Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 14:43 - អាល់គីតាប

43 ស្តេច​សូល​សួរ​ទៅ​កាន់​សម្តេច​យ៉ូណា‌ថាន​ថា៖ «ចូរ​ប្រាប់​ឪពុក​មើល៍ តើ​កូន​បាន​ធ្វើ​អ្វី?»។ សម្តេច​យ៉ូណា‌ថាន​ក៏​រៀប​រាប់​ប្រាប់​ឪពុក តាម​ដំណើរ​រឿង ជា​ហូរ​ហែ​ថា៖ «ខ្ញុំ​បាន​ភ្លក់​ទឹក​ឃ្មុំ​បន្តិច នៅ​ចុង​ដំបង​ដែល​ខ្ញុំ​កាន់។ ឥឡូវ​នេះ ខ្ញុំ​សុខ​ចិត្ត​ស្លាប់​ហើយ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

43 ពេល​នោះ ស្ដេច​សូល​មាន​រាជ‌ឱង្ការ​ទៅ​យ៉ូណា‌ថាន​ថា៖ «ចូរ​ប្រាប់​បិតា តើ​បុត្រ​បាន​ធ្វើ​អ្វី?» យ៉ូណា‌ថាន​ទូល​ថា៖ «ទូល‌បង្គំ​បាន​គ្រាន់​តែ​ភ្លក់​ទឹក​ឃ្មុំ​បន្តិច ដោយ​ចុង​ដំបង​ដែល​ទូល‌បង្គំ​កាន់​នៅ​ដៃ​ប៉ុណ្ណោះ មើល៍ ទូល‌បង្គំ​មុខ​ជា​ស្លាប់​ហើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

43 ព្រះ‌បាទ​សូល​មាន​រាជ‌ឱង្ការ​ទៅ​កាន់​សម្ដេច​យ៉ូណា‌ថាន​ថា៖ «ចូរ​ប្រាប់​បិតា​មើល៍ តើ​បុត្រ​បាន​ធ្វើ​អ្វី?»។ សម្ដេច​យ៉ូណា‌ថាន​ក៏​រៀប​រាប់​ទូល​បិតា តាម​ដំណើរ​រឿង ជា​ហូរ‌ហែ​ថា៖ «ទូលបង្គំ​បាន​ភ្លក់​ទឹក​ឃ្មុំ​បន្តិច នៅ​ចុង​ដំបង​ដែល​ទូលបង្គំ​កាន់។ ឥឡូវ​នេះ ទូលបង្គំ​សុខ​ចិត្ត​ស្លាប់​ហើយ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

43 លំដាប់​នោះ សូល​មាន​បន្ទូល​ទៅ​យ៉ូណា‌ថាន​ថា ចូរ​ប្រាប់​ដល់​អញ តើ​ឯង​បាន​ធ្វើ​អ្វី យ៉ូណា‌ថាន​ទូល​ថា ទូលបង្គំ​បាន​គ្រាន់​តែ​ភ្លក់​ទឹក​ឃ្មុំ​បន្តិច ដោយ​ចុង​ដំបង​ដែល​ទូលបង្គំ​កាន់​នៅ​ដៃ​ប៉ុណ្ណោះ មើល ទូលបង្គំ​ត្រូវ​ស្លាប់​ដែរ​ហ្ន៎

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 14:43
4 ការដាក់ឲ្យឆ្លើយតបគ្នា  

យ៉ូស្វេ​មាន​ប្រសាសន៍​ទៅ​កាន់​លោក​អេកាន​ថា៖ «កូន​អើយ ចូរ​លើក​តម្កើង​សិរី‌រុង‌រឿងអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល! ចូរ​លើក​កិត្តិយស​ទ្រង់​ឡើង! តើ​អ្នក​បាន​ធ្វើ​អ្វី​ខ្លះ ចូរ​ប្រាប់​ខ្ញុំ កុំ​លាក់‌លៀម​ឡើយ»។


សម្តេច​យ៉ូណា‌ថាន​ពុំ​ដឹង​ថា ឪពុក​បាន​ឲ្យ​ពួក​ទាហាន​ស្បថ​ទេ។ សម្តេច​ក៏​យក​ដំបង​ដែល​គាត់​កាន់​នោះ​ចាក់​ទៅ​លើ​សំបុក​ឃ្មុំ ឆ្កឹះ​ដាក់​ក្នុង​មាត់ ហើយ​សម្តេច​មាន​ទឹក​មុខ​ស្រស់​បស់។


ស្តេច​សូល​មាន​ប្រសាសន៍​ទៀត​ថា៖ «ចូរ​ផ្សង​រវាង​ខ្ញុំ និង​កូន​ខ្ញុំ​មើល៍» នោះ​ក៏​ចំ​លើ​សម្តេច​យ៉ូណា‌ថាន។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម