គេបានដាក់ហិបរបស់អុលឡោះនៅលើរទេះថ្មីមួយ ហើយដឹកចេញពីផ្ទះរបស់លោកអប៊ីណាដាប់ ដែលស្ថិតនៅលើភ្នំ។ លោកអ៊ូសា និងលោកអហ៊ីយ៉ូ ជាកូនរបស់លោកអប៊ីណាដាប់ ជាអ្នកបររទេះថ្មីនោះ។
១ របាក្សត្រ 15:13 - អាល់គីតាប កាលពីលើកមុន អស់លោកមិនបានចូលរួមទេ អុលឡោះតាអាឡាជាម្ចាស់របស់ពួកយើង បានប្រហារពួកយើង ដ្បិតពួកយើងពុំបានទៅដង្ហែហិបមក តាមក្បួនតម្រារបស់ទ្រង់ឡើយ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រោះលើកមុន អ្នករាល់គ្នាមិនបានសែងទេ បានជាព្រះយេហូវ៉ា ជាព្រះរបស់ពួកយើង ព្រះអង្គបានប្រហារពួកយើង គឺព្រោះពួកយើងមិនបានស្វែងរកព្រះអង្គ ឲ្យត្រូវតាមក្បួន»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលពីលើកមុន អស់លោកមិនបានចូលរួមទេ ព្រះអម្ចាស់ជាព្រះរបស់ពួកយើង បានប្រហារពួកយើង ដ្បិតពួកយើងពុំបានទៅដង្ហែហិបមក តាមក្បួនតម្រារបស់ព្រះអង្គឡើយ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតដោយព្រោះកាលពីជាន់មុន អ្នករាល់គ្នាមិនបានសែងទេ បានជាព្រះយេហូវ៉ា ជាព្រះនៃយើងរាល់គ្នា ទ្រង់បានប្រហារពួកយើងទៅ គឺពីព្រោះយើងរាល់គ្នាមិនបានរកទ្រង់ ឲ្យត្រូវតាមច្បាប់ |
គេបានដាក់ហិបរបស់អុលឡោះនៅលើរទេះថ្មីមួយ ហើយដឹកចេញពីផ្ទះរបស់លោកអប៊ីណាដាប់ ដែលស្ថិតនៅលើភ្នំ។ លោកអ៊ូសា និងលោកអហ៊ីយ៉ូ ជាកូនរបស់លោកអប៊ីណាដាប់ ជាអ្នកបររទេះថ្មីនោះ។
បន្ទាប់មកយើងនាំគ្នាដង្ហែហិបរបស់អុលឡោះជាម្ចាស់នៃយើងយកមកវិញ ដ្បិតនៅរជ្ជកាលរបស់ស្តេចសូល យើងពុំបាននឹកដល់ហិបនេះមកទេ»។
ពេលនោះទតបានបញ្ចាថា៖ «មានតែក្រុមលេវីទេដែលមានសិទ្ធិសែងហិបរបស់អុលឡោះដ្បិតអុលឡោះតាអាឡាបានជ្រើសរើសពួកគេ ដើម្បីសែងហិបរបស់ទ្រង់ និងមើលថែទាំ រហូតតទៅ»។
អ្នកណាលាក់កំហុសរបស់ខ្លួន អ្នកនោះពុំអាចចំរើនឡើងបានឡើយ រីឯអ្នកដែលសារភាពកំហុស ហើយឈប់ប្រព្រឹត្តអាក្រក់ទៀតនោះ អុលឡោះនឹងអាណិតមេត្តា។
នៅពេលលើកជំរំ កាលហារូន និងកូនចៅរបស់គាត់ រុំរបស់របរសក្ការៈ ព្រមទាំងគ្រឿងបរិក្ខារប្រើប្រាស់ក្នុងទីសក្ការៈ ចប់សព្វគ្រប់ ហើយកូនចៅកេហាត់ត្រូវនាំគ្នាមកសែងរបស់ទាំងនោះ ប៉ុន្តែ ពួកគេមិនត្រូវប៉ះពាល់អ្វីៗដែលសក្ការៈឡើយ បើមិនដូច្នោះទេ ពួកគេនឹងត្រូវស្លាប់។ នេះជាភារកិច្ចរបស់កូនចៅកេហាត់នៅក្នុងជំរំជួបអុលឡោះតាអាឡា។
គាត់ពុំបានឲ្យទៅកូនចៅកេហាត់ទេ ព្រោះពួកគេមានភារកិច្ចលើគ្រឿងសក្ការៈផ្សេងៗ ដែលត្រូវតែលីសែង។
ខ្ញុំសូមសរសើរបងប្អូន ដោយបងប្អូននឹកដល់ខ្ញុំក្នុងគ្រប់កាលៈទេសៈ ហើយប្រតិបត្ដិតាមពាក្យទូន្មានទាំងប៉ុន្មាន ដែលខ្ញុំបានយកមកជូនបងប្អូន។
ម៉ូសាបានសរសេរហ៊ូកុំនេះប្រគល់ជូនពួកអ៊ីមុាំ ជាកូនចៅលេវី ដែលមានភារកិច្ចសែងហិបនៃសម្ពន្ធមេត្រីរបស់អុលឡោះតាអាឡា ហើយគាត់ក៏ប្រគល់ជូនអះលីជំអះទាំងអស់ នៃជនជាតិអ៊ីស្រអែលដែរ។