លុះមកដល់កន្លែងមួយឈ្មោះ អថាត់ ដែលនៅខាងនាយទន្លេយ័រដាន់ គេក៏បានធ្វើពិធីបុណ្យបញ្ចុះសពយ៉ាងមហោឡារិកបំផុត។ យូសុះរំលឹកគុណឪពុក ដោយកាន់ទុក្ខអស់រយៈពេលប្រាំពីរថ្ងៃ។
១ របាក្សត្រ 21:28 - អាល់គីតាប នៅគ្រានោះដោយស្តេចឃើញថា អុលឡោះតាអាឡាឆ្លើយតបនឹងពាក្យទូរអាអង្វររបស់គាត់ នៅលើទីលានបោកស្រូវរបស់លោកអរ៉ៅណា ជាជនជាតិយេប៊ូស ស្តេចតែងតែធ្វើគូរបាននៅទីនោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅវេលានោះ ព្រះបាទដាវីឌឃើញថា ព្រះយេហូវ៉ាមានព្រះបន្ទូលតបមកទ្រង់ នៅត្រង់ទីលានរបស់អ័រ៉ៅណាជាសាសន៍យេប៊ូសដូច្នេះ ទ្រង់ក៏ថ្វាយយញ្ញបូជានៅទីនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅគ្រានោះ ដោយព្រះបាទដាវីឌឃើញថា ព្រះអម្ចាស់ឆ្លើយតបនឹងពាក្យទូលអង្វររបស់ស្ដេច នៅលើទីលានបោកស្រូវរបស់លោកអរ៉ៅណា ជាជនជាតិយេប៊ូស ស្ដេចតែងតែថ្វាយយញ្ញបូជានៅទីនោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅវេលានោះ កាលដាវីឌឃើញថា ព្រះយេហូវ៉ាបានមានបន្ទូលតបមកទ្រង់ នៅត្រង់ទីលានរបស់អ័រ៉ៅណាជាសាសន៍យេប៊ូសដូច្នេះ នោះទ្រង់ក៏ថ្វាយយញ្ញបូជានៅទីនោះ |
លុះមកដល់កន្លែងមួយឈ្មោះ អថាត់ ដែលនៅខាងនាយទន្លេយ័រដាន់ គេក៏បានធ្វើពិធីបុណ្យបញ្ចុះសពយ៉ាងមហោឡារិកបំផុត។ យូសុះរំលឹកគុណឪពុក ដោយកាន់ទុក្ខអស់រយៈពេលប្រាំពីរថ្ងៃ។
រីឯជំរំសក្ការៈរបស់អុលឡោះតាអាឡា ដែលម៉ូសាបានសង់នៅវាលរហោស្ថាន ព្រមទាំងអាសនៈធ្វើគូរបានដុត ស្ថិតនៅទីសក្ការៈទួលខ្ពស់ នៅក្រុងគីបៀន។