យ៉ាកុប 2:19 - អាល់គីតាប19 អ្នកជឿថាអុលឡោះមានតែមួយត្រឹមត្រូវហើយ ក៏ប៉ុន្ដែ ពួកអ៊ីព្លេសក៏ជឿដូច្នេះដែរ ហើយថែមទាំងភ័យញាប់ញ័រទៀតផង។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល19 អ្នកជឿថាមានព្រះតែមួយអង្គគត់ នោះអ្នកធ្វើបានល្អហើយ! សូម្បីតែពួកអារក្សក៏ជឿដូច្នេះដែរ ព្រមទាំងញ័ររន្ធត់ផង។ សូមមើលជំពូកKhmer Christian Bible19 អ្នកជឿថាមានព្រះជាម្ចាស់តែមួយ នោះត្រឹមត្រូវហើយ សូម្បីតែអារក្សក៏ជឿដូច្នេះដែរ ហើយវាភ័យខ្លាចទៀតផង។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦19 អ្នកជឿថាមានព្រះតែមួយ នោះត្រូវហើយ សូម្បីតែពួកអារក្សក៏ជឿដូច្នេះដែរ ព្រមទាំងព្រឺខ្លាចទៀតផង។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥19 អ្នកជឿថាព្រះជាម្ចាស់មានតែមួយព្រះអង្គ ត្រឹមត្រូវហើយ ក៏ប៉ុន្តែ ពួកអារក្សក៏ជឿដូច្នេះដែរ ហើយថែមទាំងភ័យញាប់ញ័រទៀតផង។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤19 អ្នកជឿថា មានព្រះតែ១ នោះត្រូវហើយ ទោះទាំងពួកអារក្សក៏ជឿដូច្នោះ ព្រមទាំងព្រឺខ្លាចដែរ សូមមើលជំពូក |
អុលឡោះតាអាឡាមានបន្ទូលថា: អ្នករាល់គ្នានេះហើយជាសាក្សីរបស់យើង អ្នករាល់គ្នានេះហើយជាអ្នកបម្រើរបស់យើង។ យើងបានជ្រើសរើសអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាដឹងឮ និងជឿលើយើង ព្រមទាំងយល់ថា មានតែយើងនេះទេ ជាអុលឡោះ។ នៅមុនយើងគ្មានម្ចាស់ណាទេ នៅក្រោយយើងក៏គ្មានម្ចាស់ណាទៀតដែរ។
ដ្បិតមានអ្នកខ្លះបានបន្លំខ្លួនចូលមកក្នុងចំណោមបងប្អូន ពួកគេជាមនុស្សមិនគោរពប្រណិប័តន៍អុលឡោះ ពួកគេបានបង្ខូចក្តីមេត្តារបស់អុលឡោះជាម្ចាស់នៃយើង ឲ្យក្លាយទៅជារឿងអាសអាភាស ហើយបដិសេធមិនព្រមទទួលស្គាល់អ៊ីសាអាល់ម៉ាហ្សៀស ជាចៅហ្វាយ និងជាអម្ចាស់តែមួយគត់របស់យើងដែរ។ អ្នកទាំងនោះនឹងទទួលទោស ដូចមានចែងទុកជាមុន តាំងពីយូរយារណាស់មកហើយ។