អុលឡោះតាអាឡានៅជាមួយយូសុះ ការអ្វីដែលគាត់ធ្វើ សុទ្ធតែបានលទ្ធផលល្អទាំងអស់។ គាត់រស់នៅក្នុងផ្ទះម្ចាស់របស់គាត់ ដែលជាជនជាតិអេស៊ីបនោះ។
១ សាំយូអែល 16:18 - អាល់គីតាប អ្នកបម្រើម្នាក់ប្រាប់ថា៖ «ខ្ញុំស្គាល់យុវជនម្នាក់ ជាកូនរបស់លោកអ៊ីសាយ អ្នកភូមិបេថ្លេហិម។ គេចេះលេងភ្លេង ជាអ្នកក្លាហានអង់អាច ជាអ្នកចំបាំងដ៏ខ្លាំងក្លា ឈ្លាសវៃក្នុងការនិយាយស្តី មានរូបសម្បត្តិល្អស្អាត ហើយអុលឡោះតាអាឡាក៏នៅជាមួយដែរ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានយុវជនម្នាក់ទូលថា៖ «ទូលបង្គំបានឃើញម្នាក់ ជាកូនរបស់អ៊ីសាយ ក្នុងពួកក្រុងបេថ្លេហិម ជាអ្នកប្រសប់ក្នុងការលេងភ្លេងណាស់ ជាមនុស្សខ្លាំងពូកែ មានចិត្តក្លាហាន ហើយជំនាញក្នុងចម្បាំង ក៏មានវោហារអធិប្បាយ ព្រមទាំងរូបឆោមស្រស់ល្អផង ព្រះយេហូវ៉ាក៏គង់ជាមួយអ្នកនោះ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រាជបម្រើម្នាក់ទូលថា៖ «ទូលបង្គំស្គាល់យុវជនម្នាក់ ជាកូនរបស់លោកអ៊ីសាយ អ្នកភូមិបេថ្លេហិម។ គេចេះលេងភ្លេង ជាអ្នកក្លាហានអង់អាច ជាអ្នកចម្បាំងដ៏ខ្លាំងក្លា ឈ្លាសវៃក្នុងការនិយាយស្ដី មានរូបសម្បត្តិល្អស្អាត ហើយព្រះអម្ចាស់ក៏គង់នៅជាមួយដែរ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខណនោះ មានមនុស្សកំឡោះម្នាក់ ទូលឆ្លើយថា ទូលបង្គំបានឃើញម្នាក់ ជាកូនរបស់អ៊ីសាយ ក្នុងពួកក្រុងបេថ្លេហិម ជាអ្នកប្រសប់ក្នុងការលេងភ្លេងណាស់ ជាមនុស្សខ្លាំងពូកែ មានចិត្តក្លាហាន ហើយជំនាញក្នុងចំបាំង ក៏មានវោហារអធិប្បាយ ព្រមទាំងរូបឆោមស្រស់ល្អផង ព្រះយេហូវ៉ាទ្រង់ក៏គង់ជាមួយនឹងអ្នកនោះ |
អុលឡោះតាអាឡានៅជាមួយយូសុះ ការអ្វីដែលគាត់ធ្វើ សុទ្ធតែបានលទ្ធផលល្អទាំងអស់។ គាត់រស់នៅក្នុងផ្ទះម្ចាស់របស់គាត់ ដែលជាជនជាតិអេស៊ីបនោះ។
នាយកពន្ធនាគារលែងខ្វល់ខ្វាយនឹងកិច្ចការអ្វី ដែលគាត់ដាក់ឲ្យយូសុះធ្វើនោះហើយ ដ្បិតអុលឡោះតាអាឡានៅជាមួយយូសុះ កិច្ចការអ្វីដែលគាត់ធ្វើ អុលឡោះតាអាឡាប្រោសប្រទានឲ្យបានលទ្ធផលល្អទាំងអស់។
