ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ របា‌ក្សត្រ 6:67 - អាល់គីតាប

គេ​បាន​ប្រគល់​ក្រុង​ជំរក​ឲ្យ​អ្នក​ទាំង​នោះ គឺ​ក្រុង​ស៊ី‌គែម ដែល​ស្ថិត​នៅ​ក្នុង​តំបន់​ភ្នំ​អេ‌ប្រា‌អ៊ីម និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​កេស៊ើរ និង​វាល​ស្មៅ​នៅ​ជុំ‌វិញ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គេ​បាន​ឲ្យ​ទី​ក្រុង​ជម្រក​ទាំង​ប៉ុន្មាន​ដល់​ពួក​កេហាត់​ដែរ គឺ​ក្រុង​ស៊ីគែម ដែល​នៅ​ស្រុក​ភ្នំ​អេប្រាអិម ព្រម​ទាំង​វាលស្មៅ​នៅ​ជុំ‌វិញ ក្រុង​កេស៊ើរ និង​វាលស្មៅ​នៅ​ជុំ‌វិញ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

គេ​បាន​ប្រគល់​ក្រុង​ជម្រក​ឲ្យ​អ្នក​ទាំង​នោះ គឺ​ក្រុង​ស៊ីគែម ដែល​ស្ថិត​នៅ​ក្នុង​តំបន់​ភ្នំ​អេប្រាអ៊ីម និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​កេស៊ើរ និង​វាល​ស្មៅ​នៅ​ជុំ‌វិញ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ទី​ក្រុង​ពំនាក់​ទាំង​ប៉ុន្មាន ក៏​បាន​ឲ្យ​ដល់​ពួក​កេហាត់​ដែរ គឺ​ក្រុង​ស៊ីគែម ដែល​នៅ​ស្រុក​ភ្នំ​អេប្រា‌អិម ព្រម​ទាំង​ដំបន់​នៅ​ជុំវិញ ក្រុង​កេស៊ើរ នឹង​ដំបន់​នៅ​ជុំវិញ

សូមមើលជំពូក



១ របា‌ក្សត្រ 6:67
10 ការដាក់ឲ្យឆ្លើយតបគ្នា  

យ៉ាកកូប​បាន​វិល​ពី​ស្រុក​ប៉ាដាន់-អើរ៉ាម​វិញ មក​ដល់​ក្រុង​ស៊ីគែម ក្នុង​ស្រុក​កាណាន ដោយ​សុខ‌សាន្ត ហើយ​គាត់​ក៏​បោះ​ជំរំ​ទល់​មុខ​នឹង​ទី​ក្រុង​នោះ។


គេ​បាន​នាំ​គ្នា​យក​រូប​ព្រះ​ដទៃ​ទាំង​ប៉ុន្មាន ដែល​គេ​មាន​នៅ​ក្នុង​ដៃ និង​ដោះ​ក្រវិល​ត្រចៀក ជូន​យ៉ាកកូប។ យ៉ាកកូប​ក៏​យក​របស់​ទាំង​នោះ ទៅ​កប់​ក្រោម​ដើម​ពោធិ​នៅ​ជិត​ក្រុង​ស៊ីគែម។


ស្តេច​ហ្វៀរ៉‌អ៊ូន ជា​ស្តេច​ស្រុក​អេស៊ីប បាន​វាយ​ដណ្តើម​យក​ក្រុង​កេស៊ើរ ហើយ​ដុត​បំផ្លាញ​ទី‌ក្រុង ព្រម​ទាំង​សម្លាប់​ជន‌ជាតិ​កាណាន​ដែល​រស់​នៅ​ក្រុង​នោះ។ បន្ទាប់​មក ស្តេច​ប្រទាន​ក្រុង​នេះ​ឲ្យ​បុត្រី ដែល​ត្រូវ​ជា​ប្រពន្ធ​របស់​ស្តេច​ស៊ូឡៃ‌ម៉ាន ទុក​ជា​ចំណង​ដៃ។


អំបូរ​ខ្លះ​ទៀត​នៃ​កូន​ចៅ​កេ‌ហាត់ បាន​ទទួល​ក្រុង​នានា​ក្នុង​ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​អេ‌ប្រា‌អ៊ីម។


ក្រុង​យ៉ុក‌ម៉ាម និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​បេត‌ហូរ៉ូន និង​វាល​ស្មៅ​នៅ​ជុំ‌វិញ


ស្តេច​ក្រុង​អេក្លូន ស្តេច​ក្រុង​កេស៊ើរ


កូន​ចៅ​អេប្រា‌អ៊ីម​ពុំ​បាន​បណ្តេញ​ជន‌ជាតិ​កាណាន ដែល​រស់​នៅ​កេស៊ើរ​ចេញ​ពី​ទឹក​ដី​នោះ​ទេ ហេតុ​នេះ​ហើយ​បាន​ជា​ជន‌ជាតិ​កាណាន​រស់​នៅ​ក្នុង​ចំណោម​កូន​ចៅ​អេប្រា‌អ៊ីម មក​ទល់​សព្វ​ថ្ងៃ ប៉ុន្តែ ពួក​គេ​ត្រូវ​ធ្វើ​ការ​ធ្ងន់ៗ។


រួច​ចុះ​ទៅ​ខាង​លិច​ដល់​ព្រំ​ប្រទល់​របស់​ជន‌ជាតិ​យ៉ាផ្លេ‌ទីត រហូត​ដល់​តំបន់​បេត‌ហូរ៉ូន​ក្រោម និង​រហូត​ដល់​កេស៊ើរ ហើយ​ទៅ​ទល់​នឹង​សមុទ្រ​មេឌី‌ទែរ៉ា‌ណេ។


ជន‌ជាតិ​អ៊ីស្រ‌អែល​ក៏​បាន​ញែក​ក្រុង​កេដែស នៅ​ស្រុក​កាលីឡេ ក្នុង​តំបន់​ភ្នំ​ណែប‌ថា‌លី ក្រុង​ស៊ីគែម នៅ​ក្នុង​តំបន់​ភ្នំ​អេប្រា‌អ៊ីម និង​ក្រុង​គារយ៉ាត-អើបា គឺ​ក្រុង​ហេប្រូន​ក្នុង​តំបន់​ភ្នំ​យូដា។


ពួក​គេ​ទទួល​បាន​ក្រុង​សម្រាប់​ជា​ជំរក​ដល់​អ្នក​សម្លាប់​គេ គឺ​មាន​ក្រុង​ស៊ីគែម និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ដែល​ស្ថិត​នៅ​ក្នុង​តំបន់​ភ្នំ​អេប្រា‌អ៊ីម ក្រុង​កេស៊ើរ និង​វាល​ស្មៅ​នៅ​ជុំ‌វិញ