ពួកស៊ីរីបាក់ទ័ពរត់នៅមុខកងទ័ពអ៊ីស្រអែល។ ស្តេចទតសម្លាប់ទាហានដែលបររទេះចំបាំង អស់ប្រាំពីររយនាក់ និងពលទ័ពសេះអស់បួនម៉ឺននាក់ គាត់ក៏បានប្រហារលោកសូបាក់ ជាមេបញ្ជាការឲ្យស្លាប់នៅទីនោះដែរ។
១ របាក្សត្រ 19:18 - អាល់គីតាប ពួកស៊ីរីបាក់ទ័ពរត់នៅមុខកងទ័ពអ៊ីស្រអែល ហើយស្តេចទតសម្លាប់ទាហានដែលបររទេះចំបាំងអស់ប្រាំពីរពាន់នាក់ និងពលទាហានថ្មើរជើងអស់បួនម៉ឺននាក់។ ស្តេចក៏បានប្រហារជីវិតលោកសូបាក់ ជាមេបញ្ជាការកងទ័ពដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកស៊ីរីបានបាក់ទ័ពរត់ពីពួកអ៊ីស្រាអែលចេញទៅ ហើយព្រះបាទដាវីឌបានសម្លាប់ពួកទ័ពស៊ីរី ដែលបររទេះចម្បាំងអស់ប្រាំពីរពាន់ និងពលថ្មើរជើងបួនម៉ឺននាក់ ក៏សម្លាប់សូបាកជាមេទ័ពដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកស៊ីរីបាក់ទ័ពរត់នៅមុខកងទ័ពអ៊ីស្រាអែល ហើយព្រះបាទដាវីឌសម្លាប់ទាហានដែលបររទេះចម្បាំងអស់ប្រាំពីរពាន់នាក់ និងពលទាហានថ្មើរជើងអស់បួនម៉ឺននាក់។ ស្ដេចក៏បានប្រហារជីវិតលោកសូបាក់ ជាមេបញ្ជាការកងទ័ពដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែពួកស៊ីរីគេបាក់ទ័ព រត់ពីពួកអ៊ីស្រាអែលចេញទៅ ហើយដាវីឌបានសំឡាប់ពួកទ័ពស៊ីរី ដែលនៅរទេះចំបាំងអស់៧ពាន់ នឹងពលថ្មើរជើង៤ម៉ឺននាក់ ក៏សំឡាប់សូបាក ជាមេទ័ពដែរ |
ពួកស៊ីរីបាក់ទ័ពរត់នៅមុខកងទ័ពអ៊ីស្រអែល។ ស្តេចទតសម្លាប់ទាហានដែលបររទេះចំបាំង អស់ប្រាំពីររយនាក់ និងពលទ័ពសេះអស់បួនម៉ឺននាក់ គាត់ក៏បានប្រហារលោកសូបាក់ ជាមេបញ្ជាការឲ្យស្លាប់នៅទីនោះដែរ។
មានគេនាំដំណឹងនេះ មកជម្រាបស្តេចទត គាត់ក៏ប្រមូលកងទ័ពអ៊ីស្រអែលទាំងមូលឆ្លងទន្លេយ័រដាន់ ហើយមកដល់ក្បែរពួកគេ។ ស្តេចទតក៏រៀបទ័ពប្រឈមមុខទល់នឹងកងទ័ពស៊ីរី ដែលមកវាយសំរុកគាត់។
កាលស្តេចទាំងប៉ុន្មានដែលចំណុះស្តេចហាដារេស៊ើរឃើញថា ពួកគេចាញ់កងទ័ពអ៊ីស្រអែល ពួកគេក៏មកសុំចុះសន្ធិសញ្ញាសន្តិភាពជាមួយស្តេចទត ហើយចុះចូលនឹងគាត់ផង។ ចាប់ពីពេលនោះមក ជនជាតិស៊ីរីមិនចង់ជួយជនជាតិអាំម៉ូនទៀតឡើយ។
ពុំដែលមានស្ដេចណាយកជ័យជំនះបាន ដោយសារកងទ័ពដ៏ខ្លាំងពូកែនោះឡើយ ហើយក៏ពុំដែលមានវីរបុរសណាវាយឈ្នះ ដោយសារកម្លាំងខ្លាំងក្លានោះដែរ។
អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ទ្រង់នៅជាមួយយើង អុលឡោះជាម្ចាស់របស់យ៉ាកកូបជាជំរក ដ៏រឹងមាំសម្រាប់យើង។ - សម្រាក