ស្តេចទតក៏ចាត់អ្នកនាំសារឲ្យទៅប្រាប់អ្នកក្រុងយ៉ាបេស នៅស្រុកកាឡាដថា៖ «សូមអុលឡោះតាអាឡាប្រទានពរដល់អ្នករាល់គ្នា ព្រោះអ្នករាល់គ្នាសំដែងភក្តីភាពចំពោះស្តេចសូល ជាចៅហ្វាយរបស់អ្នករាល់គ្នា ដោយបានបញ្ចុះសពគាត់។
១ សាំយូអែល 11:9 - អាល់គីតាប គេប្រាប់ទៅអ្នកនាំសារដែលនាំដំណឹងមកនោះថា៖ «ចូរទៅប្រាប់អ្នកក្រុងយ៉ាបេសនៅស្រុកកាឡាដថា ស្អែកពេលថ្ងៃរះពេញកំដៅ យើងនឹងរំដោះអ្នករាល់គ្នា»។ អ្នកនាំសារយកដំណឹងនេះទៅប្រាប់អ្នកក្រុងយ៉ាបេស ធ្វើឲ្យពួកគេមានអំណរសប្បាយយ៉ាងខ្លាំង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រួចប្រាប់ដល់ពួកអ្នកដែលនាំដំណឹងមកនោះថា៖ «ចូរអ្នករាល់គ្នាទៅប្រាប់ដល់ពួកយ៉ាបេស-កាឡាតថា "នៅថ្ងៃស្អែក ពេលថ្ងៃរះពេញកម្ដៅ នោះអ្នករាល់គ្នានឹងបានរួចខ្លួន"» ពួកនោះក៏ទៅប្រាប់ដល់ប្រជាជនដែលនៅយ៉ាបេស ហើយគេមានអំណរយ៉ាងខ្លាំង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេប្រាប់ទៅអ្នកនាំសារដែលនាំដំណឹងមកនោះថា៖ «ចូរទៅប្រាប់អ្នកក្រុងយ៉ាបេសនៅស្រុកកាឡាដថា ស្អែក ពេលថ្ងៃរះពេញកម្ដៅ យើងនឹងរំដោះអ្នករាល់គ្នា»។ អ្នកនាំសារយកដំណឹងនេះទៅប្រាប់អ្នកក្រុងយ៉ាបេស ធ្វើឲ្យពួកគេមានអំណរសប្បាយយ៉ាងខ្លាំង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចប្រាប់ដល់ពួកអ្នកដែលនាំដំណឹងមកនោះថា ចូរអ្នករាល់គ្នាទៅប្រាប់ដល់ពួកយ៉ាបេស-កាឡាតថា ថ្ងៃស្អែកនេះដល់ថ្ងៃពេញកំដៅ នោះអ្នករាល់គ្នានឹងបានរួចហើយ ពួកនោះក៏ទៅប្រាប់ដល់បណ្តាមនុស្សដែលនៅយ៉ាបេស ហើយគេកើតមានសេចក្ដីអំណរឡើងជាខ្លាំង |
ស្តេចទតក៏ចាត់អ្នកនាំសារឲ្យទៅប្រាប់អ្នកក្រុងយ៉ាបេស នៅស្រុកកាឡាដថា៖ «សូមអុលឡោះតាអាឡាប្រទានពរដល់អ្នករាល់គ្នា ព្រោះអ្នករាល់គ្នាសំដែងភក្តីភាពចំពោះស្តេចសូល ជាចៅហ្វាយរបស់អ្នករាល់គ្នា ដោយបានបញ្ចុះសពគាត់។
ទាហានដ៏ចំណានទាំងប៉ុន្មាននៅក្រុងនោះ នាំគ្នាចេញដំណើរទៅយកសពរបស់ស្តេចសូល និងបុត្រានាំមកក្រុងយ៉ាបេសវិញ។ ពួកគេរើសឆ្អឹងយកទៅបញ្ចុះក្រោមដើមជ្រៃមួយនៅក្រុងយ៉ាបេស ហើយនាំគ្នាតមអាហារចំនួនប្រាំពីរថ្ងៃ។
ទ្រង់បានរំដោះខ្ញុំឲ្យរួចផុតពី ខ្មាំងសត្រូវដ៏ខ្លាំងពូកែ ហើយឲ្យខ្ញុំរួចផុតពីអស់អ្នកដែលស្អប់ខ្ញុំ ព្រមទាំងអស់អ្នកដែលមានកម្លាំង ខ្លាំងជាងខ្ញុំផង។
គេសួរគ្នាទៀតថា៖ «តើមានក្រុមណាមួយ ក្នុងចំណោមកុលសម្ព័ន្ធអ៊ីស្រអែលមិនបានមកថ្វាយបង្គំអុលឡោះតាអាឡានៅមីសប៉ាឬទេ?»។ គេរកឃើញថា គ្មាននរណាម្នាក់នៅភូមិយ៉ាបេស ក្នុងស្រុកកាឡាដមកបោះជំរំរួមជាមួយអង្គប្រជុំឡើយ
អ្នកក្រុងយ៉ាបេសពោលទៅកាន់ជនជាតិអាំម៉ូនថា៖ «ស្អែកយើងខ្ញុំនឹងចេញមកប្រគល់ខ្លួនជូនពួកអ្នកហើយ សូមប្រព្រឹត្តចំពោះយើងខ្ញុំ តាមពួកអ្នកយល់ឃើញចុះ»។
ស្តេចសូលត្រួតពលនៅក្រុងបេសេក ហើយឃើញមានទ័ពអ៊ីស្រអែលទាំងអស់ចំនួន ៣០០ ០០០នាក់ និងទ័ពយូដាមានចំនួន ៣០ ០០០នាក់។
អ្នកក្រុងយ៉ាបេស ក្នុងស្រុកកាឡាដ បានដឹងអំពីហេតុការណ៍ដែលពួកភីលីស្ទីនប្រព្រឹត្តចំពោះស្តេចសូល។