សម្តេចអាប់សាឡុមអញ្ជើញមនុស្សពីររយនាក់ ពីក្រុងយេរូសាឡឹម ឲ្យទៅជាមួយសម្តេច ប៉ុន្តែ អ្នកទាំងនោះនាំគ្នាទៅដោយសុទ្ធចិត្ត ពុំបានដឹងរឿងហេតុអ្វីសោះ។
១ សាំយូអែល 22:15 - អាល់គីតាប ថ្ងៃនោះ មិនមែនជាថ្ងៃដំបូងបង្អស់ទេ ដែលខ្ញុំទូរអាសួរអុលឡោះជូនគាត់។ ខ្ញុំគ្មានគំនិតក្បត់ស្តេចសោះ! សូមស្តេចមេត្តាកុំទម្លាក់ទោសមកលើខ្ញុំ ឬលើនរណាម្នាក់ ក្នុងក្រុមគ្រួសាររបស់ខ្ញុំឡើយ ដ្បិតខ្ញុំពុំបានដឹងរឿងរ៉ាវទាំងនេះទេ ទោះបីរឿងតូច ឬធំក្តី»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ នៅថ្ងៃនេះ ដែលទូលបង្គំបានទូលសួរដល់ព្រះ នោះតើបានទូលសួរឲ្យលោកឬ សូមឲ្យសេចក្ដីនោះនៅឆ្ងាយពីទូលបង្គំទៅ កុំឲ្យទ្រង់ព្រះករុណាទម្លាក់កំហុសលើទូលបង្គំ ជាអ្នកបម្រើរបស់ព្រះអង្គ ឬអ្នកណាមួយក្នុងគ្រួសារឪពុកទូលបង្គំដូច្នេះឡើយ ដ្បិតទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ មិនបានដឹងពីរឿងទាំងនេះទេ ទោះច្រើន ឬតិចក្តី»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ថ្ងៃនោះ មិនមែនជាថ្ងៃដំបូងបង្អស់ទេ ដែលទូលបង្គំទូលសួរព្រះជាម្ចាស់ជូនលោក។ ទូលបង្គំគ្មានគំនិតក្បត់ព្រះករុណាសោះ! សូមព្រះករុណាមេត្តាកុំទម្លាក់ទោសមកលើទូលបង្គំ ឬលើនរណាម្នាក់ ក្នុងក្រុមគ្រួសាររបស់ទូលបង្គំឡើយ ដ្បិតទូលបង្គំពុំបានដឹងរឿងរ៉ាវទាំងនេះទេ ទោះបីរឿងតូច ឬធំក្ដី»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះនៅថ្ងៃនេះ ដែលទូលបង្គំបានទូលសួរដល់ព្រះ នោះតើបានទូលសួរឲ្យលោកឬអី សូមឲ្យសេចក្ដីនោះនៅឆ្ងាយពីទូលបង្គំទៅ កុំឲ្យទ្រង់ព្រះករុណាប្រចាប់ទូលបង្គំ ជាបាវបំរើរបស់ទ្រង់ ឬអ្នកណាមួយក្នុងពួកគ្រួឪពុកទូលបង្គំដូច្នេះឡើយ ដ្បិតទូលបង្គំ ជាបាវបំរើទ្រង់ មិនបានដឹងអ្វីពីរឿងទាំងនេះ ទោះច្រើន ឬតិចនោះទេ |
សម្តេចអាប់សាឡុមអញ្ជើញមនុស្សពីររយនាក់ ពីក្រុងយេរូសាឡឹម ឲ្យទៅជាមួយសម្តេច ប៉ុន្តែ អ្នកទាំងនោះនាំគ្នាទៅដោយសុទ្ធចិត្ត ពុំបានដឹងរឿងហេតុអ្វីសោះ។
ដើម្បីជួយចម្លងរាជវង្សឆ្លងកាត់ទន្លេ ហើយចាំទទួលបញ្ជាពីទត។ ពេលទតឆ្លងមកដល់ត្រើយម្ខាង ហើយលោកស៊ីម៉ាយក្រាបគោរពអោនមុខដល់ដី។
គាត់និយាយថា៖ «សូមជម្រាបស្តេច! សូមកុំប្រកាន់ទោសខ្ញុំ! សូមមេត្តាបំភ្លេចកំហុស ដែលខ្ញុំបានប្រព្រឹត្តចំពោះស្តេច នៅថ្ងៃស្តេចចេញពីក្រុងយេរូសាឡឹម សូមកុំចងគំនុំនឹងខ្ញុំឡើយ។
ស្តេចទតសួរអុលឡោះតាអាឡាថា៖ «តើខ្ញុំត្រូវចេញទៅច្បាំងនឹងជនជាតិភីលីស្ទីនឬទេ? តើទ្រង់ប្រគល់ពួកគេ មកក្នុងកណ្តាប់ដៃរបស់ខ្ញុំដែរឬ?»។ អុលឡោះតាអាឡាមានបន្ទូលថា៖ «ទៅចុះ យើងនឹងប្រគល់ពួកគេមកក្នុងកណ្តាប់ដៃរបស់អ្នកជាមិនខាន!»។
ស្តេចទតទូរអាសួរអុលឡោះតាអាឡា ហើយទ្រង់មានបន្ទូលមកគាត់វិញថា៖ «កុំវាយគេចំពីមុខឡើយ! ចូរដើរវាងទៅពីក្រោយ ហើយវាយពួកគេពីម្តុំដើមមននោះមកវិញ។
សតិសម្បជញ្ញៈរបស់យើងបានបញ្ជាក់ប្រាប់យើងថា ឥរិយាបថដែលយើងប្រកាន់យកក្នុងលោកនេះពិតជាត្រូវមែន ជាពិសេស របៀបដែលយើងប្រព្រឹត្ដចំពោះបងប្អូនដោយចិត្ដស្មោះសរ និងដោយចិត្តបរិសុទ្ធចេញមកពីអុលឡោះ។ យើងមិនបានធ្វើតាមប្រាជ្ញារបស់លោកីយ៍ទេ តែធ្វើតាមក្តីមេត្តារបស់អុលឡោះវិញ ត្រង់នេះហើយដែលធ្វើឲ្យយើងបានខ្ពស់មុខ។
ស្តេចមានប្រសាសន៍ថា៖ «អហ៊ីម៉ាឡេក! លោក និងក្រុមគ្រួសារទាំងមូលរបស់លោកត្រូវតែស្លាប់!»។
ពេលនាងអប៊ីកែលទៅដល់ផ្ទះវិញ នាងឃើញលោកណាបាលកំពុងធ្វើពិធីជប់លៀងយ៉ាងធំមួយ ដូចពិធីជប់លៀងរបស់ស្តេច។ លោកណាបាលសប្បាយចិត្តក្រៃលែង ហើយស្រវឹងយ៉ាងខ្លាំងទៀត ហេតុនេះ នាងពុំបាននិយាយអ្វីមួយម៉ាត់ប្រាប់គាត់ រហូតដល់ថ្ងៃរះ។