Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 22:12 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 រួច​សូល​មាន​បន្ទូល​ទៅ​គេ​ថា ចូរ​ស្តាប់​ចុះ កូន​អ័ហ៊ី‌ទូប​ឯង លោក​ក៏​ទូល​ឆ្លើយ​ថា ព្រះ‌ករុណា​វិសេស​ព្រះ‌បពិត្រ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 ស្ដេច​សូល​មាន​រាជ‌ឱង្ការ​ទៅ​គេ​ថា៖ «ចូរ​ស្តាប់ កូន​អ័ហ៊ី‌ទូប!»។ លោក​ក៏​ទូល​ឆ្លើយ​ថា៖ «ក្រាប​ទូល ព្រះ‌ករុណា​ជា​អម្ចាស់»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 ព្រះ‌បាទ​សូល​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​ស្ដាប់! កូន​របស់​លោក​អហ៊ី‌ទូប!»។ លោក​បូជា‌ចារ្យ​ទូល​ថា៖ «ក្រាប​ទូល ព្រះ‌ករុណា​ជា​អម្ចាស់»។

សូមមើលជំពូក ចម្លង

អាល់គីតាប

12 ស្តេច​សូល​មាន​ប្រសាសន៍​ថា៖ «ចូរ​ស្តាប់! កូន​របស់​លោក​អហ៊ី‌ទូប!»។ អ៊ីមុាំ​ឆ្លើយ​ថា៖ «បាទ លោក​ម្ចាស់»។

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 22:12
6 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​ទ្រង់​បែរ​ទត​មក​ក្រោយ​ឃើញ​ខ្ញុំ នោះ​ទ្រង់​ក៏​ហៅ​ខ្ញុំ ហើយ​ខ្ញុំ​ទូល​ថា ព្រះ‌ករុណា​វិសេស​ព្រះ‌អម្ចាស់


ដូច្នេះ មភីបូសែត ជា​បុត្រា​នៃ យ៉ូណា‌ថាន ដែលជាបុត្រា​សូល ក៏​មក​ឯ​ដាវីឌទំលាក់​ខ្លួន​ក្រាប​ចុះ​ផ្កាប់​មុខ​ថ្វាយ‌បង្គំ រួច​ដាវីឌ​ទ្រង់​មាន​បន្ទូល​ថា មភីបូសែត​អើយ លោក​ក៏​ទូល​ឆ្លើយ​ថា បពិត្រ​ព្រះ‌ករុណា​វិសេស


អញ​បាន​តប​ឆ្លើយ​នឹង​ពួក​អ្នក ដែល​មិន​បាន​សួរ​រក​អញ ហើយ​ពួក​អ្នក​ដែល​មិន​បាន​ស្វែង​រក​អញ នោះ​អញ​បាន​ឲ្យ​គេ​ប្រទះ​ឃើញ​អញ​វិញ អញ​បាន​និយាយ​ដល់​សាសន៍១​ដែល​មិន​បាន​ហៅ​តាម​ឈ្មោះ​អញ​ថា មើល នេះ​អញ​ហើយ


នោះ​ស្តេច​ក៏​ចាត់​គេ ឲ្យ​ទៅ​នាំ​អ័ហ៊ី‌ម៉ា‌លេក ជា​សង្ឃ​ដែល​ជា​កូន​អ័ហ៊ី‌ទូប នឹង​ពួក​គ្រួ​ឪពុក​លោក​ទាំង​អស់​ដែល​នៅ​ត្រង់​ណូប​មក គេ​ក៏​មក​ឯ​ស្តេច​ទាំង​អស់​គ្នា


រួច​សូល​ទ្រង់​សួរ​ថា ហេតុ​អ្វី​បាន​ជា​ឯង នឹង​កូន​អ៊ីសាយ​បាន​រួម​គំនិត​ទាស់​នឹង​អញ​ដូច្នេះ ដោយ​ឯង​បាន​ឲ្យ​អាហារ នឹង​ដាវ​ដល់​វា ហើយ​ទូល​ព្រះ​ឲ្យ​វា​ផង ដើម្បី​ឲ្យ​វា​បាន​លើក​គ្នា មក​លប​ចាំ​ទាស់​នឹង​អញ ដូច​ជា​សព្វ​ថ្ងៃ​នេះ


ទ្រង់​មាន​បន្ទូល​ទៅ​ពួក​មហា‌តលិក ដែល​ឈរ​ជុំវិញ​នោះ​ថា នែ ពួក​បេន‌យ៉ាមីន​អើយ ចូរ​ស្តាប់​អញ តើ​កូន​អ៊ីសាយ​នោះ​នឹង​ចែក​ស្រែ​ចំការ​ឲ្យ​ដល់​ឯង​គ្រប់​គ្នា​ឬ តើ​វា​នឹង​តាំង​ឯង​ទាំង​អស់​ឲ្យ​ធ្វើ​ជា​មេ‌ទ័ព​លើ​១​ពាន់​នាក់ ហើយ​លើ​១០០​នាក់​ឬ​អី


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម