Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 21:28 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

28 នៅ​គ្រា​នោះ ដោយ​ព្រះ‌បាទ​ដាវីឌ​ឃើញ​ថា ព្រះ‌អម្ចាស់​ឆ្លើយ​តប​នឹង​ពាក្យ​ទូល‌អង្វរ​របស់​ស្ដេច នៅ​លើ​ទី‌លាន​បោក​ស្រូវ​របស់​លោក​អរ៉ៅ‌ណា ជា​ជន‌ជាតិ​យេប៊ូស ស្ដេច​តែងតែ​ថ្វាយ​យញ្ញ‌បូជា​នៅ​ទី​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

28 នៅ​វេលា​នោះ ព្រះបាទ​ដាវីឌ​ឃើញ​ថា ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​តប​មក​ទ្រង់ នៅ​ត្រង់​ទី​លាន​របស់​អ័រ៉ៅ‌ណា​ជា​សាសន៍​យេប៊ូស​ដូច្នេះ ទ្រង់​ក៏​ថ្វាយ​យញ្ញ‌បូជា​នៅ​ទី​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

28 នៅ​វេលា​នោះ កាល​ដាវីឌ​ឃើញ​ថា ព្រះ‌យេហូវ៉ា​បាន​មាន​បន្ទូល​តប​មក​ទ្រង់ នៅ​ត្រង់​ទី​លាន​របស់​អ័រ៉ៅណា​ជា​សាសន៍​យេប៊ូស​ដូច្នេះ នោះ​ទ្រង់​ក៏​ថ្វាយ​យញ្ញ‌បូជា​នៅ​ទី​នោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

28 នៅ​គ្រា​នោះ​ដោយ​ស្តេច​ឃើញ​ថា អុលឡោះ‌តាអាឡា​ឆ្លើយ​តប​នឹង​ពាក្យ​ទូរអា‌អង្វរ​របស់​គាត់ នៅ​លើ​ទី‌លាន​បោក​ស្រូវ​របស់​លោក​អរ៉ៅ‌ណា ជា​ជន‌ជាតិ​យេប៊ូស ស្តេច​តែងតែ​ធ្វើ​គូរបាន​នៅ​ទី​នោះ។

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 21:28
3 ការដាក់ឲ្យឆ្លើយតបគ្នា  

លុះ​មក​ដល់​កន្លែង​មួយ​ឈ្មោះ​អថាត់ ដែល​នៅ​ខាង​នាយ​ទន្លេ​យ័រដាន់ គេ​ក៏​បាន​ធ្វើ​ពិធី​បុណ្យ​បញ្ចុះ​សព​យ៉ាង​មហោ‌ឡារិក​បំផុត។ លោក​យ៉ូសែប​រំឭក​គុណ​ឪពុក ដោយ​កាន់​ទុក្ខ​អស់​រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ។


បន្ទាប់​មក ព្រះ‌អម្ចាស់​បញ្ជា​ឲ្យ​ទេវតា​ស៊ក​ដាវ​ទៅ​ក្នុង​ស្រោម​វិញ។


រីឯ​ព្រះ‌ពន្លា​របស់​ព្រះ‌អម្ចាស់ ដែល​លោក​ម៉ូសេ​បាន​សង់​នៅ​វាល​រហោ‌ស្ថាន ព្រម​ទាំង​អាសនៈ​ថ្វាយ​តង្វាយ​ដុត ស្ថិត​នៅ​ទីសក្ការៈ​ទួល​ខ្ពស់* នៅ​ក្រុង​គីបៀន។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម