ថ្ងៃមួយ ស្តេចទតសួរថា៖ «តើមានកូនចៅណាម្នាក់របស់ស្តេចសូលនៅរស់ឬទេ? យើងចង់សំដែងចិត្តសប្បុរសចំពោះគេ ដោយយល់ដល់សម្តេចយ៉ូណាថាន»។
១ របាក្សត្រ 19:2 - អាល់គីតាប ស្តេចទតគិតថា៖ «យើងចង់សំដែងចិត្តសប្បុរសចំពោះស្តេចហានូនជាបុត្ររបស់ស្តេចណាហាស ដូចឪពុករបស់ស្តេចបានសំដែងចំពោះយើងដែរ»។ ដូច្នេះស្តេចទតចាត់រាជប្រតិភូ ឲ្យទៅចូលរួមរំលែកទុក្ខស្តេចហានូន ក្នុងឱកាសដែលឪពុកស្លាប់។ នៅពេលពួកមន្ត្រីរបស់ស្តេចទតទៅដល់ស្រុកអាំម៉ូន ចូលជួបស្តេចហានូនដើម្បីរំលែកទុក្ខ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះបាទដាវីឌព្រះតម្រិះថា៖ «យើងនឹងសម្ដែងសេចក្ដីសប្បុរសដល់ហានូន ជាកូនណាហាស ដ្បិតឪពុកបានសម្ដែងសេចក្ដីសប្បុរសដល់យើងដែរ»។ ដូច្នេះ ព្រះបាទដាវីឌក៏ចាត់ពួករាជទូតឲ្យទៅជួយកម្សាន្តទុក្ខទ្រង់ ពីដំណើរបិតាសុគត ពួករាជទូតរបស់ព្រះបាទដាវីឌក៏ចូលទៅក្នុងស្រុករបស់ពួកកូនចៅអាំម៉ូន ដល់ហានូន ដើម្បីជួយកម្សាន្តទុក្ខ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទដាវីឌទ្រង់ព្រះតម្រិះថា៖ «យើងចង់សម្តែងចិត្តសប្បុរសចំពោះស្ដេចហានូនជាបុត្ររបស់ព្រះបាទណាហាស ដូចបិតារបស់ស្ដេចបានសម្តែងចំពោះយើងដែរ»។ ដូច្នេះ ព្រះបាទដាវីឌចាត់រាជប្រតិភូ ឲ្យទៅចូលរួមរំលែកទុក្ខព្រះបាទហានូន ក្នុងឱកាសដែលបិតាសោយទិវង្គត។ នៅពេលពួកមន្ត្រីរបស់ព្រះបាទដាវីឌទៅដល់ស្រុកអាំម៉ូន ចូលគាល់ព្រះបាទហានូន ដើម្បីរំលែកទុក្ខ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះដាវីឌទ្រង់ព្រះដំរិះថា អញនឹងសំដែងសេចក្ដីសប្បុរសដល់ហានូន ជាកូនណាហាស ដ្បិតឪពុកបានសំដែងសេចក្ដីសប្បុរសដល់អញដែរ ដូច្នេះ ដាវីឌក៏ចាត់ពួករាជទូត ឲ្យទៅជួយកំសាន្តទុក្ខទ្រង់ ពីដំណើរបិតាសុគត ពួករាជទូតរបស់ដាវីឌ ក៏ចូលទៅក្នុងស្រុករបស់ពួកកូនចៅអាំម៉ូន ដល់ហានូន ដើម្បីជួយកំសាន្តទុក្ខទ្រង់ |
ថ្ងៃមួយ ស្តេចទតសួរថា៖ «តើមានកូនចៅណាម្នាក់របស់ស្តេចសូលនៅរស់ឬទេ? យើងចង់សំដែងចិត្តសប្បុរសចំពោះគេ ដោយយល់ដល់សម្តេចយ៉ូណាថាន»។
ស្តេចទតប្រាប់ថា៖ «ចូរកុំភ័យខ្លាចអ្វីឡើយ យើងនឹងប្រព្រឹត្តចំពោះអ្នកដោយសប្បុរស ព្រោះយើងគិតដល់សម្តេចយ៉ូណាថាន ជាឪពុករបស់អ្នក។ យើងនឹងប្រគល់ដីធ្លីទាំងប៉ុន្មាន ដែលជាកម្មសិទ្ធិរបស់ស្តេចសូល ជាជីតារបស់អ្នកឲ្យអ្នកវិញ ហើយអ្នកនឹងបរិភោគរួមតុជាមួយយើងរៀងរាល់ថ្ងៃ»។
អេលីយ៉ាសាក់មានប្រសាសន៍ទៅអ្នកបម្រើថា៖ «ចូរប្រាប់នាងថាបានទទួលយើងយ៉ាងរាក់ទាក់បំផុត តើយើងអាចតបស្នងអ្វីដល់នាងវិញ? តើចង់ឲ្យយើងទៅជម្រាបស្តេច ឬនិយាយជាមួយមេទ័ពជំនួសនាង?»។ នាងឆ្លើយថា៖ «នាងខ្ញុំមិនត្រូវការអ្វីទេ នាងខ្ញុំរស់នៅដោយសុខសាន្ត ក្នុងចំណោមញាតិមិត្តរបស់នាងខ្ញុំហើយ»។
ក្រោយមក ស្តេចណាហាស ជាស្តេចរបស់ជនជាតិអាំម៉ូនបានស្លាប់ ហើយបុត្ររបស់ស្តេចឡើងស្នងរាជ្យ។
ពួកមេដឹកនាំរបស់ជនជាតិអាំម៉ូន ជម្រាបស្តេចហានូនថា៖ «តើស្តេចជឿថា ស្តេចទតចាត់ពួកមន្ត្រីឲ្យមកចូលរួមរំលែកទុក្ខ ដើម្បីផ្តល់កិត្តិយសដល់ឪពុករបស់ស្តេចមែនឬ? តាមពិតពួកគេមកនេះ ដើម្បីសង្កេតការណ៍ និងពិនិត្យមើលស្រុក ក្នុងគោលបំណងវាយដណ្តើមយកប៉ុណ្ណោះ»។
នៅគ្រានោះ ពេលអានគីតាបហ៊ូកុំរបស់ណាពីម៉ូសា នៅចំពោះមុខប្រជាជនទាំងអស់ គេឃើញមានអត្ថបទមួយចែងថា ជនជាតិអាំម៉ូន និងជនជាតិម៉ូអាប់ មិនអាចចូលរួមក្នុងក្រុមជំអះរបស់អុលឡោះជាដាច់ខាត
លោកថូប៊ីយ៉ា ជាជនជាតិអាំម៉ូន ដែលនៅក្បែរនោះ ពោលឡើងថា៖ «ទុកឲ្យពួកគេសង់ទៅ! ពេលណាកញ្ជ្រោងឡើងពីលើ នោះកំពែងថ្មមុខជារលំមិនខាន!»។
ប៉ុន្តែ ពេលលោកសាន់បាឡាត់ លោកថូប៊ីយ៉ា ព្រមទាំងជនជាតិអារ៉ាប់ ជនជាតិអាំម៉ូន និងអ្នកស្រុកអាសដូឌ ទទួលដំណឹងថា ការជួសជុលកំពែងក្រុងយេរូសាឡឹម មានដំណើរការល្អ ហើយកន្លែងដែលបាក់បែកចាប់ផ្ដើមភ្ជិតឡើងវិញ នោះពួកគេខឹងជាខ្លាំង។
ស្តេចក៏សួរថា៖ «តើគេបានលើកកិត្តិយស និងដំឡើងបុណ្យស័ក្ដិ ដើម្បីសងគុណលោកម៉ាដេកាយឬទេ?»។ ពួកមន្ត្រីជម្រាបស្ដេចថា៖ «គ្មានទាល់តែសោះ ក្រាបទូល»។
នៅក្រុងនោះ មានបុរសម្នាក់ជាជនក្រីក្រ តែមានប្រាជ្ញា គាត់បានសង្គ្រោះទីក្រុងឲ្យរួចពីកណ្ដាប់ដៃខ្មាំង ដោយសារប្រាជ្ញារបស់ខ្លួន។ ប៉ុន្តែ គ្មាននរណាម្នាក់នឹកនាដល់បុរសក្រីក្រនោះទេ។
មានជនជាតិយូដាជាច្រើននាំគ្នាមកជួយរំលែកទុក្ខនាងម៉ាថា និងនាងម៉ារីក្នុងពេលប្អូនស្លាប់។
កាលមកដល់ក្រុងស៊ីគឡាក់វិញ ទតបានផ្ញើចំណែកជយភ័ណ្ឌខ្លះ ទៅជូនពួកអះលីជំអះនៅស្រុកយូដា ដែលជាមិត្តភក្តិរបស់គាត់ដោយផ្តាំថា៖ «ជំនូនដែលខ្ញុំផ្ញើមកជូនអស់លោកនេះ ជាចំណែកជយភ័ណ្ឌដែលយើងដណ្តើមបានពីខ្មាំងសត្រូវរបស់អុលឡោះតាអាឡា»។