ប៉ុន្តែ មិនត្រូវបរិភោគសត្វដែលនៅមានជីវិតឡើយ ពោលគឺមិនត្រូវបរិភោគសាច់ ដែលមានជាប់ឈាមរបស់វាជាដាច់ខាត។
១ សាំយូអែល 14:33 - អាល់គីតាប មានគេជម្រាបស្តេចសូលថា៖ «ពួកទាហានបានប្រព្រឹត្តខុសនឹងអុលឡោះតាអាឡា ដោយបរិភោគសាច់ដែលមានសុទ្ធតែឈាម!»។ ស្តេចសូលបានបញ្ជាថា៖ «អ្នករាល់គ្នាក្បត់អុលឡោះតាអាឡាហើយ! ចូរប្រមៀលថ្មមួយផ្ទាំងធំ មកឲ្យខ្ញុំភ្លាម»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ គេទូលស្ដេចសូលថា៖ «មើល៍! ឥឡូវពួកទ័ពគេធ្វើបាបនឹងព្រះយេហូវ៉ាហើយ ដោយបរិភោគសាច់ដែលជាប់ទាំងឈាមផង»។ នោះស្ដេចមានរាជឱង្ការថា៖ «អ្នករាល់គ្នាបានប្រព្រឹត្តល្មើសហើយ ដូច្នេះ ចូរប្រមៀលថ្មមួយយ៉ាងធំ មកឲ្យខ្ញុំនៅទីនេះ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានគេទូលព្រះបាទសូលថា៖ «ពួកទាហានបានប្រព្រឹត្តខុសនឹងព្រះអម្ចាស់ ដោយបរិភោគសាច់ដែលមានសុទ្ធតែឈាម!»។ ព្រះបាទសូលមានរាជឱង្ការថា៖ «អ្នករាល់គ្នាក្បត់ព្រះអម្ចាស់ហើយ! ចូរប្រមៀលថ្មមួយផ្ទាំងធំ មកឲ្យខ្ញុំភ្លាម»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខណនោះមានគេទូលដល់សូលថា មើល ឥឡូវពួកទ័ពគេធ្វើបាបនឹងព្រះយេហូវ៉ាហើយ ដោយបរិភោគសាច់ដែលជាប់ទាំងឈាមផង នោះទ្រង់មានបន្ទូលថា ឯងរាល់គ្នាបានប្រព្រឹត្តល្មើសហើយ ដូច្នេះចូរប្រមៀលថ្ម១យ៉ាងធំមកឯអញឥឡូវ |
ប៉ុន្តែ មិនត្រូវបរិភោគសត្វដែលនៅមានជីវិតឡើយ ពោលគឺមិនត្រូវបរិភោគសាច់ ដែលមានជាប់ឈាមរបស់វាជាដាច់ខាត។
«ក្នុងចំណោមកូនចៅអ៊ីស្រអែល ឬជនបរទេសដែលរស់នៅជាមួយពួកគេ ប្រសិនបើមានបុរសណាម្នាក់បរិភោគឈាមអ្វីក៏ដោយ យើងនឹងដាក់ទោសអ្នកដែលបរិភោគនោះ ហើយដកគេចេញពីចំណោមប្រជាជនរបស់ខ្លួន
អ្នករាល់គ្នាមិនត្រូវបរិភោគសាច់សត្វណាដែលនៅមានឈាមឡើយ។ មិនត្រូវប្រព្រឹត្តអំពើមន្តអាគម ហើយក៏មិនត្រូវគន់គូរមើលជោគរាសីដែរ។
ទោះបីអ្នករាល់គ្នាទៅរស់នៅទីណាក្តី មិនត្រូវបរិភោគឈាមរបស់សត្វចតុបាទឬសត្វស្លាបឡើយ។
មនុស្សមានពុតអើយ! ចូរយកធ្នឹមចេញពីភ្នែកអ្នកជាមុនសិន ទើបអ្នកឃើញច្បាស់ ល្មមនឹងផ្ដិតយកល្អងធូលីចេញពីភ្នែករបស់បងប្អូនអ្នកបាន។
ប៉ុន្ដែ គួរយើងសរសេរសំបុត្រទៅប្រាប់គេ កុំឲ្យបរិភោគម្ហូបអាហារដែលបានសែនរូបសំណាក គឺជាម្ហូបអាហារសៅហ្មងនោះជាដាច់ខាត កុំឲ្យរួមរស់ជាមួយគ្នា ដោយមិនរៀបការ កុំឲ្យបរិភោគសាច់សត្វដែលគេសម្លាប់ដោយច្របាច់ក និងកុំឲ្យបរិភោគឈាម
ចំពោះអ្នក អ្នកថ្កោលទោសគេ ទោះបីអ្នកជានរណាក៏ដោយ ក៏អ្នកពុំអាចដោះសាខ្លួនបានដែរ។ ពេលណាអ្នកថ្កោលទោសគេ អ្នកក៏ដាក់ទោសខ្លួនឯង ព្រោះអ្នកថ្កោលទោសគេ តែអ្នកបានប្រព្រឹត្ដដូចគេដែរ។
ប៉ុន្តែ មិនត្រូវបរិភោគឈាមជាដាច់ខាត ដ្បិតឈាមជាជីវិត។ ដូច្នេះ មិនត្រូវបរិភោគជីវិតជាមួយសាច់ឡើយ។
បន្ទាប់មក ស្តេចបញ្ជាទៀតថា៖ «ចូរនាំគ្នាទៅក្នុងចំណោមទាហាន ប្រាប់ពួកគេទាំងអស់គ្នាឲ្យយកគោ និងចៀមរបស់ខ្លួនមក ហើយអារកសម្លាប់នៅលើថ្មនេះរួចនាំគ្នាបរិភោគទៅ។ ធ្វើដូច្នេះ អ្នករាល់គ្នាមិនប្រព្រឹត្តអំពើបាបប្រឆាំងនឹងអុលឡោះតាអាឡា ដោយបរិភោគសាច់ដែលមានសុទ្ធតែឈាមនេះឡើយ»។ នៅយប់នោះ ពួកទាហានទាំងអស់បាននាំយកគោរបស់ខ្លួនមក ហើយអារកសម្លាប់នៅទីកន្លែងនោះ។