លោកអេលីហូរែប និងលោកអហ៊ីយ៉ា ជាកូនរបស់លោកស៊ីសា ជាលេខាធិការ។ លោកយេហូសាផាត ជាកូនរបស់លោកអហ៊ីលូដ ជាអ្នកនាំពាក្យរបស់ស៊ូឡៃម៉ាន។
១ របាក្សត្រ 24:6 - អាល់គីតាប លោកលេខាធិការសេម៉ាយ៉ា ជាកូនរបស់លោកនេថានេល ពីកុលសម្ព័ន្ធលេវី បានចុះឈ្មោះពួកគេនៅចំពោះមុខស្តេច នៅចំពោះមុខពួកមន្ត្រី អ៊ីមុាំសាដុក លោកអហ៊ីម៉ាឡេក ជាកូនរបស់លោកអបៀថើរ ព្រមទាំងមេក្រុមគ្រួសារអ៊ីមុាំ និងពួកលេវី។ គេចាប់ឆ្នោតឆ្លាស់គ្នារវាងក្រុមគ្រួសាររបស់លោកអេឡាសារ និងក្រុមគ្រួសាររបស់លោកអ៊ីថាម៉ារ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រីឯស្មៀនសេម៉ាយ៉ា ជាកូននេថានេល ក្នុងពួកលេវី លោកបានកត់ឈ្មោះគេ នៅចំពោះស្ដេច និងពួកមេ ព្រមទាំងសង្ឃសាដុក និងអ័ហ៊ីម៉ាលេក ជាកូនអ័បៀថើរ ហើយពួកអ្នកកំពូលលើវង្សរបស់ឪពុកគេ ក្នុងពួកសង្ឃ និងពួកលេវីផង គេបានរើសយកពួកវង្សមួយសម្រាប់អេលាសារ ហើយមួយសម្រាប់អ៊ីថាម៉ារ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកលេខាធិការសេម៉ាយ៉ា ជាកូនរបស់លោកនេថានេល ពីកុលសម្ព័ន្ធលេវី បានចុះឈ្មោះពួកគេនៅចំពោះព្រះភ័ក្ត្រស្ដេច នៅចំពោះមុខពួកមន្ត្រី លោកបូជាចារ្យសាដុក លោកអហ៊ីម៉ាឡេកជាកូនរបស់លោកអបៀថើរ ព្រមទាំងមេក្រុមគ្រួសារបូជាចារ្យ និងពួកលេវី។ គេចាប់ឆ្នោតឆ្លាស់គ្នារវាងក្រុមគ្រួសាររបស់លោកអេឡាសារ និងក្រុមគ្រួសាររបស់លោកអ៊ីថាម៉ារ ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯសេម៉ាយ៉ា កូននេថានេល ដ៏ជាស្មៀន ជាអ្នកក្នុងពួកលេវី លោកបានកត់ឈ្មោះគេ នៅចំពោះស្តេច នឹងពួកមេ ព្រមទាំងសាដុកដ៏ជាសង្ឃ នឹងអ័ហ៊ីម៉ាលេក ជាកូនអ័បៀថើរ ហើយពួកអ្នក ជាកំពូលលើវង្សរបស់ឪពុកគេ ក្នុងពួកសង្ឃ នឹងពួកលេវីផង គេបានរើសយកពួកវង្ស១ សំរាប់អេលាសារ ហើយ១សំរាប់អ៊ីថាម៉ារ។ |
លោកអេលីហូរែប និងលោកអហ៊ីយ៉ា ជាកូនរបស់លោកស៊ីសា ជាលេខាធិការ។ លោកយេហូសាផាត ជាកូនរបស់លោកអហ៊ីលូដ ជាអ្នកនាំពាក្យរបស់ស៊ូឡៃម៉ាន។
អ៊ីមុាំសាដុកកូនរបស់លោកអហ៊ីតូប និងលោកអហ៊ីម៉ាឡេកកូនរបស់លោកអបៀថើរ ជាអ៊ីមុាំ។ លោកសេរ៉ាយ៉ាជាលេខាធិការរបស់ស្តេច។
