Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 25:44 - អាល់គីតាប

44 រីឯ​ភរិយា​ទី​មួយ​របស់​ទត គឺ​នាង​មិកាល់ ជា​បុត្រី​របស់​ស្តេច​សូល នោះ​បាន​ត្រូវ​ឪពុក​យក​ទៅ​រៀប‌ការ​ជា​មួយ​លោក​ប៉ាល់ធី ជា​កូន​របស់​លោក​ឡាអ៊ីស ជា​អ្នក​ស្រុក​កាលីម​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

44 ចំណែក​នាង​មីកាល ប្រពន្ធ​របស់​ដាវីឌ​នោះ ស្ដេច​សូល​ជា​បិតា​បាន​លើក​ឲ្យ​ទៅ​ប៉ាលធី ជា​កូន​ឡាអ៊ីស​នៅ​កាលីម​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

44 រីឯ​ភរិយា​ទី​មួយ​របស់​លោក​ដាវីឌ គឺ​ព្រះ‌នាង​មិកាល់ ជា​បុត្រី​របស់​ព្រះ‌បាទ​សូល នោះ​បាន​ត្រូវ​បិតា​យក​ទៅ​រៀបការ​ជា​មួយ​លោក​ប៉ាល់‌ធី ជា​កូន​របស់​លោក​ឡាអ៊ីស ជា​អ្នក​ស្រុក​កាលីម​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

44 ចំណែក​នាង​មីកែល ប្រពន្ធ​របស់​ដាវីឌ នោះ​សូល ជា​បិតា​ទ្រង់ បាន​លើក​ឲ្យ​ទៅ​ប៉ាលធី ជា​កូន​ឡាអ៊ីស ដែល​នៅ​កាលីម​វិញ។

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 25:44
5 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់​មក ស្តេច​ទត​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ជម្រាប​ស្តេច​អ៊ីស‌បូសែត ជា​បុត្រ​របស់​ស្តេច​សូល​ថា៖ «សូម​ប្រគល់​នាង​មិកាល់ ជា​ប្រពន្ធ​របស់​ខ្ញុំ មក​ឲ្យ​ខ្ញុំ​វិញ គឺ​ប្រពន្ធ​ដែល​ខ្ញុំ​យក​ស្បែក​អង្គ‌ជាតិ​របស់​ពួក​ភីលី‌ស្ទីន ចំនួន​មួយ​រយ​នាក់​ជូន​ជា​បណ្តាការ»។


ស្តេច​អ៊ីស‌បូសែត​បញ្ជា​គេ​ឲ្យ​ទៅ​នាំ​នាង​មិកាល់ ពី​ផ្ទះ​ប្ដី​របស់​នាង​មក គឺ​លោក​ប៉ាស‌ធាល ជា​កូន​របស់​លោក​ឡា‌អ៊ីស។


អ្នក​ស្រុក​កាលីម​អើយ ចូរ​ទ្រហោ​យំ​ទៅ! អ្នក​ស្រុក​ឡាអ៊ីស​អើយ ចូរ​ត្រង‌ត្រាប់​ស្ដាប់! អ្នក​ស្រុក​អាណា‌ថោត​អើយ ម្ដេច​ក៏​វេទនា​ម៉្លេះ!


ពេល​នោះ នាង​មិកាល់​ជា​បុត្រី​របស់​ស្តេច​សូល ក៏​ចាប់​ចិត្ត​ស្រឡាញ់​ទត​ដែរ។ មាន​គេ​យក​រឿង​នេះ​ទៅ​ជម្រាប​ស្តេច​សូល ស្តេច​ពេញ​ចិត្ត​ណាស់។


ទត និង​ទាហាន​របស់​គាត់​នាំ​គ្នា​ចេញ​ទៅ​ច្បាំង គាត់​សម្លាប់​ជន‌ជាតិ​ភីលី‌ស្ទីន​ពីរ​រយ​នាក់។ ទត​បាន​កាត់​យក​ស្បែក​អង្គ‌ជាត​របស់​ពួក​គេ ហើយ​នាំ​យក​មក​រាប់​ជូន​ស្តេច ដើម្បី​ធ្វើ​ជា​កូន​ប្រសា​ស្តេច។ ពេល​នោះ ស្តេច​សូល​ក៏​លើក​នាង​មិកាល់​ជា​បុត្រី ឲ្យ​ធ្វើ​ជា​ភរិយា។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម