Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 6:67 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

67 គេ​បាន​ឲ្យ​ទី​ក្រុង​ជម្រក​ទាំង​ប៉ុន្មាន​ដល់​ពួក​កេហាត់​ដែរ គឺ​ក្រុង​ស៊ីគែម ដែល​នៅ​ស្រុក​ភ្នំ​អេប្រាអិម ព្រម​ទាំង​វាលស្មៅ​នៅ​ជុំ‌វិញ ក្រុង​កេស៊ើរ និង​វាលស្មៅ​នៅ​ជុំ‌វិញ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

67 គេ​បាន​ប្រគល់​ក្រុង​ជម្រក​ឲ្យ​អ្នក​ទាំង​នោះ គឺ​ក្រុង​ស៊ីគែម ដែល​ស្ថិត​នៅ​ក្នុង​តំបន់​ភ្នំ​អេប្រាអ៊ីម និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​កេស៊ើរ និង​វាល​ស្មៅ​នៅ​ជុំ‌វិញ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

67 ទី​ក្រុង​ពំនាក់​ទាំង​ប៉ុន្មាន ក៏​បាន​ឲ្យ​ដល់​ពួក​កេហាត់​ដែរ គឺ​ក្រុង​ស៊ីគែម ដែល​នៅ​ស្រុក​ភ្នំ​អេប្រា‌អិម ព្រម​ទាំង​ដំបន់​នៅ​ជុំវិញ ក្រុង​កេស៊ើរ នឹង​ដំបន់​នៅ​ជុំវិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

67 គេ​បាន​ប្រគល់​ក្រុង​ជំរក​ឲ្យ​អ្នក​ទាំង​នោះ គឺ​ក្រុង​ស៊ី‌គែម ដែល​ស្ថិត​នៅ​ក្នុង​តំបន់​ភ្នំ​អេ‌ប្រា‌អ៊ីម និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​កេស៊ើរ និង​វាល​ស្មៅ​នៅ​ជុំ‌វិញ

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 6:67
10 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​យ៉ាកុប​បាន​ចេញ​ពី​ស្រុក​ប៉ាដាន់-អើរ៉ាម ទៅ​ដល់​ក្រុង​ស៊ីគែម ក្នុង​ស្រុក​កាណាន ដោយ​សុខ‌សាន្ត ហើយ​ក៏​បោះ​ជំរំ​នៅ​មុខ​ទី​ក្រុង​នោះ។


ដូច្នេះ គេ​ក៏​យក​ព្រះ​ដទៃ​ទាំង​ប៉ុន្មាន​ដែល​គេ​មាន​នៅ​ក្នុង​ដៃ និង​ក្រវិល​ដែល​នៅ​ត្រចៀក​របស់​គេ មក​ប្រគល់​ឲ្យ​លោក​យ៉ាកុប ហើយ​លោក​ក៏​យក​ទៅ​កប់​ចោល​នៅ​ក្រោម​ដើម​ម៉ៃសាក់ ដែល​នៅ​ជិត​ក្រុង​ស៊ីគែម។


(ដ្បិត​មុន​ដែល​ផារ៉ោន ជា​ស្តេច​ស្រុក​អេស៊ីព្ទ​បាន​ឡើង​មក​ចាប់​យក​ក្រុង​កេស៊ើរ​នោះ ទាំង​ដុត ហើយ​សម្លាប់​ពួក​សាសន៍​កាណាន​ដែល​នៅ​ក្រុង​ដែរ រួច​បាន​ប្រទាន​ទី​ក្រុង​នោះ​ទៅ​ព្រះ‌រាជ‌បុត្រី​ទ្រង់ ដែល​ជា​ភរិយា​ព្រះ‌បាទ​សាឡូម៉ូន ទុក​ជា​ចំណង​ដៃ។


មាន​ពួក​គ្រួ​នៃ​កូន​ចៅ​កេហាត់​ខ្លះ គេ​បាន​ទី​ក្រុង​របស់​ព្រំ‌ដែន​ខ្លួន ពី​ក្នុង​កុល‌សម្ព័ន្ធ​អេប្រាអិម។


ក្រុង​យ៉ុកមាម និង​វាលស្មៅ​នៅ​ជុំ‌វិញ ក្រុង​បេត-ហូរ៉ុន និង​វាលស្មៅ​នៅ​ជុំ‌វិញ


ស្តេច​ក្រុង​អេក្លុនមួយ ស្តេច​ក្រុង​កេស៊ើរ​មួយ


ក៏​ប៉ុន្ដែ ពួក​គេ​មិន​បាន​បណ្តេញ​ពួក​សាសន៍​កាណាន ដែល​នៅ​ក្រុង​កេស៊ើរ​ចេញ​ទេ ដូច្នេះ សាសន៍កាណានរស់​នៅ​ក្នុង​ចំណោម​ពួក​អេប្រាអិម រហូត​ដល់​សព្វ​ថ្ងៃ តែ​ពួក​គេ​ត្រូវ​ធ្វើ​ការ​ធ្ងន់ៗ។


ចេញ​ពី​ទី​នោះ​ចុះ​ទៅ​ខាង​លិច តាម​ព្រំ​ប្រទល់​ស្រុក​របស់​ពួក​យ៉ាផ្លេ‌ទីត រហូត​ដល់​ដែន​ដី​បេត-ហូរ៉ុន​ខាង​ក្រោម ហើយ​ដល់​ក្រុង​កេស៊ើរ រួច​ទៅ​ផុត​ត្រឹម​សមុទ្រ។


ដូច្នេះ គេ​ក៏​ញែក​ក្រុង​កេដេស នៅ​ស្រុក​កាលីឡេ ក្នុង​ស្រុក​ភ្នំ​ណែប‌ថា‌លី ក្រុង​ស៊ីគែម នៅ​ស្រុក​ភ្នំ​អេប្រាអិម ក្រុង​គារ‌យ៉ាត់-អើបា (គឺ​ជា​ក្រុង​ហេប្រុន) នៅ​ស្រុក​ភ្នំ​យូដា។


គេ​ឲ្យ​ក្រុង​ស៊ីគែម និង​វាល​ស្មៅ​ជុំ‌វិញ​ដល់​ពួក​គេ នៅ​ក្នុង​ស្រុក​ភ្នំ​អេប្រាអិម ទុក​ជា​ក្រុង​ជម្រក សម្រាប់​អ្នក​ដែល​សម្លាប់​គេ ព្រម​ទាំង​ក្រុង​កេស៊ើរ និង​វាល​ស្មៅ​ជុំ‌វិញ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម