អ្នកណាប្រព្រឹត្តដោយយុត្តិធម៌ ហើយប្រតិបត្តិតាមសេចក្ដីសុចរិតគ្រប់ពេលវេលា អ្នកនោះមានសុភមង្គលហើយ។
១ យ៉ូហាន 3:7 - អាល់គីតាប កូនចៅទាំងឡាយអើយ សុំកុំឲ្យនរណាម្នាក់មកបញ្ឆោតអ្នករាល់គ្នាឡើយ។ អ្នកណាប្រព្រឹត្ដអំពើសុចរិត អ្នកនោះជាមនុស្សសុចរិត ដូចអ៊ីសាសុចរិតដែរ។ ព្រះគម្ពីរខ្មែរសាកល កូនរាល់គ្នាអើយ កុំឲ្យអ្នកណាបោកបញ្ឆោតអ្នករាល់គ្នាឡើយ! អ្នកដែលប្រព្រឹត្តតាមសេចក្ដីសុចរិត ជាមនុស្សសុចរិត ដូចដែលព្រះអង្គទ្រង់សុចរិតដែរ។ Khmer Christian Bible កូនតូចៗអើយ! ចូរកុំឲ្យអ្នកណាបោកបញ្ឆោតអ្នករាល់គ្នាឡើយ អ្នកដែលប្រព្រឹត្ដតាមសេចក្ដីសុចរិត នោះជាមនុស្សសុចរិតដូចជាព្រះអង្គសុចរិតដែរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កូនតូចៗរាល់គ្នាអើយ កុំឲ្យអ្នកណាបញ្ឆោតអ្នករាល់គ្នាឡើយ។ អ្នកណាប្រព្រឹត្តអំពើសុចរិត អ្នកនោះជាមនុស្សសុចរិត ដូចព្រះអង្គដែលសុចរិតដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កូនចៅទាំងឡាយអើយ សុំកុំឲ្យនរណាម្នាក់មកបញ្ឆោតអ្នករាល់គ្នាឡើយ។ អ្នកណាប្រព្រឹត្តអំពើសុចរិត អ្នកនោះជាមនុស្សសុចរិត ដូចព្រះយេស៊ូទ្រង់សុចរិតដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កូនតូចៗរាល់គ្នាអើយ ចូរកុំឲ្យអ្នកណានាំអ្នករាល់គ្នាឲ្យវង្វេងឡើយ អ្នកណាដែលប្រព្រឹត្តសេចក្ដីសុចរិត នោះឈ្មោះថាសុចរិតហើយ ដូចជាទ្រង់ក៏សុចរិតដែរ |
អ្នកណាប្រព្រឹត្តដោយយុត្តិធម៌ ហើយប្រតិបត្តិតាមសេចក្ដីសុចរិតគ្រប់ពេលវេលា អ្នកនោះមានសុភមង្គលហើយ។
ទ្រង់តែងតែពេញចិត្តនឹងសេចក្ដីសុចរិត ទ្រង់មិនពេញចិត្តនឹងអំពើទុច្ចរិតទេ ហេតុនេះហើយអុលឡោះជាម្ចាស់ របស់អ្នកបានជ្រើសរើសអ្នក ពីក្នុងចំណោមមិត្តភក្ដិរបស់អ្នក ហើយប្រទានឲ្យអ្នក មានអំណរសប្បាយដ៏លើសលប់ ដោយចាក់ប្រេងតែងតាំងអ្នក។
ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា បើសេចក្ដីសុចរិតរបស់អ្នករាល់គ្នាមិនប្រសើរជាងសេចក្ដីសុចរិតរបស់ពួកតួន និងពួកផារីស៊ីទេ អ្នករាល់គ្នាពុំអាចចូលទៅក្នុងនគរនៃអុលឡោះបានឡើយ»។
ព្រមទាំងឲ្យយើងរស់នៅ បានបរិសុទ្ធ និងសុចរិត ជាទីគាប់ចិត្តអុលឡោះ ជារៀងរាល់ថ្ងៃរហូតអស់មួយជីវិត។
ក្នុងចំណោមជាតិសាសន៍ទាំងប៉ុន្មាន អ្នកណាក៏ដោយឲ្យតែគោរពកោតខ្លាចទ្រង់ ហើយប្រព្រឹត្ដអំពើសុចរិតទ្រង់មុខជាគាប់ចិត្តនឹងអ្នកនោះមិនខាន។
ដ្បិតមិនមែនអ្នកឮហ៊ូកុំប៉ុណ្ណោះទេ ដែលបានសុចរិតនៅចំពោះអុលឡោះ គឺអ្នកប្រតិបត្ដិតាមគីតាបហ៊ូកុំវិញឯណោះ ដែលទ្រង់រាប់ជាសុចរិត។
បងប្អូនមិនជ្រាបទេឬថា អ្នកប្រព្រឹត្ដអំពើទុច្ចរិត ពុំអាចទទួលនគរអុលឡោះទុកជាមត៌កបានឡើយ! សូមបងប្អូនកុំយល់ច្រឡំឲ្យសោះ អស់អ្នកដែលប្រព្រឹត្ដអំពើប្រាសចាកសីលធម៌ ពួកថ្វាយបង្គំព្រះក្លែងក្លាយ ពួកមានសហាយស្មន់ ពួកជនពាលពួកអ្នករួមសង្វាសនឹងភេទដូចគ្នា
សូមកុំឲ្យនរណាម្នាក់បោកបញ្ឆោតបងប្អូន ដោយពាក្យសំដីឥតខ្លឹមសារសោះឡើយ ព្រោះអំពើទាំងនេះហើយដែលនាំឲ្យអុលឡោះខឹងនឹងពួកអ្នកប្រឆាំងទ្រង់។
ហើយបងប្អូននឹងបានពោរពេញដោយផលនៃសេចក្ដីសុចរិតដែលមកពីអ៊ីសាអាល់ម៉ាហ្សៀស សម្រាប់លើកតម្កើងសិរីរុងរឿង និងកោតសរសើរអុលឡោះ។
ចំពោះបុត្រាវិញ ទ្រង់មានបន្ទូលថា៖ «ឱលោកម្ចាស់អើយបល្ល័ង្ករបស់អ្នក នៅស្ថិតស្ថេរអស់កល្បជានិច្ច ហើយអ្នកគ្រងរាជ្យដោយយុត្ដិធម៌»។
អ៊ីព្រហ៊ីមបានយកអ្វីៗទាំងអស់ដែលគាត់មានចំនួនមួយភាគដប់ មកជូនស្តេចម៉ិលគីស្សាដែក។ ឈ្មោះរបស់ស្ដេចនេះមានន័យថា«ស្ដេចប្រកបដោយសេចក្ដីសុចរិត» ហើយជាស្ដេចក្រុងសាឡឹមថែមទៀត ដែលមានន័យថា «ស្ដេចនៃសេចក្ដីសុខសាន្ដ»។
ចូរប្រតិបត្ដិតាមបន្ទូលនៃអុលឡោះ កុំគ្រាន់តែស្ដាប់ទាំងបញ្ឆោតចិត្ដខ្លួនឯងប៉ុណ្ណោះឡើយ។
អ្នកជឿថាអុលឡោះមានតែមួយត្រឹមត្រូវហើយ ក៏ប៉ុន្ដែ ពួកអ៊ីព្លេសក៏ជឿដូច្នេះដែរ ហើយថែមទាំងភ័យញាប់ញ័រទៀតផង។
អាល់ម៉ាហ្សៀសបានផ្ទុកបាបរបស់យើង ក្នុងរូបកាយរបស់គាត់ ដែលជាប់លើឈើឆ្កាង ដើម្បីឲ្យយើងលែងជំពាក់ជំពិន នឹងបាបតទៅមុខទៀត ហើយឲ្យយើងមានជីវិត ដោយប្រព្រឹត្តតែអំពើសុចរិ។ បងប្អូនបានជាសះស្បើយដោយសារ ស្នាមរបួសរបស់គាត់
ម្នាលកូនចៅទាំងឡាយអើយ ខ្ញុំសរសេរសេចក្ដីទាំងនេះមកអ្នករាល់គ្នា ដើម្បីកុំឲ្យអ្នករាល់គ្នាប្រព្រឹត្ដអំពើបាប។ ប៉ុន្ដែ ប្រសិនបើមាននរណាម្នាក់ប្រព្រឹត្ដអំពើបាប យើងមានអ្នកជួយការពារនៅទល់មុខអុលឡោះជាបិតា គឺអ៊ីសាអាល់ម៉ាហ្សៀសដ៏សុចរិត។
ខ្ញុំសរសេរមកអ្នករាល់គ្នា ស្ដីអំពីពួកអ្នកដែលបានមកបញ្ឆោតអ្នករាល់គ្នាឲ្យវង្វេង។
អ្នករាល់គ្នាដឹងស្រាប់ហើយថា អ៊ីសាសុចរិត ហេតុនេះ ចូរអ្នករាល់គ្នាដឹងដែរថា អស់អ្នកដែលប្រព្រឹត្ដតាមសេចក្ដីសុចរិត សុទ្ធតែកើតមកពីអ៊ីសាទាំងអស់។
កូនចៅអើយ យើងមិនត្រូវស្រឡាញ់ត្រឹមតែបបូរមាត់ ឬពាក្យសំដីប៉ុណ្ណោះទេ គឺត្រូវស្រឡាញ់តាមអំពើដែលយើងប្រព្រឹត្ដ និងតាមសេចក្ដីពិតវិញ។
អ្នកណាមានសេចក្ដីសង្ឃឹមលើអ៊ីសាបែបនេះ អ្នកនោះបានជម្រះខ្លួនឲ្យបរិសុទ្ធ ដូចគាត់បរិសុទ្ធដែរ។
បើសេចក្ដីស្រឡាញ់ពិតជាបានគ្រប់លក្ខណៈនៅក្នុងយើងមែន នោះយើងនឹងមានចិត្ដរឹងប៉ឹង នៅថ្ងៃអុលឡោះវិនិច្ឆ័យទោសមនុស្សលោក ដ្បិតក្នុងលោកនេះយើងមានរបៀបរស់នៅដូចអ៊ីសាដែរ។