រីឯមាស ប្រាក់ លង្ហិន និងដែកមានចំនួនច្រើនឥតគណនា។ ចូរកូនក្រោកឡើងបំពេញកិច្ចការនេះចុះ! សូមអុលឡោះតាអាឡានៅជាមួយកូន!»។
១ របាក្សត្រ 22:11 - អាល់គីតាប ឥឡូវនេះ សូមអុលឡោះតាអាឡានៅជាមួយកូន ដើម្បីឲ្យកូនសង់ដំណាក់របស់ទ្រង់ បានសម្រេចដោយជោគជ័យ ស្របតាមបន្ទូលដែលទ្រង់បានថ្លែងទុកពីកូន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ កូនអើយ សូមឲ្យព្រះយេហូវ៉ាគង់ជាមួយឯង ហើយសូមឲ្យឯងបានចម្រើនឡើង ដើម្បីស្អាងព្រះវិហាររបស់ព្រះយេហូវ៉ាជាព្រះនៃឯង ដូចជាព្រះអង្គបានមានព្រះបន្ទូលពីដំណើរឯងហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឥឡូវនេះ សូមព្រះអម្ចាស់គង់ជាមួយបុត្រ ដើម្បីឲ្យបុត្រសង់ព្រះដំណាក់របស់ព្រះអង្គ បានសម្រេចដោយជោគជ័យ ស្របតាមព្រះបន្ទូលដែលព្រះអង្គបានថ្លែងទុកពីបុត្រ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ កូនអើយ សូមឲ្យព្រះយេហូវ៉ាគង់ជាមួយនឹងឯង ហើយសូមឲ្យឯងបានចំរើនឡើង ដើម្បីស្អាងព្រះវិហារនៃព្រះយេហូវ៉ា ជាព្រះនៃឯង ដូចជាទ្រង់បានមានបន្ទូលពីដំណើរឯងហើយ |
រីឯមាស ប្រាក់ លង្ហិន និងដែកមានចំនួនច្រើនឥតគណនា។ ចូរកូនក្រោកឡើងបំពេញកិច្ចការនេះចុះ! សូមអុលឡោះតាអាឡានៅជាមួយកូន!»។
ស្តេចទតមានប្រសាសន៍ទៅកាន់ស្តេចស៊ូឡៃម៉ានជាកូនថា៖ «ចូរមានកម្លាំង និងចិត្តក្លាហាន ហើយបំពេញការងារឲ្យបានសម្រេច! កុំភ័យខ្លាច ឬតក់ស្លុតឲ្យសោះ ដ្បិតអុលឡោះតាអាឡាជាម្ចាស់របស់ឪពុកនឹងនៅជាមួយកូន រហូតដល់ការងារសាងសង់ដំណាក់របស់អុលឡោះតាអាឡាបានសម្រេចចប់សព្វគ្រប់ ទ្រង់មិនបោះបង់ចោលកូន ឲ្យនៅតែឯងឡើយ។
ស្តេចស៊ូឡៃម៉ាន ជាបុត្ររបស់ស្តេចទត មានអំណាចកាន់តែរឹងមាំឡើង។ អុលឡោះតាអាឡា ជាម្ចាស់របស់គាត់នៅជាមួយ ហើយប្រោសប្រទានឲ្យគាត់បានខ្ពង់ខ្ពស់ថ្កុំថ្កើងបំផុត។
អុលឡោះតាអាឡាបានសម្រេចតាមបន្ទូលសន្យារបស់ទ្រង់ គឺខ្ញុំបានឡើងស្នងរាជ្យរបស់ស្តេចទត ជាឪពុករបស់ខ្ញុំ ខ្ញុំគ្រងរាជ្យលើជនជាតិអ៊ីស្រអែល ស្របតាមបន្ទូលរបស់អុលឡោះតាអាឡា។ ខ្ញុំក៏បានសង់ដំណាក់នេះសម្រាប់នាមអុលឡោះតាអាឡា ជាម្ចាស់នៃជនជាតិអ៊ីស្រអែលដែរ។
អុលឡោះតាអាឡាអើយ! ទ្រង់ប្រទានឲ្យយើងខ្ញុំបានសុខសាន្ត អ្វីៗដែលយើងខ្ញុំប្រព្រឹត្ត ទ្រង់ធ្វើឲ្យបានសម្រេចទាំងអស់។
«មើល! ស្ដ្រីព្រហ្មចារីនឹងមានផ្ទៃពោះ នាងនឹងសំរាលបានបុត្រាមួយដែលគេនឹងដាក់ ឈ្មោះថា “អេម៉ាញូអែល”» ប្រែថា «អុលឡោះនៅជាមួយយើង»។
ត្រូវបង្រៀនគេឲ្យប្រតិបត្ដិតាមសេចក្ដីទាំងប៉ុន្មាន ដែលខ្ញុំបានបង្គាប់អ្នករាល់គ្នា។ ចូរដឹងថា ខ្ញុំនៅជាមួយអ្នករាល់គ្នាជារៀងរាល់ថ្ងៃ រហូតដល់អវសានកាលនៃពិភពលោក»។
សូមអ៊ីសាជាអម្ចាស់នៅជាមួយវិញ្ញាណរបស់អ្នក! សូមឲ្យបងប្អូនប្រកបដោយសេចក្តីប្រណីសន្តោស! អាម៉ីន។
ទតពោលបន្តទៀតថា៖ «អុលឡោះតាអាឡាតែងតែជួយខ្ញុំ ឲ្យរួចពីក្រញាំតោ និងខ្លាឃ្មុំ ទ្រង់មុខជាជួយខ្ញុំឲ្យរួចផុតពីកណ្តាប់ដៃរបស់ជនភីលីស្ទីននេះមិនខាន»។ ឮដូច្នេះ ស្តេចសូលបានបញ្ជាទៅកាន់ទតថា៖ «ទៅចុះ! សូមអុលឡោះតាអាឡានៅជាមួយអ្នក»។
សូមអុលឡោះតាអាឡាដាក់ទោសខ្ញុំចុះ។ ប្រសិនបើឪពុកខ្ញុំមានបំណងធ្វើបាបប្អូន ខ្ញុំក៏ជូនដំណឹងឲ្យប្អូនដឹងដែរ។ ខ្ញុំនឹងឲ្យប្អូនចាកចេញទៅដោយសុខសាន្ត។ សូមអុលឡោះតាអាឡានៅជាមួយប្អូន ដូចទ្រង់នៅជាមួយឪពុកខ្ញុំកាលពីមុនដែរ។