ឆ្នោតទីដប់ប្រាំពីរត្រូវលើលោកយ៉ូសបេកាសាព្រមទាំងកូន និងបងប្អូនរបស់គាត់ ដែលមានចំនួនដប់ពីរនាក់។
១ របាក្សត្រ 25:25 - អាល់គីតាប ឆ្នោតទីដប់ប្រាំបីត្រូវលើលោកហាណានីព្រមទាំងកូន និងបងប្អូនរបស់គាត់ ដែលមានចំនួនដប់ពីរនាក់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទីដប់ប្រាំបីត្រូវហាណានី ដែលកូនគាត់ និងបងប្អូន ទាំងអស់មានដប់ពីរនាក់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឆ្នោតទីដប់ប្រាំបីត្រូវលើលោកហាណានី ព្រមទាំងកូន និងបងប្អូនរបស់គាត់ ដែលមានចំនួនដប់ពីរនាក់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទី១៨ត្រូវហាណានី ដែលកូនគាត់ នឹងបងប្អូនទាំងអស់ មាន១២នាក់ |
ឆ្នោតទីដប់ប្រាំពីរត្រូវលើលោកយ៉ូសបេកាសាព្រមទាំងកូន និងបងប្អូនរបស់គាត់ ដែលមានចំនួនដប់ពីរនាក់។
ឆ្នោតទីដប់ប្រាំបួនត្រូវលើលោកម៉ាឡូធីព្រមទាំងកូន និងបងប្អូនរបស់គាត់ ដែលមានចំនួនដប់ពីរនាក់។
ពួកអ៊ីមុាំ និងពួកលេវី បានត្រូវបែងចែកជាក្រុមៗ សម្រាប់បម្រើការងារទាំងប៉ុន្មាន ក្នុងដំណាក់របស់អុលឡោះហើយក៏មានមនុស្សស្ម័គ្រចិត្ត និងមានថ្វីដៃនៅជាមួយកូន ដើម្បីជួយសម្រេចការងារនេះ។ រីឯពួកមេដឹកនាំ និងប្រជាជនទាំងមូល ក៏ស្ថិតនៅក្រោមបញ្ជារបស់កូនដែរ»។
ក្រុមលេវីមានសេម៉ាយ៉ាជាកូនហាស៊ូប ជាចៅរបស់លោកអាសរីកាំ ជាចៅទួតរបស់លោកហាសាបយ៉ា ក្នុងអំបូរម៉្រារី។
ក្រុមលេវី និងប្រជាជនយូដាទាំងមូល នាំគ្នាធ្វើតាមបញ្ជាទាំងប៉ុន្មានរបស់អ៊ីមុាំយេហូយ៉ាដា ម្នាក់ៗនាំកូនទាហានរបស់ខ្លួន ទាំងអ្នកត្រូវវេនយាមនៅថ្ងៃឈប់សម្រាក ទាំងអ្នកមិនត្រូវវេនយាម ដ្បិតអ៊ីមុាំយេហូយ៉ាដាមិនឲ្យក្រុមណាមួយនៅទំនេរឡើយ។
ស្តេចហេសេគាបានតែងតាំងក្រុមអ៊ីមុាំ និងក្រុមលេវីតាមជាន់ថ្នាក់ ឲ្យបំពេញមុខងាររបស់គេរៀងៗខ្លួនវិញ គឺក្រុមអ៊ីមុាំ និងក្រុមលេវីដែលបំពេញមុខងារធ្វើគូរបានដុតទាំងមូល និងគូរបានមេត្រីភាព ព្រមទាំងអ្នកដែលបម្រើការងារក្នុងម៉ាស្ជិទ អ្នកចំរៀងសម្រាប់លើកតម្កើងអុលឡោះតាអាឡា និងអ្នកយាមទ្វារជំរំរបស់អុលឡោះតាអាឡា។
នៅពេលពួកជាងចាក់គ្រឹះម៉ាស្ជិទរបស់អុលឡោះតាអាឡា គេសុំឲ្យអ៊ីមុាំដែលស្លៀកសម្លៀកបំពាក់សម្រាប់ពិធីបុណ្យ នាំគ្នាមក ទាំងកាន់ត្រែ ហើយក្រុមលេវីដែលជាកូនចៅរបស់លោកអេសាភ កាន់ឈិង សម្រាប់ប្រគំភ្លេងសរសើរតម្កើងអុលឡោះតាអាឡា ដូចទត ជាស្ដេចស្រុកអ៊ីស្រអែល បានបង្គាប់ទុក។
គឺប្រតិបត្តិតាមអ្វីៗសព្វបែបយ៉ាងដែលអុលឡោះជាម្ចាស់របស់ខ្លួនបង្គាប់ និងធ្វើពិធីជម្រះផ្សេងៗ។ រីឯក្រុមចំរៀង ក្រុមយាមទ្វារដំណាក់ ក៏បំពេញមុខងាររបស់ខ្លួន ស្របតាមបញ្ជាដែលស្តេចទត និងស្តេចស៊ូឡៃម៉ាន ជាកូន បានចែងទុក។