១ របាក្សត្រ 19:1 - អាល់គីតាប1 ក្រោយមក ស្តេចណាហាស ជាស្តេចរបស់ជនជាតិអាំម៉ូនបានស្លាប់ ហើយបុត្ររបស់ស្តេចឡើងស្នងរាជ្យ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦1 ក្រោយនោះមក ណាហាស ជាស្ដេចសាសន៍អាំម៉ូនសុគតទៅ ហើយបុត្រាទ្រង់ក៏ឡើងសោយរាជ្យជំនួស។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥1 ក្រោយមក ព្រះបាទណាហាស ជាស្ដេចរបស់ជនជាតិអាំម៉ូន បានសោយទិវង្គត ហើយបុត្ររបស់ស្ដេចឡើងស្នងរាជ្យ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤1 ក្រោយនោះមក ណាហាស ជាស្តេចពួកកូនចៅអាំម៉ូន ទ្រង់សុគតទៅ ហើយបុត្រាទ្រង់ក៏ឡើងសោយរាជ្យជំនួស សូមមើលជំពូក |
ស្តេចទតគិតថា៖ «យើងចង់សំដែងចិត្តសប្បុរសចំពោះស្តេចហានូនជាបុត្ររបស់ស្តេចណាហាស ដូចឪពុករបស់ស្តេចបានសំដែងចំពោះយើងដែរ»។ ដូច្នេះស្តេចទតចាត់រាជប្រតិភូ ឲ្យទៅចូលរួមរំលែកទុក្ខស្តេចហានូន ក្នុងឱកាសដែលឪពុកស្លាប់។ នៅពេលពួកមន្ត្រីរបស់ស្តេចទតទៅដល់ស្រុកអាំម៉ូន ចូលជួបស្តេចហានូនដើម្បីរំលែកទុក្ខ