួរ​ដដែល​នោះ ពួក​ទាហាន​ក៏​ឆ្លើយ​តប​មក​វិញ​ដូច​ពី​មុន​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម