ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ របា‌ក្សត្រ 12:22 - អាល់គីតាប

រៀង​រាល់​ថ្ងៃ​តែងតែ​មាន​មនុស្ស​មក​សុំ​ចុះ​ចូល​ខាង​ស្តេច​ទត ដើម្បី​ជួយ​ជា​កម្លាំង ហេតុ​នេះ​កង‌ទ័ព​របស់​ស្តេច​ទត ក៏​ក្លាយ​ទៅ​ជា​កង‌ទ័ព​មួយ​ដ៏​ធំ ដូច​កង‌ទ័ព​របស់​អុលឡោះ​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ជា​រៀង​រាល់​ថ្ងៃ មាន​មនុស្ស​ចូល​មក​ខាង​ព្រះបាទ​ដាវីឌ ដើម្បី​ជួយ​ទ្រង់ រហូត​ដល់​មាន​ពួក​ទ័ព​យ៉ាង​សន្ធឹក គឺ​ដូច​ជា​ពួក​ពល​នៃ​ព្រះ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

រៀង​រាល់​ថ្ងៃ​តែងតែ​មាន​មនុស្ស​មក​សុំ​ចុះ​ចូល​ខាង​ព្រះ‌បាទ​ដាវីឌ ដើម្បី​ជួយ​ជា​កម្លាំង ហេតុ​នេះ កង‌ទ័ព​របស់​ព្រះ‌បាទ​ដាវីឌ​ក៏​ក្លាយ​ទៅ​ជា​កង‌ទ័ព​មួយ​ដ៏​ធំ ដូច​កង‌ទ័ព​របស់​ព្រះ‌ជាម្ចាស់​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ហើយ​សឹង​តែ​រាល់​ថ្ងៃ ក៏​មាន​មនុស្ស​មក​ឯ​ដាវីឌ ដើម្បី​ជួយ​ទ្រង់ ដរាប​ដល់​មាន​ពួក​ទ័ព​យ៉ាង​សន្ធឹក គឺ​ដូច​ជា​ពួក​ពល​នៃ​ព្រះ។

សូមមើលជំពូក



១ របា‌ក្សត្រ 12:22
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​ឃើញ​ម៉ាឡា‌អ៊ីកាត់​ទាំង​នោះ យ៉ាកកូប​ក៏​ពោល​ឡើង​ថា៖ «ទី​នេះ ពិត​ជា​ជំរំ​របស់​អុលឡោះ​!»។ គាត់​ដាក់​ឈ្មោះ​កន្លែង​នោះ​ថា «ម៉ាហា‌ណែម»។


គ្រា​នោះ មាន​កើត​ចំបាំង​យ៉ាង​យូរ​រវាង​ញាតិ​វង្ស​របស់​ស្តេច​សូល និង​ញាតិ​វង្ស​របស់​ស្តេច​ទត។ ស្តេច​ទត​មាន​អំណាច​កាន់​តែ​រឹង‌មាំ​ឡើង ចំណែក​ឯ​ពូជ‌ពង្ស​របស់​ស្តេច​សូល​វិញ កាន់​តែ​ចុះ​ខ្សោយ​ជា​លំដាប់។


មនុស្ស​សុចរិត​នៅ​ប្រកាន់​ជំហរ​របស់​ខ្លួន ត​ទៅ​មុខ​ទៀត ហើយ​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​បរិសុទ្ធ កាន់​តែ​ប្រព្រឹត្ត​អំពើ​បរិសុទ្ធ​ថែម​ទៀត។


ម៉ាឡា‌អ៊ីកាត់​ទាំង​អស់​អើយ ចូរ​សរសើរ​តម្កើង​ទ្រង់! ពពួក​ម៉ាឡា‌អ៊ីកាត់​ទាំង​ប៉ុន្មាន​អើយ ចូរ​សរសើរ​តម្កើង​ទ្រង់!


ពេល​យ៉ូស្វេ​នៅ​ជិត​ក្រុង​យេរីខូ គាត់​ងើប​មុខ​ឡើង ឃើញ​បុរស​ម្នាក់​ឈរ​នៅ​ខាង​មុខ​គាត់​ទាំង​ហូត​ដាវ​កាន់​នៅ​ដៃ​ផង។ យ៉ូស្វេ​ដើរ​ទៅ​ជិត​សួរ​ថា៖ «តើ​អ្នក​នៅ​ខាង​យើង​ខ្ញុំ ឬ​នៅ​ខាង​សត្រូវ​របស់​យើង​ខ្ញុំ?»។


បុរស​នោះ​ឆ្លើយ​ថា៖ «ទេ! ខ្ញុំ​ជា​មេ‌ទ័ព​របស់អុលឡោះ‌តាអាឡា ខ្ញុំ​ទើប​នឹង​មក​ដល់»។ ពេល​នោះ យ៉ូស្វេ​អោន​មុខ​ដល់​ដី ហើយ​សួរ​ថា៖ «តើ​លោក​ម្ចាស់​ចង់​និយាយ​អ្វី​មក​ខ្ញុំ?»។


ដូច្នេះ លោក និង​ទាហាន​របស់​ស្តេច​សូល​ដែល​នៅ​ជា​មួយ​លោក ត្រូវ​ក្រោក​ឡើង​ពី​ព្រលឹម ហើយ​នាំ​គ្នា​ចេញ​ដំណើរ​ទៅ​នៅ​ពេល​ថ្ងៃ​រះ»។


នៅ​ថ្ងៃ​ទី​បី ទត និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​គាត់​បាន​ទៅ​ដល់​ក្រុង​ស៊ីគ‌ឡាក់។ ប៉ុន្តែ មុន​នោះ ជន‌ជាតិ​អាម៉ាឡេក​បាន​រាត​ត្បាត​តំបន់​ណេកិប និង​ក្រុង​ស៊ីគ‌ឡាក់។ ពួក​គេ​ដុត​កំទេច​ក្រុង​ស៊ីគ‌ឡាក់​ចោល