១ សាំយូអែល 22:12 - អាល់គីតាប ស្តេចសូលមានប្រសាសន៍ថា៖ «ចូរស្តាប់! កូនរបស់លោកអហ៊ីទូប!»។ អ៊ីមុាំឆ្លើយថា៖ «បាទ លោកម្ចាស់»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស្ដេចសូលមានរាជឱង្ការទៅគេថា៖ «ចូរស្តាប់ កូនអ័ហ៊ីទូប!»។ លោកក៏ទូលឆ្លើយថា៖ «ក្រាបទូល ព្រះករុណាជាអម្ចាស់»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទសូលមានរាជឱង្ការថា៖ «ចូរស្ដាប់! កូនរបស់លោកអហ៊ីទូប!»។ លោកបូជាចារ្យទូលថា៖ «ក្រាបទូល ព្រះករុណាជាអម្ចាស់»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចសូលមានបន្ទូលទៅគេថា ចូរស្តាប់ចុះ កូនអ័ហ៊ីទូបឯង លោកក៏ទូលឆ្លើយថា ព្រះករុណាវិសេសព្រះបពិត្រ |
កាលលោកមេភីបូសែត ជាកូនរបស់សម្តេចយ៉ូណាថាន និងជាចៅរបស់ស្តេចសូល បានមកជួបស្តេចទត គាត់អោនចុះ ក្រាបមុខដល់ដីគោរពស្តេចទត។ ស្តេចទតសួរគាត់ថា៖ «អ្នកឈ្មោះមេភីបូសែតមែនឬ?»។ គាត់ឆ្លើយថា៖ «គឺខ្ញុំនេះហើយ»។
អុលឡោះតាអាឡាមានបន្ទូលថា: យើងត្រៀមខ្លួនឆ្លើយតបជានិច្ច តែគ្មាននរណាសាកសួរអ្វីពីយើងទេ។ យើងត្រៀមជាស្រេចនឹងបង្ហាញខ្លួន តែគ្មាននរណាស្វែងរកយើងឡើយ។ ប្រជាជាតិនេះមិនបានហៅរកនាមយើងសោះ ទោះបីយើងត្រៀមខ្លួនចាំជួយគេក៏ដោយ។
ស្តេចសូលចាត់គេឲ្យទៅហៅអ៊ីមុាំអហ៊ីម៉ាឡេក ជាកូនរបស់លោកអហ៊ីទូប ព្រមទាំងក្រុមគ្រួសារទាំងមូលរបស់គាត់ និងក្រុមអ៊ីមុាំ នៅភូមិណូបឲ្យមក។ ពួកគេក៏មកជួបស្តេចទាំងអស់គ្នា។
ស្តេចបានសួរថា៖ «ហេតុអ្វីបានជាលោកឃុបឃិតជាមួយកូនរបស់លោកអ៊ីសាយ ប្រឆាំងនឹងយើងដូច្នេះ? ហេតុអ្វីបានជាលោកផ្តល់ស្បៀងអាហារ និងដាវ ហើយថែមទាំងទូរអាសួរអុលឡោះតាមសំណូមពររបស់វា ដើម្បីជួយវាឲ្យបះបោរ ដាក់អន្ទាក់ប្រឆាំងនឹងយើង ដូចវាបានធ្វើនៅថ្ងៃនេះ?»។
ស្តេចបានបញ្ជាទៅកាន់អ្នកបម្រើដែលឈរនៅក្បែរនោះថា៖ «កូនចៅពុនយ៉ាមីនអើយ! ចូរស្តាប់យើង! តើកូនលោកអ៊ីសាយមានផ្តល់ដីស្រែ និងចម្ការទំពាំងបាយជូរដល់អ្នកទាំងអស់គ្នា ដូចយើងដែរឬទេ? តើវាបានតែងតាំងអ្នករាល់គ្នា ឲ្យធ្វើជាមេបញ្ជាការកងពលធំ និងមេបញ្ជាការកងពលតូច ឬទេ?