កាលយូសុះចូលទៅជួបហ្វៀរ៉អ៊ូន ជាស្តេចស្រុកអេស៊ីបនោះ គាត់មានអាយុសាមសិបឆ្នាំហើយ។ យូសុះបានចាកចេញពីស្តេចហ្វៀរ៉អ៊ូន ហើយធ្វើដំណើរពាសពេញស្រុកអេស៊ីបទាំងមូល។
១ សាំយូអែល 16:16 - អាល់គីតាប សូមស្តេចមានបញ្ជាមកចុះ យើងខ្ញុំរង់ចាំធ្វើតាមបញ្ជាជានិច្ច យើងខ្ញុំនឹងរកមនុស្សម្នាក់ ដែលចេះដេញពិណមកជូនស្តេច។ កាលណាអុលឡោះបណ្តោយឲ្យអ៊ីព្លេសមកសង្កត់លើស្តេច អ្នកនោះនឹងដេញពិណ ដើម្បីឲ្យស្តេចបានធូរស្រាល»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ សូមព្រះករុណាទ្រង់បង្គាប់មកយើងខ្ញុំ ជាអ្នកបម្រើ ដែលនៅចំពោះព្រះករុណា ឲ្យរកមនុស្សម្នាក់ដែលប្រសប់លេងពិណមក កាលណាវិញ្ញាណអាក្រក់ពីព្រះបានមកសណ្ឋិតលើទ្រង់ នោះគេនឹងលេងពិណ ដើម្បីឲ្យទ្រង់បានធូរស្រាល»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមព្រះករុណាមានរាជឱង្ការមកចុះ យើងខ្ញុំរង់ចាំធ្វើតាមបញ្ជាជានិច្ច យើងខ្ញុំនឹងរកមនុស្សម្នាក់ ដែលចេះដេញពិណ មកថ្វាយព្រះករុណា។ កាលណាវិញ្ញាណអាក្រក់ពីព្រះជាម្ចាស់មកសង្កត់លើព្រះករុណា អ្នកនោះនឹងដេញពិណ ដើម្បីឲ្យព្រះករុណាបានធូរស្រាល»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះសូមឲ្យព្រះអម្ចាស់នៃយើងខ្ញុំ បង្គាប់ដល់យើងខ្ញុំ ជាពួកអ្នកបំរើរបស់ទ្រង់ ដែលនៅចំពោះទ្រង់នេះ ឲ្យរកមនុស្សម្នាក់ដែលប្រសប់ចាប់ស៊ុងមក ដើម្បីកាលណាវិញ្ញាណអាក្រក់ពីព្រះ បានមកសណ្ឋិតលើទ្រង់ នោះគេនឹងចាប់លេងឡើង ឲ្យទ្រង់បានធូរព្រះទ័យថយទៅ |
កាលយូសុះចូលទៅជួបហ្វៀរ៉អ៊ូន ជាស្តេចស្រុកអេស៊ីបនោះ គាត់មានអាយុសាមសិបឆ្នាំហើយ។ យូសុះបានចាកចេញពីស្តេចហ្វៀរ៉អ៊ូន ហើយធ្វើដំណើរពាសពេញស្រុកអេស៊ីបទាំងមូល។
ពួកអ្នកបម្រើ និងពួកនាម៉ឺនមន្ត្រីដែលនៅជុំវិញស្តេចពិតជាមានសុភមង្គលហើយ ព្រោះពួកគេបានស្តាប់ប្រសាសន៍ពោរពេញដោយប្រាជ្ញារបស់ស្តេច។
ឥឡូវនេះ សូមនាំអ្នកភ្លេងម្នាក់មកឲ្យខ្ញុំ!»។ កាលអ្នកភ្លេងកំពុងតែប្រគំតន្ត្រី អំណាចរបស់អុលឡោះតាអាឡាក៏មកសណ្ឋិតលើណាពីអេលីយ៉ាសាក់។
រសរបស់អុលឡោះតាអាឡាបានចាកចេញពីស្តេចសូល ហើយអុលឡោះបណ្តោយឲ្យអ៊ីព្លេសមួយមកធ្វើឲ្យស្តេចវិលវល់ស្មារតី។
ពួកមន្ត្រីរបស់ស្តេចសូលជម្រាបស្តេចថា៖ «អុលឡោះបណ្តោយអ៊ីព្លេសធ្វើឲ្យស្តេចវិលវល់ស្មារតីដូច្នេះ។
ស្តេចសូលបានបញ្ជាទៅពួកមន្ត្រីថា៖ «ចូរទៅរកអ្នកលេងភ្លេងដ៏ចំណានម្នាក់ ហើយនាំមកជួបយើងស»។
លុះស្អែកឡើង អុលឡោះបណ្តោយឲ្យអ៊ីព្លេសមកចូលក្នុងស្តេចសូលទៅជាវិកលចរិតនៅក្នុងម៉ាស្ទិទ។ ទតលេងភ្លេងជូនស្តេចដូចសព្វដង ពេលនោះស្តេចសូលកាន់លំពែង
ថ្ងៃមួយ ស្តេចសូលកំពុងនៅក្នុងម៉ាស្ទិទទាំងកាន់លំពែងផង។ ពេលនោះ អុលឡោះបណ្តោយឲ្យអ៊ីព្លេសមកចូលស្តេច ក្នុងពេលដែលទតកំពុងតែលេងពិណ។