Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 8:33 - អាល់គីតាប

33 លោក​នើរ​ជា​ឪពុក​របស់​លោក​គីស លោក​គីស ជា​ឪពុក​របស់​ស្តេច​សូល ស្តេច​សូល​ជា​ឪពុក​របស់​សម្តេច​យ៉ូណា‌ថាន ម៉ាលគី-‌ស៊ូអា អប៊ីណា‌ដាប់ និង​អែសបាល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

33 នើរ បង្កើត​គីស គីស​បង្កើត​សូល ហើយ​សូល​បង្កើត​យ៉ូណា‌ថាន ម៉ាលគី-ស៊ូអា អ័ប៊ី‌ណាដាប់ និង​អែស-បាល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

33 លោក​នើរ​ជា​ឪពុក​របស់​លោក​គីស លោក​គីស​ជា​ឪពុក​របស់​ព្រះ‌បាទ​សូល ព្រះ‌បាទ​សូល​ជា​បិតា​របស់​សម្ដេច​យ៉ូណា‌ថាន ម៉ាលគី-‌ស៊ូអា អប៊ីណា‌ដាប់ និង​អែស‌បាល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

33 ឯ​នើរ ក៏​បង្កើត​គីស ហើយ​គីស​បង្កើត​សូល ឯ​សូល ក៏​បង្កើត​យ៉ូណា‌ថាន ម៉ាលគី-ស៊ូអា អ័ប៊ី‌ន៉ាដាប់ នឹង​អែស-បាល

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 8:33
10 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​អប៊ី‌នើរ ជា​កូន​របស់​លោក​នើរ ដែល​ជា​មេ‌ទ័ព​របស់​ស្តេច​សូល បាន​នាំ​សម្តេច​អ៊ីស‌បូសែត ជា​បុត្រ​របស់​ស្តេច​សូល ឆ្លង​ទៅ​ក្រុង​ម៉ាហា‌ណែម។


ស្តេច​ទត​បាន​បញ្ជា​ឲ្យ​ពួក​ទាហាន​យក​លោក​រេ‌កាប និង​លោក​បា‌ណា​ទៅ​សម្លាប់។ គេ​កាត់​ដៃ​កាត់​ជើង​អ្នក​ទាំង​ពីរ យក​ទៅ​ចង​ព្យួរ​ជិត​បឹង​នៅ​ក្រុង​ហេ‌ប្រូន។ រីឯ​ក្បាល​របស់​ស្តេច​អ៊ីស‌បូសែត​វិញ គេ​យក​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​របស់​លោក​អប៊ី‌នើរ នៅ​ក្រុង​ហេ‌ប្រូន។


និង​មីក‌ឡូត ដែល​ជា​ឪពុក​របស់​សាំម៉ា។ អ្នក​ទាំង​នោះ​ក៏​រស់​នៅ​ក្រុង​យេរូ‌សាឡឹម ជា​មួយ​បង​ប្អូន​របស់​គេ​ដែរ។


កូន​របស់​សម្តេច​យ៉ូណា‌ថាន គឺ​មេរីប-បាល ហើយ​លោក​មេរីប-បាល​ជា​ឪពុក​របស់​លោក​មីកា។


បន្ទាប់​មក​ទៀត គេ​បាន​នាំ​គ្នា​សូម​ស្ដេច​មួយ​នាក់ អុលឡោះ​ក៏​ប្រទាន​ស្តេច​សូល​ជា​កូន​របស់​លោក​គីស ក្នុង​កុល‌សម្ព័ន្ធ​ពុន‌យ៉ាមីន ឲ្យ​គ្រង​រាជ្យ​អស់​រយៈ​ពេល​សែ‌សិប​ឆ្នាំ។


ពួក​ភីលី‌ស្ទីន​ដេញ​តាម​ស្តេច​សូល និង​បុត្រា​យ៉ាង​ប្រកិត ពួក​គេ​សម្លាប់​សម្តេច​យ៉ូណា‌ថាន សម្តេច​អប៊ី‌ណាដាប់ និង​សម្តេច​ម៉ាល់‌គីស៊ូ‌អា ជា​បុត្រ​របស់​ស្តេច​សូល។


ក្នុង​កុល‌សម្ព័ន្ធ​ពុន‌យ៉ាមីន មាន​បុរស​ម្នាក់​ឈ្មោះ​គីស ជា​កូន​របស់​លោក​អបៀល ជា​ចៅ​របស់​លោក​សេរោ ជា​ចៅ​ទួត​របស់​លោក​បេកូ‌រ៉ា ក្នុង​អំបូរ​អភី‌យ៉ា។ លោក​គីស ជា​អភិ‌ជន​ម្នាក់


គាត់​មាន​កូន​ប្រុស​ម្នាក់​ឈ្មោះ​សូល ជា​យុវជន​ដែល​មាន​រូប​សម្បត្តិ​ល្អ​ស្អាត។ ក្នុង​ចំណោម​ជន‌ជាតិ​អ៊ីស្រ‌អែល​គ្មាន​នរណា​ម្នាក់​ល្អ​ស្អាត​ដូច​យុវជន​នេះ​ឡើយ ហើយ​គាត់​មាន​មាឌ​ខ្ពស់​ជាង​គេ​ទាំង​អស់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម