កាលដង្ហែហិបរបស់អុលឡោះទៅដល់ហើយ គេក៏តម្កល់នៅកណ្តាលជំរំសក្ការៈ ដែលស្តេចទតបានបម្រុងទុក រួចធ្វើគូរបានដុត និងគូរបានមេត្រីភាព នៅចំពោះអុលឡោះ។
១ របាក្សត្រ 6:38 - អាល់គីតាប លោកកូរេជាកូនរបស់លោកយីតសារ លោកយីតសារជាកូនរបស់លោកកេហាត់ លោកកេហាត់ ជាកូនរបស់លោកលេវី លោកលេវីជាកូនរបស់អ៊ីស្រអែល។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កូរេជាកូនយីតសារ យីតសារជាកូនកេហាត់ កេហាត់ជាកូនលេវី លេវីជាកូនអ៊ីស្រាអែល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកកូរេជាកូនរបស់លោកយីតសារ លោកយីតសារជាកូនរបស់លោកកេហាត់ លោកកេហាត់ ជាកូនរបស់លោកលេវី លោកលេវីជាកូនរបស់លោកអ៊ីស្រាអែល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កូរេជាកូនយីតសារៗ ជាកូនកេហាត់ៗ ជាកូនលេវីៗ ជាកូនអ៊ីស្រាអែល |
កាលដង្ហែហិបរបស់អុលឡោះទៅដល់ហើយ គេក៏តម្កល់នៅកណ្តាលជំរំសក្ការៈ ដែលស្តេចទតបានបម្រុងទុក រួចធ្វើគូរបានដុត និងគូរបានមេត្រីភាព នៅចំពោះអុលឡោះ។
មេដឹកនាំកុលសម្ព័ន្ធលេវី គឺលោកហាសាបយ៉ា ជាកូនរបស់លោកកេមយួល។ រីឯមេដឹកនាំកូនចៅរបស់ណាពីហារូន គឺ អ៊ីមុាំសាដុក។
លោកសេផានាជាកូនរបស់លោកថាហាត់ លោកថាហាត់ជាកូនរបស់លោកអាស់ស៊ា លោកអាស់ស៊ារជាកូនរបស់លោកអេបៀសាប់ លោកអេបៀសាប់ជាកូនរបស់លោកកូរេ
នៅខាងស្តាំដៃលោកហេម៉ានមាន លោកអេសាភជាសហការីរបស់គាត់។ លោកអេសាភត្រូវជាកូនរបស់លោកបេរេគា លោកបេរេគាជាកូនរបស់លោកសាំម៉ា
កូនរបស់កេហាត់ មានអាំរ៉ាម យីតសារ ហេប្រុន និងអ៊ូសាល។ លោកកេហាត់រស់បានមួយរយសាមសិបបីឆ្នាំ។
កូនរបស់លោកកេហាត់ មានអាំរ៉ាម យីតសារ ហេប្រូន និងអ៊ូស៊ាលដែលជាឈ្មោះនៃអំបូររបស់ពួកគេ។