គ្រានោះ មានកើតចំបាំងយ៉ាងយូររវាងញាតិវង្សរបស់ស្តេចសូល និងញាតិវង្សរបស់ស្តេចទត។ ស្តេចទតមានអំណាចកាន់តែរឹងមាំឡើង ចំណែកឯពូជពង្សរបស់ស្តេចសូលវិញ កាន់តែចុះខ្សោយជាលំដាប់។
១ របាក្សត្រ 11:9 - អាល់គីតាប ស្តេចទតមានអំណាចកាន់តែខ្លាំងឡើងៗ ដ្បិតអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលនៅជាមួយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចំណែកព្រះបាទដាវីឌ បានកាន់តែថ្កុំថ្កើងឡើង ហើយព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់គង់ជាមួយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទដាវីឌមានអំណាចកាន់តែខ្លាំងឡើងៗ ដ្បិតព្រះអម្ចាស់នៃពិភពទាំងមូលគង់នៅជាមួយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចំណែកដាវីឌ បានកាន់តែថ្កុំថ្កើងឡើង ហើយព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់ក៏គង់ជាមួយ។ |
គ្រានោះ មានកើតចំបាំងយ៉ាងយូររវាងញាតិវង្សរបស់ស្តេចសូល និងញាតិវង្សរបស់ស្តេចទត។ ស្តេចទតមានអំណាចកាន់តែរឹងមាំឡើង ចំណែកឯពូជពង្សរបស់ស្តេចសូលវិញ កាន់តែចុះខ្សោយជាលំដាប់។
ស្តេចទតមានអំណាចកាន់តែខ្លាំងឡើងៗ ដ្បិតអុលឡោះតាអាឡា ជាម្ចាស់នៃពិភពទាំងមូល នៅជាមួយ។
បន្ទាប់មកស្តេចពង្រីកទីក្រុងចាប់តាំងពីមីឡូ រហូតដល់ជាយក្រុង។ លោកយ៉ូអាប់បានជួសជុលកន្លែងផ្សេងទៀតនៅក្នុងទីក្រុង។
ដោយមានលោកភីនេហាស ជាកូនរបស់លោកអេឡាសារ ធ្វើជាអ្នកដឹកនាំ។ អុលឡោះតាអាឡាបាននៅជាមួយគាត់។
ដ្បិតលោកម៉ាដេកាយទទួលតំណែងជាមហាមន្ត្រីនៅក្នុងរាជវាំង។ កិត្តិនាមរបស់គាត់បានល្បីខ្ចរខ្ចាយពាសពេញក្នុងអាណាខេត្តទាំងអស់ ហើយលោកមានអំណាចកាន់តែខ្លាំងឡើងៗ។
មនុស្សសុចរិតនៅប្រកាន់ជំហររបស់ខ្លួន តទៅមុខទៀត ហើយអ្នកដែលប្រព្រឹត្តអំពើបរិសុទ្ធ កាន់តែប្រព្រឹត្តអំពើបរិសុទ្ធថែមទៀត។
អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ទ្រង់នៅជាមួយយើង អុលឡោះជាម្ចាស់របស់យ៉ាកកូបជាជំរក ដ៏រឹងមាំសម្រាប់យើង។ - សម្រាក
អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ទ្រង់នៅជាមួយយើង អុលឡោះជាម្ចាស់របស់យ៉ាកកូបជាជំរក ដ៏រឹងមាំសម្រាប់យើង។ - សម្រាក
កុំភ័យខ្លាចអ្វី យើងស្ថិតនៅជាមួយអ្នក កុំព្រួយបារម្ភឲ្យសោះ យើងជាម្ចាស់របស់អ្នក យើងនឹងឲ្យអ្នកមានកម្លាំងរឹងប៉ឹង យើងជួយអ្នក យើងគាំទ្រអ្នក យើងនឹងសំដែងបារមី រកយុត្តិធម៌ឲ្យអ្នក។
កូនចៅយ៉ាកកូប! ពូជពង្សអ៊ីស្រអែលអើយ! អ្នកទន់ខ្សោយប្រៀបបាននឹងដង្កូវមែន តែកុំភ័យខ្លាចអ្វី យើងជាម្ចាស់ដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រអែល យើងជួយអ្នក និងលោះអ្នកជាមិនខាន - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
បុត្រានោះនឹងលាតសន្ធឹងអំណាច គាត់នឹងធ្វើឲ្យរាជបល្ល័ង្ករបស់ស្តេច ទត និងនគររបស់គាត់ មានសេចក្ដីសុខសាន្តរហូតតទៅ។ គាត់យកសេចក្ដីសុចរិត និងយុត្តិធម៌ មកពង្រឹងនគររបស់គាត់ឲ្យបានគង់វង្ស ចាប់ពីពេលនេះ រហូតអស់កល្បជាអង្វែង តរៀងទៅ ដ្បិតអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលសម្រេចដូច្នេះ មកពីទ្រង់មានចិត្តស្រឡាញ់ យ៉ាងខ្លាំងចំពោះយើង។
បើដូច្នេះ តើយើងត្រូវគិតដូចម្ដេចទៀតអំពីសេចក្ដីទាំងនេះ? ប្រសិនបើអុលឡោះកាន់ខាងយើងហើយ តើនរណាអាចនឹងចោទប្រកាន់យើងបាន?