ពួកភីលីស្ទីនបានដេញតាមស្តេចសូល និងកូនៗរបស់ស្តេចយ៉ាងប្រកិត។ ពួកគេសម្លាប់សម្តេចយ៉ូណាថាន សម្តេចអប៊ីណាដាប់ និងសម្តេចម៉ាល់គីស៊ូអា ជាបុត្ររបស់ស្តេចសូល។
១ សាំយូអែល 14:49 - អាល់គីតាប បុត្រារបស់ស្តេចសូល មាន យ៉ូណាថាន យីសវី និងម៉ាល់គីស៊ូអា។ រីឯបុត្រីទាំងពីររបស់ស្តេចសូល គឺម្រ៉ាបជាបុត្រីច្បង និងមិកាល់ជាបុត្រីពៅ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រីឯបុត្រារបស់ស្ដេចសូល នោះគឺយ៉ូណាថានមួយ យីសវីមួយ និងម៉ាលគី-ស៊ូអាមួយ ឯបុត្រីទាំងពីរអង្គ នោះគឺនាងបងព្រះនាមថាម៉្រាប ហើយប្អូនព្រះនាមថាមីកាល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បុត្រារបស់ព្រះបាទសូលមានយ៉ូណាថាន យីសវី និងម៉ាល់គីស៊ូអា។ រីឯបុត្រីទាំងពីររបស់ព្រះបាទសូល គឺម្រ៉ាប ជាបុត្រីច្បង និងមិកាល់ ជាបុត្រីពៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯបុត្រារបស់សូល នោះគឺយ៉ូណាថាន១ យីសវី១ នឹងម៉ាលគី-ស៊ូអា១ ឯបុត្រីទាំង២អង្គ នោះគឺនាងបងព្រះនាមជាម៉្រាប ហើយប្អូនព្រះនាមជាមីកាល |
ពួកភីលីស្ទីនបានដេញតាមស្តេចសូល និងកូនៗរបស់ស្តេចយ៉ាងប្រកិត។ ពួកគេសម្លាប់សម្តេចយ៉ូណាថាន សម្តេចអប៊ីណាដាប់ និងសម្តេចម៉ាល់គីស៊ូអា ជាបុត្ររបស់ស្តេចសូល។
លោកនើរជាឪពុករបស់លោកគីស លោកគីស ជាឪពុករបស់ស្តេចសូល ស្តេចសូលជាឪពុករបស់សម្តេចយ៉ូណាថាន ម៉ាលគី-ស៊ូអា អប៊ីណាដាប់ និងអែសបាល។
លោកនើរជាឪពុករបស់លោកគីស លោកគីស ជាឪពុករបស់ស្តេចសូលស្តេចសូល ជាឪពុករបស់សម្តេចយ៉ូណាថាន ម៉ាលគី-ស៊ូអា អប៊ីណាដាប់ និងអែសបាល។
ទត និងទាហានរបស់គាត់នាំគ្នាចេញទៅច្បាំង គាត់សម្លាប់ជនជាតិភីលីស្ទីនពីររយនាក់។ ទតបានកាត់យកស្បែកអង្គជាតរបស់ពួកគេ ហើយនាំយកមករាប់ជូនស្តេច ដើម្បីធ្វើជាកូនប្រសាស្តេច។ ពេលនោះ ស្តេចសូលក៏លើកនាងមិកាល់ជាបុត្រី ឲ្យធ្វើជាភរិយា។
រីឯភរិយាទីមួយរបស់ទត គឺនាងមិកាល់ ជាបុត្រីរបស់ស្តេចសូល នោះបានត្រូវឪពុកយកទៅរៀបការជាមួយលោកប៉ាល់ធី ជាកូនរបស់លោកឡាអ៊ីស ជាអ្នកស្រុកកាលីមវិញ។
ពួកភីលីស្ទីនដេញតាមស្តេចសូល និងបុត្រាយ៉ាងប្រកិត ពួកគេសម្លាប់សម្តេចយ៉ូណាថាន សម្តេចអប៊ីណាដាប់ និងសម្តេចម៉ាល់គីស៊ូអា ជាបុត្ររបស់ស្តេចសូល។