ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ របា‌ក្សត្រ 12:30 - អាល់គីតាប

ក្នុង​កុល‌សម្ព័ន្ធ​អេ‌ប្រា‌អ៊ីម​មាន ២០ ៨០០ នាក់ ដែល​សុទ្ធ​តែ​ជា​វីរ‌ជន​ដ៏​ពូកែ​អង់‌អាច ហើយ​មាន​ឈ្មោះ​ល្បី​ក្នុង​ក្រុម​គ្រួសារ​របស់​ពួក​គេ​ផង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ខាង​ពួក​កូន​ចៅ​អេប្រាអិម មាន​ពីរ​ម៉ឺន​ប្រាំបី​រយ​នាក់ សុទ្ធ​តែ​ជា​មនុស្ស​ខ្លាំង​ពូកែ មាន​ចិត្ត​ក្លាហាន ដែល​មាន​ឈ្មោះ​ល្បី​នៅ​ក្នុង​ជំនួរ​វង្ស​របស់​ឪពុក​គេ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ក្នុង​កុល‌សម្ព័ន្ធ​អេប្រាអ៊ីម មាន ២០ ៨០០​នាក់ ដែល​សុទ្ធ​តែ​ជា​វីរ‌ជន​ដ៏​ពូកែ​អង់‌អាច ហើយ​មាន​ឈ្មោះ​ល្បី​ក្នុង​ក្រុម​គ្រួសារ​របស់​ពួក​គេ​ផង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ខាង​ពួក​កូន​ចៅ​អេប្រា‌អិម មាន​២​ម៉ឺន​៨​រយ​នាក់ សុទ្ធ​តែ​ជា​មនុស្ស​ខ្លាំង​ពូកែ មាន​ចិត្ត​ក្លាហាន ដែល​មាន​ល្បី​ឈ្មោះ នៅ​ក្នុង​ជំនួរ​វង្ស​របស់​ឪពុក​គេ

សូមមើលជំពូក



១ របា‌ក្សត្រ 12:30
6 ការដាក់ឲ្យឆ្លើយតបគ្នា  

សម័យ​នោះ មាន​មនុស្ស​មាឌ​ធំៗ​រស់​នៅ​លើ​ផែនដី ហើយ​ក្រោយ​មក​ក៏​នៅ​តែ​មាន​ដែរ។ អ្នក​ទាំង​នោះ​កើត​នៅ​ជំនាន់​ដែល​ពួក​ម៉ាឡា‌អ៊ីកាត់​នាំ​គ្នា​មក​យក​កូន​ស្រីៗ​របស់​ប្រជារាស្រ្ត​ធ្វើ​ជា​ប្រពន្ធ គឺ​អ្នក​ទាំង​នោះ​ហើយ​ដែល​ជា​វិរ‌ជន​ដ៏​មាន​ឈ្មោះ​ល្បី​នៅ​សម័យ​បុរាណ។


លោក​អប៊ី‌នើរ ជា​កូន​របស់​លោក​នើរ ដែល​ជា​មេ‌ទ័ព​របស់​ស្តេច​សូល បាន​នាំ​សម្តេច​អ៊ីស‌បូសែត ជា​បុត្រ​របស់​ស្តេច​សូល ឆ្លង​ទៅ​ក្រុង​ម៉ាហា‌ណែម។


នៅ​ទី​នោះ លោក​អប៊ី‌នើរ តែង‌តាំង​សម្តេច​អ៊ីស‌បូសែត ជា​ស្តេច​គ្រប់‌គ្រង​លើ​ស្រុក​កាឡាដ ស្រុក​អេ‌ស៊ើរ ស្រុក​យេស‌រាល ស្រុក​អេ‌ប្រា‌អ៊ីម ស្រុក​ពុន‌យ៉ាមីន​ពោល គឺ​ស្រុក​អ៊ីស្រ‌អែល​ទាំង​មូល។


លោក​អប៊ី‌នើរ​និយាយ​បែប​នេះ​ជា​មួយ​កុល‌សម្ព័ន្ធ​ពុន‌យ៉ាមីន​ដែរ។ បន្ទាប់​មក លោក​ទៅ​ជម្រាប​ស្តេច​ទត​នៅ​ក្រុង​ហេ‌ប្រូន ឲ្យ​បាន​ជ្រាប​អំពី​សេចក្តី​សម្រេច​ទាំង​ប៉ុន្មាន​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល និង​កុល‌សម្ព័ន្ធ​ពុន‌យ៉ាមីន​ទាំង​មូល។


ក្នុង​កុល‌សម្ព័ន្ធ​ពុនយ៉ា‌ម៉ីន ដែល​ជា​សាច់‌ញាតិ​របស់​ស្តេច​សូល មាន​ទាហាន ៣ ០០០ នាក់។ មក​ទល់​ពេល​នោះ ពួក​គេ​មួយ​ចំនួន​ធំ​នៅ​ស្មោះ​ត្រង់​នឹង​រាជ‌វង្ស​របស់​ស្តេច​សូល។


ក្នុង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្តាល មាន​ទាហាន ១៨ ០០០ នាក់ ជា​អ្នក​ដែល​គេ​ចាត់​ឲ្យ​ទៅ​ប្រកាស​តែង‌តាំង​ទត ជា​ស្តេច។