១ សាំយូអែល 19:7 - អាល់គីតាប បន្ទាប់មក សម្តេចយ៉ូណាថានទៅហៅទតមក ហើយរៀបរាប់សេចក្តីទាំងនោះប្រាប់គាត់ រួចនាំគាត់ចូលមកជួបស្តេចសូល។ ទតក៏នៅបម្រើស្តេចសូល ដូចពីដើម។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ យ៉ូណាថានហៅដាវីឌមក ប្រាប់សេចក្ដីទាំងនោះដល់លោក ក៏នាំដាវីឌទៅជួបស្ដេចសូល រួចលោកនៅចំពោះទ្រង់ ដូចកាលពីដើមវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក សម្ដេចយ៉ូណាថានទៅហៅលោកដាវីឌមក ហើយរៀបរាប់សេចក្ដីទាំងនោះប្រាប់លោក រួចនាំលោកចូលមកគាល់ព្រះបាទសូល។ លោកដាវីឌក៏នៅបម្រើព្រះបាទសូលដូចពីមុន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចមកយ៉ូណាថានហៅដាវីឌមក ប្រាប់សេចក្ដីទាំងនោះដល់លោក ក៏នាំដាវីឌទៅឯសូល រួចលោកនៅចំពោះទ្រង់ ដូចកាលពីដើមវិញ។ |
កាលពីមុននៅពេលដែលស្តេចសូលគ្រងរាជ្យលើយើងខ្ញុំ ស្តេចទតធ្លាប់ដឹកនាំកងទ័ពអ៊ីស្រអែលចេញទៅធ្វើសឹក ហើយអុលឡោះតាអាឡាជាម្ចាស់របស់ស្តេចទត មានបន្ទូលមកកាន់គាត់ថា “អ្នកនឹងគ្រប់គ្រងលើជនជាតិអ៊ីស្រអែល ជាប្រជារាស្ត្ររបស់យើង អ្នកនឹងដឹកនាំពួកគេ”»។
ម៉ូសាជម្រាប អុលឡោះតាអាឡាថា៖ «អុលឡោះជាអម្ចាស់អើយ! តាំងតែពីដើមរៀងមក រហូតដល់ពេលទ្រង់មានបន្ទូលមកខ្ញុំមិនមែនជាមនុស្សពូកែវោហារទេ ដ្បិតខ្ញុំមិនប្រសប់និយាយ»។
មើល៍ គេបានរៀបចំកន្លែងបូជា តាំងពីយូរណាស់មកហើយ គេបម្រុងទុកសម្រាប់បូជាស្ដេចស្រុកអាស្ស៊ីរី គឺគេជីករណ្ដៅយ៉ាងជ្រៅ ហើយទូលាយ ព្រមទាំងប្រមូលគំនរអុសដ៏ច្រើនបរិបូណ៌ ទុកសម្រាប់ដុត។ ខ្យល់របស់អុលឡោះតាអាឡា ដែលប្រៀបដូចជាស្ពាន់ធ័រ នឹងបក់មកបញ្ឆេះគំនរអុសនោះ។
ទតទៅដល់ ចូលជួបស្តេចសូល ហើយនៅបម្រើស្តេច។ ស្តេចសូលស្រឡាញ់ទតណាស់ គាត់ឲ្យទតធ្វើជាអ្នកកាន់គ្រឿងសាស្ត្រាវុធរបស់ស្តេច។
លុះស្អែកឡើង អុលឡោះបណ្តោយឲ្យអ៊ីព្លេសមកចូលក្នុងស្តេចសូលទៅជាវិកលចរិតនៅក្នុងម៉ាស្ទិទ។ ទតលេងភ្លេងជូនស្តេចដូចសព្វដង ពេលនោះស្តេចសូលកាន់លំពែង
ហេតុនេះហើយ ទើបស្តេចសូលឲ្យទតចេញឆ្ងាយពីស្តេច ដោយតែងតាំងគាត់ជាមេទ័ពត្រួតលើទាហានមួយពាន់នាក់។ ទតក៏ដឹកនាំកងទ័ពទៅច្បាំង
នៅថ្ងៃនោះ ស្តេចសូលឃាត់ទតឲ្យនៅជាមួយ គឺគាត់មិនឲ្យទតវិលត្រឡប់ទៅផ្ទះឪពុកវិញទេ។
ស្តេចសូលស្តាប់ពាក្យរបស់សម្តេចយ៉ូណាថាន ហើយមានប្រសាសន៍ថា៖ «ឪពុកសូមស្បថក្នុងនាមអុលឡោះតាអាឡា ដែលនៅអស់កល្បជានិច្ចថា ទតមិនត្រូវស្លាប់ឡើយ!»។
សង្គ្រាមចេះតែកើតមាន តទៅមុខទៀត។ ទតចេញទៅច្បាំងជាមួយពួកភីលីស្ទីន ធ្វើឲ្យពួកគេបរាជ័យយ៉ាងធ្ងន់ ហើយបាក់ទ័ពរត់ចំពោះមុខគាត់។