Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 19:18 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 តែ​ពួក​ស៊ីរី​គេ​បាក់​ទ័ព រត់​ពី​ពួក​អ៊ីស្រាអែល​ចេញ​ទៅ ហើយ​ដាវីឌ​បាន​សំឡាប់​ពួក​ទ័ព​ស៊ីរី ដែល​នៅ​រទេះ​ចំបាំង​អស់​៧​ពាន់ នឹង​ពល​ថ្មើរ​ជើង​៤​ម៉ឺន​នាក់ ក៏​សំឡាប់​សូបាក ជា​មេ‌ទ័ព​ដែរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 ពួក​ស៊ីរី​បាន​បាក់​ទ័ព​រត់​ពី​ពួក​អ៊ីស្រា‌អែល​ចេញ​ទៅ ហើយ​ព្រះបាទ​ដាវីឌ​បាន​សម្លាប់​ពួក​ទ័ព​ស៊ីរី ដែល​បរ​រទេះ​ចម្បាំង​អស់​ប្រាំពីរ​ពាន់ និង​ពល​ថ្មើរ​ជើង​បួន​ម៉ឺន​នាក់ ក៏​សម្លាប់​សូបាក​ជា​មេទ័ព​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 ពួក​ស៊ីរី​បាក់​ទ័ព​រត់​នៅ​មុខ​កង‌ទ័ព​អ៊ីស្រា‌អែល ហើយ​ព្រះ‌បាទ​ដាវីឌ​សម្លាប់​ទាហាន​ដែល​បរ​រទេះ​ចម្បាំង​អស់​ប្រាំ‌ពីរ​ពាន់​នាក់ និង​ពល​ទាហាន​ថ្មើរ​ជើង​អស់​បួន​ម៉ឺន​នាក់។ ស្ដេច​ក៏​បាន​ប្រហារ​ជីវិត​លោក​សូបាក់ ជា​មេ​បញ្ជា​ការ​កង‌ទ័ព​ដែរ។

សូមមើលជំពូក ចម្លង

អាល់គីតាប

18 ពួក​ស៊ីរី​បាក់​ទ័ព​រត់​នៅ​មុខ​កង‌ទ័ព​អ៊ីស្រ‌អែល ហើយ​ស្តេច​ទត​សម្លាប់​ទាហាន​ដែល​បរ​រទេះ​ចំបាំង​អស់​ប្រាំ​ពីរ​ពាន់​នាក់ និង​ពល​ទាហាន​ថ្មើរ​ជើង​អស់​បួន​ម៉ឺន​នាក់។ ស្តេច​ក៏​បាន​ប្រហារ​ជីវិត​លោក​សូបាក់ ជា​មេ​បញ្ជា​ការ​កង‌ទ័ព​ដែរ។

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 19:18
7 ការដាក់ឲ្យឆ្លើយតបគ្នា  

តែ​គេ​បាក់​ទ័ព​រត់​ចេញ​ពី​មុខ​ពួក​អ៊ីស្រាអែល​ទៅ ហើយ​ដាវីឌ​បាន​សំឡាប់​ពួក​គេ ដែល​នៅ​រទេះ​ចំបាំង​អស់​៧០០​រទេះ នឹង​ពួក​ពល​សេះ​៤​ម៉ឺន​នាក់ ក៏​ប្រហារ​សូបាក ជា​មេ‌ទ័ព​គេ ឲ្យ​ស្លាប់​នៅ​ទី​នោះ​ដែរ


កាល​ដាវីឌ​ទ្រង់​បាន​ជ្រាប នោះ​ទ្រង់​ប្រមូល​ពួក​ទ័ព​អ៊ីស្រាអែល​ទាំង​អស់​ឆ្លង​ទន្លេ​យ័រដាន់​ទៅ​ប្រទះ​នឹង​គេ ហើយ​ក៏​ដំរៀប​គ្នា​ច្បាំង កាល​ដាវីឌ​បាន​ដំរៀប​ទ័ព​ច្បាំង​នឹង​ពួក​ស៊ីរី​ដូច្នេះ នោះ​គេ​ក៏​ត​នឹង​ទ្រង់


កាល​ពួក​ពល‌ទ័ព​របស់​ហាដារេ‌ស៊ើរ​បាន​ឃើញ​ថា គេ​ចាញ់​ពួក​អ៊ីស្រាអែល​ហើយ នោះ​ក៏​តាំង​មេត្រី​នឹង​ដាវីឌ ហើយ​ចំណុះ​ទ្រង់ ដូច្នេះ ពួក​ស៊ីរី​មិន​ព្រម​ជួយ​ពួក​កូន​ចៅ​អាំម៉ូន​ទៀត​ឡើយ។


គឺ​ជា​ព្រះ​ដែល​ក្រវាត់​ទូលបង្គំ​ដោយ​កំឡាំង ហើយ​ក៏​ធ្វើ​ឲ្យ​ផ្លូវ​ទូលបង្គំ​បាន​គ្រប់​លក្ខណ៍​ដែរ


គ្មាន​ស្តេច​ណា​បាន​សង្គ្រោះ ដោយ​មាន ពល‌ទ័ព​ច្រើន​ឡើយ មនុស្ស​ខ្លាំង​ពូកែ​ក៏​មិន​បាន​រួច ដោយ​មាន កំឡាំង​យ៉ាង​ខ្លាំង​នោះ​ដែរ


ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​គង់​នៅ​ជា​មួយ​នឹង​យើង​ខ្ញុំ ព្រះ​នៃ​យ៉ាកុប​ជា​ទី​ពឹង​ជ្រក​នៃ​យើង​ខ្ញុំ។ –បង្អង់


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម