មនុស្សតែងតែរកគ្រូគន់គូរមើលជោគវាសនា ប៉ុន្តែ គឺអុលឡោះតាអាឡាទេ ដែលសម្រេចអ្វីៗទាំងអស់។
១ សាំយូអែល 14:42 - អាល់គីតាប ស្តេចសូលមានប្រសាសន៍ទៀតថា៖ «ចូរផ្សងរវាងខ្ញុំ និងកូនខ្ញុំមើល៍» នោះក៏ចំលើសម្តេចយ៉ូណាថាន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ ព្រះបាទសូលមានរាជឱង្ការថា៖ «ចូរចាប់ឆ្នោតរវាងខ្ញុំនឹងយ៉ូណាថាន កូនរបស់ខ្ញុំទៀតមើល៍» ហើយឆ្នោតក៏បង្ហាញចំលើយ៉ូណាថាន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទសូលមានរាជឱង្ការទៀតថា៖ «ចូរផ្សងរវាងខ្ញុំ និងបុត្រខ្ញុំមើល៍» នោះក៏ចំលើសម្ដេចយ៉ូណាថាន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចសូលទ្រង់ប្រាប់ថា ដូច្នេះ ចូរចាប់ឆ្នោតឲ្យយើង ហើយនឹងយ៉ូណាថាន ជាកូនយើងទៀត នោះឆ្នោតក៏ត្រូវលើរូបយ៉ូណាថាន។ |
មនុស្សតែងតែរកគ្រូគន់គូរមើលជោគវាសនា ប៉ុន្តែ គឺអុលឡោះតាអាឡាទេ ដែលសម្រេចអ្វីៗទាំងអស់។
ពួកអ្នកសំពៅនិយាយគ្នាថា៖ «មក៍! យើងនាំគ្នាចាប់ឆ្នោត ដើម្បីឲ្យដឹងថា តើនរណាជាអ្នកបង្កអន្តរាយដល់ពួកយើងដូច្នេះ?»។ ពួកគេក៏នាំគ្នាចាប់ឆ្នោត ហើយប៉ះចំលើយូណើស។
បន្ទាប់មក គាត់ឲ្យក្រុមគ្រួសារសាបឌីចូលមកម្នាក់ម្តងៗ ហើយប៉ះចំលើលោកអេកានជាកូនរបស់លោកកើមី ជាចៅរបស់លោកសាបឌី និងជាចៅទួតរបស់លោកសេរ៉ាស ក្នុងកុលសម្ព័ន្ធយូដា។
ស្តេចសូលសូមអុលឡោះតាអាឡាថា៖ «ឱអុលឡោះជាម្ចាស់នៃជនជាតិអ៊ីស្រអែលអើយ! សូមសំដែងឲ្យយើងខ្ញុំស្គាល់ការពិតផង!»។ ពេលនោះ គេផ្សងចំលើសម្តេចយ៉ូណាថាន និងស្តេចសូល។ ដូច្នេះ ពួកទាហានក៏រួចខ្លួន។
ស្តេចសូលសួរទៅកាន់សម្តេចយ៉ូណាថានថា៖ «ចូរប្រាប់ឪពុកមើល៍ តើកូនបានធ្វើអ្វី?»។ សម្តេចយ៉ូណាថានក៏រៀបរាប់ប្រាប់ឪពុក តាមដំណើររឿង ជាហូរហែថា៖ «ខ្ញុំបានភ្លក់ទឹកឃ្មុំបន្តិច នៅចុងដំបងដែលខ្ញុំកាន់។ ឥឡូវនេះ ខ្ញុំសុខចិត្តស្លាប់ហើយ!»។