Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 19:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ព្រះបាទ​ដាវីឌ​ព្រះ‌តម្រិះ​ថា៖ «យើង​នឹង​សម្ដែង​សេចក្ដី​សប្បុរស​ដល់​ហានូន ជា​កូន​ណាហាស ដ្បិត​ឪពុក​បាន​សម្ដែង​សេចក្ដី​សប្បុរស​ដល់​យើង​ដែរ»។ ដូច្នេះ ព្រះបាទ​ដាវីឌ​ក៏​ចាត់​ពួក​រាជ​ទូត​ឲ្យ​ទៅ​ជួយ​កម្សាន្ត​ទុក្ខ​ទ្រង់ ពី​ដំណើរ​បិតា​សុគត ពួក​រាជ​ទូត​របស់​ព្រះបាទ​ដាវីឌ​ក៏​ចូល​ទៅ​ក្នុង​ស្រុក​របស់​ពួក​កូន​ចៅ​អាំម៉ូន ដល់​ហានូន ដើម្បី​ជួយ​កម្សាន្ត​ទុក្ខ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ព្រះ‌បាទ​ដាវីឌ​ទ្រង់​ព្រះ‌តម្រិះ​ថា៖ «យើង​ចង់​សម្តែង​ចិត្ត​សប្បុរស​ចំពោះ​ស្ដេច​ហានូន​ជា​បុត្រ​របស់​ព្រះ‌បាទ​ណាហាស ដូច​បិតា​របស់​ស្ដេច​បាន​សម្តែង​ចំពោះ​យើង​ដែរ»។ ដូច្នេះ ព្រះ‌បាទ​ដាវីឌ​ចាត់​រាជ​ប្រតិភូ ឲ្យ​ទៅ​ចូល​រួម​រំលែក​ទុក្ខ​ព្រះ‌បាទ​ហានូន ក្នុង​ឱកាស​ដែល​បិតា​សោយ​ទិវង្គត។ នៅ​ពេល​ពួក​មន្ត្រី​របស់​ព្រះ‌បាទ​ដាវីឌ​ទៅ​ដល់​ស្រុក​អាំម៉ូន ចូល​គាល់​ព្រះ‌បាទ​ហានូន ដើម្បី​រំលែក​ទុក្ខ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 នោះ​ដាវីឌ​ទ្រង់​ព្រះ‌ដំរិះ​ថា អញ​នឹង​សំដែង​សេចក្ដី​សប្បុរស​ដល់​ហានូន ជា​កូន​ណាហាស ដ្បិត​ឪពុក​បាន​សំដែង​សេចក្ដី​សប្បុរស​ដល់​អញ​ដែរ ដូច្នេះ ដាវីឌ​ក៏​ចាត់​ពួក​រាជ​ទូត ឲ្យ​ទៅ​ជួយ​កំសាន្ត​ទុក្ខ​ទ្រង់ ពី​ដំណើរ​បិតា​សុគត ពួក​រាជ​ទូត​របស់​ដាវីឌ ក៏​ចូល​ទៅ​ក្នុង​ស្រុក​របស់​ពួក​កូន​ចៅ​អាំម៉ូន ដល់​ហានូន ដើម្បី​ជួយ​កំសាន្ត​ទុក្ខ​ទ្រង់

សូមមើលជំពូក ចម្លង

អាល់គីតាប

2 ស្តេច​ទត​គិត​ថា៖ «យើង​ចង់​សំដែង​ចិត្ត​សប្បុរស​ចំពោះ​ស្តេច​ហានូន​ជា​បុត្រ​របស់​ស្តេច​ណាហាស ដូច​ឪពុក​របស់​ស្តេច​បាន​សំដែង​ចំពោះ​យើង​ដែរ»។ ដូច្នេះ​ស្តេច​ទត​ចាត់​រាជ​ប្រតិ‌ភូ ឲ្យ​ទៅ​ចូល​រួម​រំលែក​ទុក្ខ​ស្តេច​ហានូន ក្នុង​ឱកាស​ដែល​ឪពុក​ស្លាប់។ នៅ​ពេល​ពួក​មន្ត្រី​របស់​ស្តេច​ទត​ទៅ​ដល់​ស្រុក​អាំម៉ូន ចូល​ជួប​ស្តេច​ហានូន​ដើម្បី​រំលែក​ទុក្ខ

