ស្តេចទតរាំ លោតកព្ឆោងជូនអុលឡោះតាអាឡា យ៉ាងអស់ពីកម្លាំងកាយ ដោយស្លៀកតែអេផូដ ធ្វើពីក្រណាត់ទេសឯកប៉ុណ្ណោះ។
១ សាំយូអែល 19:24 - អាល់គីតាប ស្តេចដោះអាវវែងចេញ ហើយថ្លែងបន្ទូលរបស់អុលឡោះនៅចំពោះមុខសាំយូអែល។ ស្តេចដួលដេក នៅលើដីពេញមួយថ្ងៃមួយយប់។ ហេតុនេះហើយបានជាមានពាក្យស្លោកថា៖ «តើស្តេចសូលចូលក្រុមណាពីដែរឬ?»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទ្រង់ដោះព្រះពស្ត្រចេញ ហើយក៏ថ្លែងទំនាយនៅមុខសាំយូអែល រួចដេកអាក្រាតនៅដីពេញមួយថ្ងៃមួយយប់ ហេតុនោះបានជាគេសួរថា៖ «តើសូលជាពួកហោរាដែរឬ?»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ដេចដោះព្រះភូសាចេញដូចគេឯងដែរ ហើយស្លុងស្មារតី ស្រែកច្រៀង និងរាំ នៅចំពោះមុខលោកសាំយូអែល។ ស្ដេចដួលដេក ទាំងអាក្រាត នៅលើដីពេញមួយថ្ងៃមួយយប់។ ហេតុនេះហើយបានជាមានពាក្យស្លោកថា៖ «តើព្រះបាទសូលចូលក្រុមព្យាការីដែរឬ?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ដោះព្រះពស្ត្រចេញ ហើយក៏ទាយនៅមុខសាំយូអែល រួចដេកអាក្រាតនៅដីពេញ១ថ្ងៃ១យប់នោះ ហេតុនោះបានជាគេសួរថា តើសូលជាពួកហោរាដែរឬអី។ |
ស្តេចទតរាំ លោតកព្ឆោងជូនអុលឡោះតាអាឡា យ៉ាងអស់ពីកម្លាំងកាយ ដោយស្លៀកតែអេផូដ ធ្វើពីក្រណាត់ទេសឯកប៉ុណ្ណោះ។
ស្តេចទតវិលទៅដំណាក់វិញ ដើម្បីប្រទានពរដល់រាជវង្ស។ នាងមិកាល់ជាបុត្រីរបស់ស្តេចសូល ចេញមកទទួលទតទាំងពោលថា៖ «ថ្ងៃនេះ ស្តេចរបស់ជនជាតិអ៊ីស្រអែលរុងរឿងណាស់! ព្រោះស្តេចបង្ហាញខ្លួនទទេនៅមុខអ្នកបម្រើទាំងប្រុសទាំងស្រី ដូចមនុស្សវិកលចរិត!»។
អុលឡោះតាអាឡាមានបន្ទូលមកកាន់អេសាយ ជាកូនរបស់លោកអម៉ូសថា៖ «ចូរស្រាយបាវដែលអ្នកស្លៀកជាប់នឹងចង្កេះ និងដោះស្បែកជើងចេញទៅ»។ អេសាយធ្វើតាម គឺគាត់ដើរខ្លួនទទេ ហើយក៏មិនពាក់ស្បែកជើងដែរ។
ហេតុនេះហើយបានជាខ្ញុំយំសោកសង្រេង ខ្ញុំដើរជើងទទេ និងខ្លួនទទេ ខ្ញុំស្រែកលូដូចឆ្កែចចក ហើយថ្ងូរដូចព្រាប
នេះជាពាក្យរបស់អ្នកដែលឮបន្ទូល របស់អុលឡោះ អ្នកដែលឃើញនិមិត្តហេតុអស្ចារ្យ ពីអុលឡោះដ៏មានអំណាចខ្ពង់ខ្ពស់បំផុត អ្នកដែលស្លុងស្មារតី ហើយមើលឃើញយ៉ាងច្បាស់។
អស់អ្នកដែលបានឮគាត់និយាយ ងឿងឆ្ងល់ណាស់ គេពោលថា៖ «អ្នកនេះហើយដែលបានធ្វើទុក្ខបៀតបៀនអស់អ្នកដែលអង្វររកនាមអ៊ីសា នៅក្រុងយេរូសាឡឹម គាត់មកទីនេះ រកចាប់ចងគេនាំទៅជូនពួកអ៊ីមុាំទេតើ!»។
រសរបស់អុលឡោះតាអាឡានឹងមកសណ្ឋិតលើអ្នក អ្នកក៏ថ្លែងបន្ទូលរបស់អុលឡោះជាមួយអ្នកទាំងនោះដែរ ហើយអ្នកនឹងប្រែក្លាយទៅជាបុគ្គលម្នាក់ខុសពីមុន។
សាំយូអែលលែងទៅជួបស្តេចសូលទៀតរហូតដល់ថ្ងៃស្លាប់។ សាំយូអែលយំសោកស្តាយស្តេចសូល ដ្បិតអុលឡោះតាអាឡាខកចិត្ត ដោយបានតែងតាំងស្តេចសូល ឲ្យគ្រងរាជ្យលើជនជាតិអ៊ីស្រអែល។
លុះស្អែកឡើង អុលឡោះបណ្តោយឲ្យអ៊ីព្លេសមកចូលក្នុងស្តេចសូលទៅជាវិកលចរិតនៅក្នុងម៉ាស្ទិទ។ ទតលេងភ្លេងជូនស្តេចដូចសព្វដង ពេលនោះស្តេចសូលកាន់លំពែង