ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ របា‌ក្សត្រ 12:39 - អាល់គីតាប

ពួក​គេ​ស្នាក់​នៅ​ក្រុង​ហេប្រូន ជា​មួយ​ស្តេច​ទត​ចំនួន​បី​ថ្ងៃ ហើយ​បង​ប្អូន​របស់​ពួក​គេ​បាន​រៀប‌ចំ​ជប់‌លៀង​ទទួល។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពួក​គេ​នៅ​ទី​នោះ​ជា‌មួយ​ព្រះបាទ​ដាវីឌ​អស់​រយៈ​ពេល​បី​ថ្ងៃ មាន​ការ​ជប់លៀង​ផង ដ្បិត​ពួក​បង‌ប្អូន​គេ​បាន​រៀបចំ​ទទួល។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពួក​គេ​ស្នាក់​នៅ​ក្រុង​ហេប្រូន ជា​មួយ​ព្រះ‌បាទ​ដាវីឌ​ចំនួន​បី​ថ្ងៃ ហើយ​បងប្អូន​របស់​ពួក​គេ​បាន​រៀបចំ​ជប់‌លៀង​ទទួល។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គេ​នៅ​ទី​នោះ​ជា​មួយ​នឹង​ដាវីឌ ដោយ​ការ​លៀង‌លោម​គ្នា​អស់​៣​ថ្ងៃ ដ្បិត​ពួក​បង​ប្អូន​គេ​បាន​រៀបចំ​ឲ្យ

សូមមើលជំពូក



១ របា‌ក្សត្រ 12:39
8 ការដាក់ឲ្យឆ្លើយតបគ្នា  

អ៊ីសា‌ហាក់​ធ្វើ​ពិធី​ជប់​លៀង​ជូន​ស្តេច និង​ជូន​អ្នក​ទាំង​នោះ ហើយ​ពួក​គេ​ក៏​បរិភោគ​ជា​មួយ​គ្នា។


យ៉ាកកូប​បាន​ធ្វើ​គូរបាន​ជូន​អុលឡោះ​នៅ​លើ​ភ្នំ​នោះ ហើយ​អញ្ជើញ​បង‌ប្អូន​របស់​គាត់​មក​បរិភោគ​ជា​មួយ​គ្នា។ គេ​នាំ​គ្នា​បរិភោគ ហើយ​ពេល​យប់ គេ​ក៏​ស្នាក់​នៅ​លើ​ភ្នំ​នោះ​ទៅ។


អំណាច​នឹង​មិន​ចាក​ចេញ​ពី​យូដា​ឡើយ ពូជ‌ពង្ស​យូដា​នឹង​គ្រង​រាជ្យ​ជា​និច្ច រហូត​ទាល់​តែ​ស្តេច ដែល​ជា​ម្ចាស់​នៃ​អំណាច​នេះ​មក​ដល់ ហើយ​ប្រជា‌រាស្ត្រ​នា​នា​ត្រូវ​តែ​ចុះ​ចូល​នឹង​គាត់។


ជន‌ជាតិ​យូដា​ទាំង​អស់​តប​ទៅ​ជន‌ជាតិ​អ៊ីស្រ‌អែល​វិញ​ថា៖ «ពួក​យើង​ជាប់​សាច់​ញាតិ​នឹង​ស្តេច ជិត​ជាង​អ្នក​រាល់​គ្នា។ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ខឹង​សម្បារ​ដូច្នេះ? ពួក​យើង​មិន​មែន​រស់​ដោយ‌សារ​ស្តេច​ទេ ហើយ​ពួក​យើង​ក៏​មិន​បាន​ទទួល​អំណោយ​អ្វី​ពី​ស្តេច​ដែរ»។


ស្តេច​ទត​ប្រទាន​ម្ហូប​អាហារ ដល់​ប្រជា‌ជន​អ៊ីស្រ‌អែល​ទាំង​អស់​ទាំង​ប្រុស ទាំង​ស្រី គឺ​ម្នាក់ៗ​ទទួល​បាន​នំបុ័ង​មួយ​ដុំ នំ​ដំណាប់​លម៉ើ​មួយ​ដុំ និង​នំ​ទំពាំង‌បាយ‌ជូរ​មួយ​ដុំ។ បន្ទាប់​មក ប្រជា‌ជន​ទាំង​អស់​នាំ​គ្នា​វិល​ត្រឡប់​ទៅ​ផ្ទះ​រៀងៗ​ខ្លួន​វិញ។


នេះ​ជា​បញ្ជី​រាយ​នាម​នាយ​ទាហាន​ដ៏​អង់‌អាច​របស់​ស្តេច​ទត គឺ​អស់​អ្នក​ដែល​បាន​ជួយ​ជ្រោម​ជ្រែង​ឲ្យ​ស្តេច ទទួល​រាជ​សម្បត្តិ​លើ​ស្រុក​អ៊ីស្រ‌អែល​ទាំង​មូល ហើយ​ឲ្យ​ស្តេច​បាន​សោយ​រាជ្យ ស្រប​តាម​បន្ទូល​របស់អុលឡោះ‌តាអាឡា ស្តី​អំពី​ជន‌ជាតិ​អ៊ីស្រ‌អែល។


អ្នក​ទាំង​នោះ​សុទ្ធ​សឹង​ជា​ទាហាន​ដែល​ថ្នឹក​ខាង​ចំបាំង។ ពួក​គេ​ធ្វើ​ដំណើរ​មក​ដល់​ក្រុង​ហេប្រូន ដោយ​ចិត្ត​ស្មោះ​សរ ដើម្បី​តែង‌តាំង​ទត​ជា​ស្តេច​លើ​ជន‌ជាតិ​អ៊ីស្រ‌អែល​ទាំង​មូល។ ជន‌ជាតិ​អ៊ីស្រ‌អែល​ឯ​ទៀតៗ​ក៏​ព្រម​ព្រៀង​គ្នា ដើម្បី​តែង‌តាំង​ទត​ជា​ស្តេច​ដែរ។


អស់​អ្នក​ដែល​ស្ថិត​នៅ​តំបន់​ជិត​ខាង​នោះ រហូត​ដល់​ទឹក​ដី​អ៊ីសា‌ខារ សាប់យូ‌ឡូន និង​ណែប‌ថាលី បាន​ដឹក​ស្បៀង​អាហារ​មក​ដោយ​ផ្ទុក​លើ​ខ្នង​លា អូដ្ឋ លា​កាត់ និង​គោ គឺ​មាន​ម្សៅ ដំណាប់​ឧទុម្ពរ ទំពាំង‌បាយ‌ជូរ​ក្រៀម ស្រា​ទំពាំង‌បាយ‌ជូរ ប្រេង និង​សាច់​គោ សាច់​ចៀម​យ៉ាង​ច្រើន​បរិបូរណ៍ ដ្បិត​ប្រជា‌ជន​អ៊ីស្រ‌អែល​ទាំង​មូល​មាន​អំណរ​សប្បាយ​ដ៏​លើស‌លប់។