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 19:2
14 ការដាក់ឲ្យឆ្លើយតបគ្នា  

គ្រា​នោះ ព្រះបាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​សួរ​ថា៖ «តើ​មាន​ពូជ‌ពង្ស​របស់​ស្ដេចសូល​សល់​នៅ​ឬ​ទេ? ដើម្បី​ឲ្យ​យើង​បាន​សម្ដែង​សេចក្ដី​ករុណា​ដល់​អ្នក​នោះ ដោយ​យល់​ដល់​យ៉ូណា‌ថាន» ។


ព្រះបាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ថា៖ «កុំ​ខ្លាច​ឡើយ ដ្បិត​យើង​នឹង​សម្ដែង​សេចក្ដី​សប្បុរស​ដល់​អ្នក ដោយ​យល់​ដល់​យ៉ូណា‌ថាន​បិតា​អ្នក ហើយ​យើង​នឹង​ប្រគល់​ស្រែ​ចម្ការ​របស់​ស្ដេចសូល​ជា​ជីតា​របស់​អ្នក​ទាំង​អស់​ដល់​អ្នក តែ​ខ្លួន​អ្នក និង​បរិ‌ភោគ​នៅ​តុ​ជា‌មួយ​យើង​ជា‌និច្ច»។


លោក​ប្រាប់​អ្នក​បម្រើ​ថា៖ «ចូរ​និយាយ​ទៅ​នាង​ថា នាង​បាន​ចាត់​ចែង​គោរព​ដល់​យើង​ជា​ខ្លាំង​ណាស់ ឥឡូវ​នេះ តើ​យើង​ត្រូវ​សង​គុណ​ដល់​នាង​យ៉ាង​ណា​ខ្លះ? តើ​ចង់​ឲ្យ​ខ្ញុំ​ទូល​ដល់​ស្តេច ឬ​ជម្រាប​មេ‌ទ័ព​ធំ​ជំនួស​នាង​ឬ​ទេ?» តែ​នាង​ឆ្លើយ​តប​ថា៖ «នាង​ខ្ញុំ​ចូល​ចិត្ត​នៅ​តែ​កណ្ដាល​ពួក​សាសន៍​នាង​ខ្ញុំ​នេះ​ទេ»។


ក្រោយ​នោះ​មក ណាហាស ជា​ស្ដេច​សាសន៍​អាំម៉ូន​សុគត​ទៅ ហើយ​បុត្រា​ទ្រង់​ក៏​ឡើង​សោយ‌រាជ្យ​ជំនួស។


ប៉ុន្តែ ពួក​មេ​របស់​កូន​ចៅ​អាំម៉ូន​ទូល​ដល់​ហានូន​ថា៖ «តើ​ទ្រង់​ជឿ​ថា ព្រះបាទ​ដាវីឌ​ចង់​លើក​មុខ​បិតា​ទ្រង់ ដោយ​ចាត់​ពួក​នេះ​មក​ជួយ​កម្សាន្ត​ទុក្ខ​ទ្រង់​ឬ? ពួក​ទូត​នេះ​បាន​មក​រក​ទ្រង់​ដូច្នេះ គឺ​ដើម្បី​សង្កេត​មើល​ស្រុក រួចហើយ​បំផ្លាញយើង​តែ​ប៉ុណ្ណោះ»។