អ្នកទាំងនោះសុទ្ធតែជាកូនចៅលេវី និងជាមេដឹកនាំលើក្រុមគ្រួសាររបស់គេរៀងៗខ្លួន ដែលមានចុះឈ្មោះក្នុងបញ្ជីជំរឿន។ ចាប់ពីអាយុម្ភៃឆ្នាំឡើងទៅ ពួកគេមានភារកិច្ចបម្រើការងារក្នុងដំណាក់របស់អុលឡោះតាអាឡា។
អ្នកទាំងនោះក៏ដូចកូនចៅរបស់ណាពីហារូន ជាបងប្អូនរបស់ខ្លួនដែរ គេត្រូវចាប់ឆ្នោតនៅចំពោះមុខស្តេចទត នៅចំពោះមុខអ៊ីមុាំសាដុក និងលោកអហ៊ីម៉ាឡេក ព្រមទាំងមេក្រុមគ្រួសាររបស់ក្រុមអ៊ីមុាំ និងក្រុមលេវី ដើម្បីបំពេញមុខងាររបស់ខ្លួន គឺមេដឹកនាំរបស់ក្រុមគ្រួសារបងគេ ក៏ដូចជាមេក្រុមគ្រួសារដែលក្មេងជាងគេដែរ។
ពួកគេក៏មានភារកិច្ចមើលខុសត្រូវអ្នកលីសែង ព្រមទាំងកម្មករដែលធ្វើការងារឯទៀតៗដែរ។ ពួកលេវីមួយចំនួនទៀតបំពេញមុខងារជាស្មៀន រាជការ និងជាឆ្មាំដំណាក់។
លោកអែសរ៉ាមកពីស្រុកបាប៊ីឡូន គាត់ជាបណ្ឌិតខាងហ៊ូកុំ ហើយស្គាល់ហ៊ូកុំរបស់ណាពីម៉ូសាយ៉ាងជ្រៅជ្រះ គឺហ៊ូកុំដែលអុលឡោះតាអាឡា ជាម្ចាស់នៃជនជាតិអ៊ីស្រអែល ប្រទានឲ្យ។ អុលឡោះតាអាឡា ជាម្ចាស់របស់គាត់ បានជួយគាត់ ហេតុនេះហើយ ទើបស្តេចប្រទានអ្វីៗទាំងអស់ តាមសំណូមពររបស់គាត់។
លុះដល់ខែទីប្រាំពីរ ជនជាតិអ៊ីស្រអែល ដែលរស់នៅតាមក្រុងរបស់ខ្លួន បានមកជួបជុំគ្នា ដោយមានចិត្តគំនិតតែមួយ ក្នុងព្រលានដែលស្ថិតនៅខាងមុខទ្វារគង្គា។ ពួកគេសុំឲ្យអ៊ីមុាំអែសរ៉ា ជាបណ្ឌិតខាងវិន័យ យកគីតាបហ៊ូកុំរបស់ណាពីម៉ូសា គឺហ៊ូកុំដែលអុលឡោះតាអាឡា ប្រទានមកឲ្យជនជាតិអ៊ីស្រអែលកាន់តាម។
អ៊ីសាមានប្រសាសន៍ទៅគេទៀតថា៖ «ហេតុនេះហើយបានជាពួកតួនដែលបានទទួលការអប់រំអំពីនគរនៃអុលឡោះ ប្រៀបបានទៅនឹងម្ចាស់ផ្ទះដែលយកទ្រព្យ ទាំងចាស់ទាំងថ្មីចេញពីឃ្លាំងរបស់គាត់ដូច្នោះដែរ»។
ពេលនោះ មានតួនម្នាក់ចូលមកជិតគាត់និយាយថា៖ «តួន! ខ្ញុំសុខចិត្ដទៅតាមតួន ទោះបីតួនអញ្ជើញទៅទីណាក៏ដោយ»។
នៅសម័យនោះ លោកអបៀថើរធ្វើជាមូស្ទី។ ទតបានចូលទៅក្នុងដំណាក់របស់អុលឡោះ យកនំបុ័ងដែលគេតាំងជូនអុលឡោះមកបរិភោគ ព្រមទាំងចែកឲ្យពួកអ្នកបម្រើបរិភោគទៀតផង។ តាមហ៊ូកុំមានតែអ៊ីមុាំប៉ុណ្ណោះ ដែលមានសិទ្ធិបរិភោគនំបុ័ងនោះ។ តើអ្នករាល់គ្នាមិនដែលអានអាយិតនោះទេឬ?»។