១ របាក្សត្រ 19:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦18 ពួកស៊ីរីបានបាក់ទ័ពរត់ពីពួកអ៊ីស្រាអែលចេញទៅ ហើយព្រះបាទដាវីឌបានសម្លាប់ពួកទ័ពស៊ីរី ដែលបររទេះចម្បាំងអស់ប្រាំពីរពាន់ និងពលថ្មើរជើងបួនម៉ឺននាក់ ក៏សម្លាប់សូបាកជាមេទ័ពដែរ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥18 ពួកស៊ីរីបាក់ទ័ពរត់នៅមុខកងទ័ពអ៊ីស្រាអែល ហើយព្រះបាទដាវីឌសម្លាប់ទាហានដែលបររទេះចម្បាំងអស់ប្រាំពីរពាន់នាក់ និងពលទាហានថ្មើរជើងអស់បួនម៉ឺននាក់។ ស្ដេចក៏បានប្រហារជីវិតលោកសូបាក់ ជាមេបញ្ជាការកងទ័ពដែរ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤18 តែពួកស៊ីរីគេបាក់ទ័ព រត់ពីពួកអ៊ីស្រាអែលចេញទៅ ហើយដាវីឌបានសំឡាប់ពួកទ័ពស៊ីរី ដែលនៅរទេះចំបាំងអស់៧ពាន់ នឹងពលថ្មើរជើង៤ម៉ឺននាក់ ក៏សំឡាប់សូបាក ជាមេទ័ពដែរ សូមមើលជំពូកអាល់គីតាប18 ពួកស៊ីរីបាក់ទ័ពរត់នៅមុខកងទ័ពអ៊ីស្រអែល ហើយស្តេចទតសម្លាប់ទាហានដែលបររទេះចំបាំងអស់ប្រាំពីរពាន់នាក់ និងពលទាហានថ្មើរជើងអស់បួនម៉ឺននាក់។ ស្តេចក៏បានប្រហារជីវិតលោកសូបាក់ ជាមេបញ្ជាការកងទ័ពដែរ។ សូមមើលជំពូក |