ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ របា‌ក្សត្រ 10:1 - អាល់គីតាប

កង‌ទ័ព​ភីលី‌ស្ទីន​បាន​វាយ​ប្រហារ​កង‌ទ័ព​អ៊ីស្រ‌អែល ធ្វើ​ឲ្យ​ពល​ទាហាន​អ៊ីស្រ‌អែល​បាក់​ទ័ព​នៅ​មុខ​ពួក​ភីលី‌ស្ទីន។ ទាហាន​អ៊ីស្រ‌អែល​ជា​ច្រើន​បាន​ស្លាប់​នៅ​លើ​ភ្នំ​គីល‌បោ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពួក​ភីលី‌ស្ទីន​ច្បាំង​នឹង​ពួក​អ៊ីស្រា‌អែល ហើយ​ពួក​ខាង​អ៊ីស្រា‌អែល​ក៏​បាក់​ទ័ព​រត់​ពី​មុខ​ពួក​ភីលី‌ស្ទីន​ទៅ គេ​ដួល​ស្លាប់​នៅ​លើ​ភ្នំ​គីលបោ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

កង‌ទ័ព​ភីលីស្ទីន​បាន​វាយ​ប្រហារ​កង‌ទ័ព​អ៊ីស្រា‌អែល ធ្វើ​ឲ្យ​ពល​ទាហាន​អ៊ីស្រា‌អែល​បាក់​ទ័ព​នៅ​មុខ​ពួក​ភីលីស្ទីន។ ទាហាន​អ៊ីស្រា‌អែល​ជា​ច្រើន​បាន​ស្លាប់​នៅ​លើ​ភ្នំ​គីល‌បោ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រីឯ​ពួក​ភីលីស្ទីន គេ​ច្បាំង​នឹង​ពួក​អ៊ីស្រាអែល ហើយ​ពួក​ខាង​អ៊ីស្រាអែល ក៏​បាក់​ទ័ព​រត់​ពី​មុខ​ពួក​ភីលីស្ទីន​ចេញ គេ​ដួល​ស្លាប់​នៅ​លើ​ភ្នំ​គីលបោ

សូមមើលជំពូក



១ របា‌ក្សត្រ 10:1
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ជួរ​ភ្នំ​គីល‌បោ​អើយ! សូម​កុំ​ឲ្យ​មាន​ទឹក​សន្សើម ឬ​ភ្លៀង ធ្លាក់​មក​លើ​អ្នក​ឡើយ ហើយ​ក៏​កុំ​ឲ្យ​មាន​ចម្ការ​ដែល​ផ្តល់​ភោគ​ផល​ទៀត​ដែរ។ ដ្បិត​នៅ​ទី​នេះ​ហើយ​ដែល​សត្រូវ​បាន បន្ទាប​បន្ថោក​ខែល​របស់​វីរ‌បុរស​ដ៏​អង់‌អាច ហើយ​ខែល​របស់​ស្តេច​សូល ក៏​លែង​បាន​លាប​ប្រេង​ត​ទៅ​ទៀត​ដែរ។


យុវ‌បុរស​រៀប​រាប់​ថា៖ «ពេល​កើត​ហេតុ‌ការណ៍​នោះ ខ្ញុំ​ក៏​ស្ថិត​នៅ​លើ​ភ្នំ​គីល‌បោ​ដែរ។ ខ្ញុំ​បាន​ឃើញ​ស្តេច​សូល​ច្រត់​នៅ​លើ​លំពែង​របស់​គាត់ ហើយ​មាន​រទេះ​ចំបាំង និង​ទ័ព​សេះ​របស់​សត្រូវ​ដេញ​តាម​យ៉ាង​ប្រកិត។


ពេល​នោះ ស្តេច​ទត​ទៅ​យក​ឆ្អឹង​របស់​ស្តេច​សូល និង​សម្តេច​យ៉ូណា‌ថាន​ពី​អ្នក​ក្រុង​យ៉ាបេស នៅ​ស្រុក​កាឡាដ។ ក្រោយ​ពេល​ស្តេច​សូល​ទទួល​បរា‌ជ័យ​នៅ​គីល‌បោ ជន‌ជាតិ​ភីលី‌ស្ទីន​បាន​យក​សព​របស់​ស្តេច​សូល និង​សម្តេច​យ៉ូណា‌ថាន ជា​កូន ទៅ​ព្យួរ​នៅ​ទី‌ធ្លា​ក្រុង​បេត‌សាន ហើយ​អ្នក​ក្រុង​យ៉ាបេស​នាំ​គ្នា​លួច​យក​មក​វិញ។


ស្អែក​ឡើង ពួក​ភីលី‌ស្ទីន​នាំ​គ្នា​មក​ប្រមូល​របស់​របរ​ដែល​នៅ​ជាប់​នឹង​សាក‌សព ហើយ​ឃើញ​សព​របស់​ស្តេច​សូល និង​បុត្រា​ទាំង​បី នៅ​លើ​ភ្នំ​គីល‌បោ។


លោក​អសេល​មាន​កូន​ប្រុស​ប្រាំ​មួយ​នាក់ ឈ្មោះ អាសរី‌កាំ បូក‌រូវ អ៊ីស្មា‌អែល ស្អារ៉ា អូបា‌ឌា និង​ហាណាន។ អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​កូន​របស់​លោក​អសេល។


នៅ​គ្រា​នោះ ជន‌ជាតិ​ភីលី‌ស្ទីន​បាន​ប្រមូល​កង​ពល​របស់​ពួក​គេ​មក​ផ្តុំ​គ្នា​ជា​កង‌ទ័ព​តែ​មួយ ដើម្បី​ចេញ​ច្បាំង​នឹង​ជន‌ជាតិ​អ៊ីស្រ‌អែល។ ស្តេច​អគីស​និយាយ​ទៅ​កាន់​ទត​ថា៖ «លោក​ដឹង​ច្បាស់​ហើយ​ថា លោក និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​លោក ត្រូវ​ចូល​រួម​ក្នុង​កង​ពល​របស់​យើង»។


ថ្ងៃ​មួយ ជន‌ជាតិ​ភីលី‌ស្ទីន​ប្រមូល​ផ្តុំ​គ្នា មក​បោះ​ទ័ព​នៅ​ស៊ូ‌ណែម។ រីឯ​ស្តេច​សូល​ក៏​ប្រមូល​កង​ពល​អ៊ីស្រ‌អែល​ទាំង​មូល មក​បោះ​ទ័ព​នៅ​គីល‌បោ​ដែរ។