វាពោលមកកាន់ទតថា៖ «មកជិតអញមក៍! អញនឹងយកសាច់ឯងឲ្យត្មាត និងសត្វសាហាវស៊ី!»។
រួចប្រាប់ថា៖ «ចូរមកចុះ យើងនឹងឲ្យសាច់ឯងដល់សត្វហើរលើអាកាស និងសត្វព្រៃផង»។
វាពោលមកកាន់ដាវីឌថា៖ «មកជិតអញមក៍! អញនឹងយកសាច់ឯងឲ្យត្មាត និងសត្វសាហាវស៊ី!»។
រួចប្រាប់ថា ចូរមកឯអញចុះ អញនឹងឲ្យសាច់ឯង ដល់សត្វហើរលើអាកាស នឹងសត្វព្រៃផង
នាងរីសប៉ា ជាកូនស្រីរបស់លោកអយ៉ា បានយកបាវទៅក្រាលលើផ្ទាំងថ្មមួយ ហើយស្ថិតនៅទីនោះ តាំងពីដើមរដូវចម្រូត រហូតដល់ពេលមានភ្លៀងធ្លាក់មកលើសាកសព។ នៅពេលថ្ងៃ នាងដេញសត្វមិនឲ្យហើរមកទំលើសាកសព នៅពេលយប់ នាងបានដេញសត្វព្រៃដែរ។
ចិត្តអំនួតរមែងនាំឲ្យអន្តរាយ។ មុននឹងទទួលកិត្តិយសតោងដាក់ខ្លួនជាមុនសិន។
ទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ និងក្នុងកណ្ដាប់ដៃរបស់អស់អ្នកដែលចង់ប្រហារជីវិតពួកគេ។ សាកសពរបស់ពួកគេក្លាយទៅជាចំណីរបស់ត្មាត និងឆ្កែចចក។
អុលឡោះតាអាឡាមានបន្ទូលថា៖ «អ្នកប្រាជ្ញមិនត្រូវអួត ព្រោះខ្លួនមានប្រាជ្ញា អ្នកខ្លាំងពូកែមិនត្រូវអួត ព្រោះខ្លួនមានកម្លាំង ហើយអ្នកមានក៏មិនត្រូវអួត ព្រោះខ្លួនមានទ្រព្យសម្បត្តិដែរ។
«កូនមនុស្សអើយ ចូរប្រាប់ស្ដេចក្រុងទីរ៉ុសថា អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលដូចតទៅ: អ្នកមានចិត្តព្រហើនណាស់ អ្នកហ៊ានថ្លែងថា “ខ្ញុំជាព្រះ! ខ្ញុំនៅលើបល្ល័ង្ករបស់ព្រះដែលស្ថិតនៅកណ្ដាលសមុទ្រ!”។ តាមពិត អ្នកជាមនុស្សសោះ គឺមិនមែនជាព្រះទេ តែអ្នកលើកខ្លួនឯងស្មើនឹងព្រះរបស់ខ្លួន។
ខ្ញុំឃើញម៉ាឡាអ៊ីកាត់ម្នាក់ឈរនៅក្នុងព្រះអាទិត្យ។ ម៉ាឡាអ៊ីកាត់នោះបន្លឺសំឡេងខ្លាំងៗទៅកាន់សត្វស្លាបទាំងអស់ ដែលហើរនៅកណ្ដាលអាកាសវេហាស៍ថា៖ «ចូរនាំគ្នាមក! ចូរប្រមូលគ្នាមកចូលរួមក្នុងពិធីជប់លៀងដ៏មហោឡារឹករបស់អុលឡោះ
ពួកទាហាននៅខ្សែត្រៀមស្រែកប្រាប់សម្តេចយ៉ូណាថាន និងសេនាដែលកាន់គ្រឿងសាស្ត្រាវុធថា៖ «ចូរឡើងមក! យើងនឹងប្រដៅអ្នកទាំងពីរ»។ សម្តេចយ៉ូណាថានប្រាប់សេនារបស់គាត់ថា៖ «ឡើងតាមខ្ញុំ អុលឡោះតាអាឡាប្រគល់ពួកគេ មកក្នុងកណ្តាប់ដៃរបស់ជនជាតិអ៊ីស្រអែលហើយ»។
ថ្ងៃនេះអុលឡោះតាអាឡាប្រគល់ឯងមកក្នុងកណ្តាប់ដៃអញ អញនឹងប្រហារឯង ព្រមទាំងកាត់កឯង ទៀតផង។ ថ្ងៃនេះ អញក៏យកខ្មោចទាហានភីលីស្ទីនទៅឲ្យត្មាត និងសត្វសាហាវស៊ីដែរ។ ដូច្នេះ ប្រជាជនទាំងអស់នៅលើផែនដីនឹងដឹងថា អ៊ីស្រអែលមានអុលឡោះជួយការពារ។