ម៉ាកុស 2:26 - អាល់គីតាប26 នៅសម័យនោះ លោកអបៀថើរធ្វើជាមូស្ទី។ ទតបានចូលទៅក្នុងដំណាក់របស់អុលឡោះ យកនំបុ័ងដែលគេតាំងជូនអុលឡោះមកបរិភោគ ព្រមទាំងចែកឲ្យពួកអ្នកបម្រើបរិភោគទៀតផង។ តាមហ៊ូកុំមានតែអ៊ីមុាំប៉ុណ្ណោះ ដែលមានសិទ្ធិបរិភោគនំបុ័ងនោះ។ តើអ្នករាល់គ្នាមិនដែលអានអាយិតនោះទេឬ?»។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល26 គឺរបៀបដែលលោកចូលទៅក្នុងដំណាក់របស់ព្រះ នៅសម័យមហាបូជាចារ្យអ័បៀថើរ ហើយហូបនំប៉័ងតាំងថ្វាយ ព្រមទាំងចែកឲ្យពួកអ្នកដែលនៅជាមួយលោកផង ជានំប៉័ងដែលច្បាប់ហាមមិនឲ្យហូបឡើយ លើកលែងតែពួកបូជាចារ្យប៉ុណ្ណោះ”។ សូមមើលជំពូកKhmer Christian Bible26 នៅសម័យសម្ដេចសង្ឃអ័បៀថើរ ស្ដេចដាវីឌបានចូលទៅក្នុងដំណាក់ព្រះជាម្ចាស់ និងបានបរិភោគនំប៉័ងតាំងថ្វាយព្រះជាម្ចាស់ ដែលវិន័យបានហាមមិនឲ្យបរិភោគ លើកលែងតែសង្ឃ ហើយគាត់បានឲ្យនំបុ័ងនោះដល់គូកនថែមទៀតផង» សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦26 ស្តេចបានយាងចូលទៅក្នុងដំណាក់របស់ព្រះ ពេលលោកអ័បៀថើរធ្វើជាសម្ដេចសង្ឃ ហើយសោយនំបុ័ងតាំងថ្វាយព្រះ ទាំងចែកឲ្យពួកអ្នករួមដំណើរជាមួយទៀតផង ដែលច្បាប់ហាមមិនឲ្យអ្នកណាបរិភោគឡើយ គឺសម្រាប់តែពួកសង្ឃប៉ុណ្ណោះ»។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥26 នៅសម័យនោះ លោកអបៀថើរធ្វើជាមហាបូជាចារ្យ*។ ព្រះបាទដាវីឌបានចូលទៅក្នុងដំណាក់របស់ព្រះជាម្ចាស់ យកនំប៉័ងដែលគេតាំងថ្វាយព្រះជាម្ចាស់មកសោយ ព្រមទាំងចែកឲ្យពួកបរិពារបរិភោគទៀតផង។ តាមច្បាប់* មានតែពួកបូជាចារ្យ*ប៉ុណ្ណោះ ដែលមានសិទ្ធិបរិភោគនំប៉័ងនោះ។ តើអ្នករាល់គ្នាមិនដែលអានអត្ថបទនោះទេឬ!»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤26 គឺដែលទ្រង់បានយាងចូលទៅក្នុងដំណាក់ព្រះ នៅក្នុងជាន់ដែលអ័បៀថើរធ្វើជាសំដេចសង្ឃ ហើយបានសោយនំបុ័ងតាំងទុក ទាំងចែកឲ្យពួកអ្នកដែលនៅជាមួយផង ដែលគ្មានច្បាប់ឲ្យទ្រង់សោយសោះ ជារបស់ទុកសំរាប់តែពួកសង្ឃប៉ុណ្ណោះ សូមមើលជំពូក |
ស្តេចស៊ូឡៃម៉ានមានប្រសាសន៍ថា៖ «ហេតុអ្វីបានជាអ្នកម្តាយមកសុំនាងអប៊ីសាក ជាអ្នកភូមិស៊ូណែម ឲ្យសម្តេចអដូនីយ៉ាបែបនេះ? ម្តេចមិនសុំរាជសម្បត្តិឲ្យសម្តេចតែម្តងទៅ ដ្បិតសម្តេចជាបងរបស់ខ្ញុំស្រាប់! សូមអ្នកម្តាយប្រគល់រាជ្យនេះឲ្យសម្តេចអដូនីយ៉ា និងអ៊ីមុាំអបៀថើរ ព្រមទាំងលោកមេទ័ពយ៉ូអាប់ ជាកូនអ្នកស្រីសេរូយ៉ាទៅ!»។
លោកលេខាធិការសេម៉ាយ៉ា ជាកូនរបស់លោកនេថានេល ពីកុលសម្ព័ន្ធលេវី បានចុះឈ្មោះពួកគេនៅចំពោះមុខស្តេច នៅចំពោះមុខពួកមន្ត្រី អ៊ីមុាំសាដុក លោកអហ៊ីម៉ាឡេក ជាកូនរបស់លោកអបៀថើរ ព្រមទាំងមេក្រុមគ្រួសារអ៊ីមុាំ និងពួកលេវី។ គេចាប់ឆ្នោតឆ្លាស់គ្នារវាងក្រុមគ្រួសាររបស់លោកអេឡាសារ និងក្រុមគ្រួសាររបស់លោកអ៊ីថាម៉ារ។