លោកធ្វើដូច្នេះ ដើម្បីសំរួលសភាពការណ៍។ ប៉ុន្តែ ស្តេចជ្រាបអ្វីៗទាំងប៉ុន្មានដែលកើតមាននៅលើផែនដី ដ្បិតស្តេចមានប្រាជ្ញាដូចម៉ាឡាអ៊ីកាត់របស់អុលឡោះដែរ»។
ដូច្នេះ ទោះបីទាហានដែលមានចិត្តអង់អាចដូចសិង្ហ ក៏គេបាក់ទឹកចិត្តដែរ ព្រោះប្រជាជនអ៊ីស្រអែលទាំងអស់ដឹងថា ឪពុករបស់ស្តេចជាមេទ័ពដ៏ខ្លាំងពូកែ ហើយពលទាហានដែលនៅជាមួយនោះ ក៏សុទ្ធតែជាមនុស្សក្លាហានទៀតផង។
ស្តេចជ្រាបច្បាស់ហើយថា ឪពុករបស់ស្តេច និងបរិវារសុទ្ធតែជាពលទាហានពូកែអង់អាច។ ពួកគេកំពុងតែក្តៅក្រហាយ ដូចមេខ្លាឃ្មុំដែលបាត់កូននៅទីវាល។ ម្យ៉ាងទៀត ឪពុករបស់ស្តេចជាអ្នកចំបាំង ពេលយប់ គាត់មិនសម្រាន្តជាមួយពលទាហានទេ។
មនុស្សដែលចេះត្រិះរិះពិចារណាតែងតែមានគេសរសើរ រីឯមនុស្សមានចិត្តវៀចវេរតែងតែមានគេមើលងាយ។
«មើល! ស្ដ្រីព្រហ្មចារីនឹងមានផ្ទៃពោះ នាងនឹងសំរាលបានបុត្រាមួយដែលគេនឹងដាក់ ឈ្មោះថា “អេម៉ាញូអែល”» ប្រែថា «អុលឡោះនៅជាមួយយើង»។
ត្រូវបង្រៀនគេឲ្យប្រតិបត្ដិតាមសេចក្ដីទាំងប៉ុន្មាន ដែលខ្ញុំបានបង្គាប់អ្នករាល់គ្នា។ ចូរដឹងថា ខ្ញុំនៅជាមួយអ្នករាល់គ្នាជារៀងរាល់ថ្ងៃ រហូតដល់អវសានកាលនៃពិភពលោក»។
កាលណាអ្នកឃើញទីសំគាល់ទាំងនោះកើតមាន កិច្ចការទាំងប៉ុន្មានដែលអ្នកយល់ថាត្រូវធ្វើ សូមធ្វើចុះ ដ្បិតអុលឡោះនៅជាមួយអ្នកហើយ។
លោកអ៊ីសាយចាត់គេឲ្យទៅហៅកូននោះមក។ កូននោះមានថ្ពាល់ក្រហម មានភ្នែកភ្លឺថ្លា និងមានទឹកមុខស្រស់ល្អគួរជាទីពេញចិត្ត។ អុលឡោះតាអាឡាមានបន្ទូលថា៖ «គឺម្នាក់នេះហើយ! ចូរតែងតាំងគេចុះ!»។
ស្តេចសូលបានបញ្ជាទៅពួកមន្ត្រីថា៖ «ចូរទៅរកអ្នកលេងភ្លេងដ៏ចំណានម្នាក់ ហើយនាំមកជួបយើងស»។
ស្តេចសូលចាត់អ្នកនាំសារទៅប្រាប់លោកអ៊ីសាយ នៅភូមិបេថ្លេហិមថា៖ «សូមឲ្យទត ជាកូនប្រុសរបស់លោក ដែលជាអ្នកឃ្វាលចៀមនោះមកជួបយើង»។
ទត ជាកូនរបស់លោកអ៊ីសាយ ពីអំបូរអេប្រាតា ដែលរស់នៅភូមិបេថ្លេហិមក្នុងស្រុកយូដា។ លោកអ៊ីសាយមានកូនប្រុសប្រាំបីនាក់។ នៅជំនាន់ស្តេចសូល គាត់មានវ័យចាស់ជរាណាស់ទៅហើយ។
សាំយូអែលមានវ័យចំរើនធំឡើង អុលឡោះតាអាឡានៅជាមួយគាត់ ហើយគ្រប់សេចក្តីដែលគាត់ថ្លែងក្នុងនាមរបស់ទ្រង់សុទ្ធតែបានសម្រេចទាំងអស់។