អុលឡោះឮសំរែករបស់ក្មេងនោះ ហើយម៉ាឡាអ៊ីកាត់របស់អុលឡោះហៅហាជើរ ពីលើមេឃមកថា៖ «ហាជើរអើយ តើនាងមានរឿងអ្វី? កុំព្រួយបារម្ភអ្វីឡើយ ដ្បិតអុលឡោះឮសំរែកកូនរបស់នាង នៅកន្លែងដែលវាអង្គុយនោះហើយ។
១ សាំយូអែល 11:5 - អាល់គីតាប គាប់ជួនពេលនោះ ស្តេចសូលវិលត្រឡប់មកពីចម្ការវិញ ដើរពីក្រោយគោ ស្តេចសួរគេថា៖ «តើមានរឿងអ្វីបានជាប្រជាជនយំដូច្នេះ?»។ គេក៏រៀបរាប់សេចក្តីទាំងប៉ុន្មាន ដែលអ្នកស្រុកយ៉ាបេសនិយាយប្រាប់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខណៈនោះ ស្ដេចសូលកំពុងកៀងហ្វូងគោមកពីវាល ក៏សួរថា៖ «តើមានរឿងអ្វីបានជាយំដូច្នេះ?» គេក៏ជម្រាបលោកសព្វគ្រប់តាមពាក្យរបស់អ្នកស្រុកយ៉ាបេស។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គាប់ជួនពេលនោះ ព្រះបាទសូលវិលត្រឡប់មកពីចម្ការវិញ ដើរពីក្រោយគោ ស្ដេចសួរគេថា៖ «តើមានរឿងអ្វីបានជាប្រជាជនយំដូច្នេះ?»។ គេក៏រៀបរាប់សេចក្ដីទាំងប៉ុន្មាន ដែលអ្នកស្រុកយ៉ាបេសនិយាយប្រាប់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខណនោះ សូលកំពុងតែកៀងហ្វូងគោមកពីវាល ក៏សួរថា តើមានកើតហេតុភេទអ្វី បានជាយំដូច្នេះ នោះគេជំរាបលោកតាមពាក្យនៃពួកមនុស្សនៅយ៉ាបេសសព្វគ្រប់។ |
អុលឡោះឮសំរែករបស់ក្មេងនោះ ហើយម៉ាឡាអ៊ីកាត់របស់អុលឡោះហៅហាជើរ ពីលើមេឃមកថា៖ «ហាជើរអើយ តើនាងមានរឿងអ្វី? កុំព្រួយបារម្ភអ្វីឡើយ ដ្បិតអុលឡោះឮសំរែកកូនរបស់នាង នៅកន្លែងដែលវាអង្គុយនោះហើយ។
អេលីយ៉េសចាកចេញពីទីនោះទៅជួបនឹងអេលីយ៉ាសាក់ ជាកូនរបស់លោកសាផាតកំពុងតែភ្ជួរស្រែ។ មានអ្នកភ្ជួរទាំងអស់ដប់ពីរនាក់ អេលីយ៉ាសាក់ភ្ជួរក្រោយគេបង្អស់។ អេលីយ៉េសចូល ទៅជិតអេលីយ៉ាសាក់ រួចដោះអាវធំរបស់គាត់បោះទៅលើអេលីយ៉ាសាក់។
ទ្រង់បានយកស្ដេចចេញពីហ្វូងចៀមមក ដើម្បីឲ្យឃ្វាលពូជពង្សរបស់យ៉ាកកូប គឺជនជាតិអ៊ីស្រអែល ដែលជាប្រជារាស្ត្រផ្ទាល់របស់ទ្រង់។
សេចក្ដីប្រកាសស្តីអំពីជ្រលងភ្នំ នៃនិមិត្តហេតុអស្ចារ្យ: យេរូសាឡឹមអើយ! តើមានរឿងអ្វីកើតឡើងដល់អ្នក បានជាប្រជាជនរបស់អ្នក នាំគ្នាអង្គុយនៅមុខផ្ទះដូច្នេះ?
ពេលនោះ ពួកអ្នកមីកាស្រែកហៅកូនចៅដាន់ ពួកគេក៏បែរក្រោយ ហើយសួរលោកមីកាថា៖ «តើមានការអីបានជាប្រមូលគ្នាមកដូច្នេះ?»។
ក្នុងកុលសម្ព័ន្ធពុនយ៉ាមីន មានបុរសម្នាក់ឈ្មោះគីស ជាកូនរបស់លោកអបៀល ជាចៅរបស់លោកសេរោ ជាចៅទួតរបស់លោកបេកូរ៉ា ក្នុងអំបូរអភីយ៉ា។ លោកគីស ជាអភិជនម្នាក់