នៅ​ថ្ងៃ​នោះ គេ​អាន​គម្ពីរ​លោក​ម៉ូសេ​ឲ្យ​ប្រជា‌ជន​ស្ដាប់ ហើយ​គេ​ប្រទះ​ឃើញ​សេចក្ដី​ដែល​ចែង​ទុក​មក​ថា ពួក​សាសន៍​អាំម៉ូន និង​ពួក​សាសន៍​ម៉ូអាប់ មិន​ត្រូវ​ចូល​ទៅ​ក្នុង​ក្រុម​ជំនុំ​នៃ​ព្រះ​ឡើយ


នោះ​ថូប៊ីយ៉ា ជា​សាសន៍​អាំម៉ូន ដែល​ឈរ​ក្បែរ​គាត់ ក៏​បន្ទរ​ឡើង​ថា៖ «មែន​ហើយ សំណង់​ដែល​ពួក‌គេ​កំពុង​សង់​នេះ បើ​គ្រាន់​តែ​មាន​កញ្ជ្រោង​មួយ​ឡើង​ពី​លើ កំផែង​នោះ​មុខ​ជា​រលំ​មិនខាន!»។


ប៉ុន្ដែ កាល​សាន‌បាឡាត និង​ថូប៊ីយ៉ា ពួក​អារ៉ាប់ និង​ពួក​អាំម៉ូន ព្រម​ទាំង​ពួក​អាសដូឌ​បាន​ឮ​ថា ការ​ជួស‌ជុល​កំផែង​ក្រុង​យេរូ‌សាឡិម​ចេះ​តែ​បាន​ចម្រើន​ឡើង ហើយ​ថា កន្លែង​បាក់​បែក​ចាប់​ផ្ដើម‌ភ្ជិត​ឡើង​វិញ នោះ​ពួក‌គេ​ខឹង​ជា​ខ្លាំង


ស្តេច​មាន​រាជ‌ឱង្ការ​សួរ​ថា៖ «តើ​គេ​បាន​ដំឡើង​បុណ្យ​ស័ក្ដិ ឬ​លើក​កិត្តិ‌យស​អ្វី​ខ្លះ​ដល់​លោក​ម៉ា‌ដេកាយ សម្រាប់​ការ​នេះ?» ពួក​រាជ​បម្រើ​ដែល​ចាំ​បម្រើ​ស្តេច ទូល​ថា៖ «មិន​បាន​ធ្វើ​អ្វី​ដល់​គាត់​ទាល់​តែ​សោះ»។


រីឯ​នៅ​ក្រុង​នោះ មាន​មនុស្ស​ក្រ​ម្នាក់​ដែល​មាន​ប្រាជ្ញា អ្នក​នោះ​ក៏​ជួយ​ទី​ក្រុង​ឲ្យ​រួច ដោយ​ប្រាជ្ញា​របស់​ខ្លួន តែ​គ្មាន​អ្នក​ណា​នឹក​គុណ​ពី​មនុស្ស​ក្រ​នោះ​សោះ។


ហើយ​មាន​ពួក​សាសន៍​យូដា​ជា​ច្រើន​បាន​មក ដើម្បី​ជួយ​កម្សាន្ត​ទុក្ខ​នាង​ម៉ាថា និង​ម៉ារា ពី​ដំណើរ​ប្អូន​ស្លាប់។


ពេល​ដាវីឌ​បាន​ត្រឡប់​មក​ដល់​ស៊ីក‌ឡាក់​វិញ នោះ​ក៏​ផ្ញើ​របឹប​ខ្លះ​ទៅ​ជូន​ដល់​ពួក​ចាស់​ទុំ​នៅ​ស្រុក​យូដា ដែល​ជា​មិត្ត​សម្លាញ់​របស់​លោក ដោយ​ពាក្យ​ថា «នេះ​ជា​ចំណែក​របឹប ដែល​ចាប់​ពី​ពួក​ខ្មាំង​សត្រូវ​របស់​ព្រះ‌យេហូវ៉ា ខ្ញុំ​ផ្ញើ​មក​ជូន​ដល់​លោក​រាល់​គ្នា»


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម