នៅក្នុងទីសក្ការៈ ស៊ូឡៃម៉ានឲ្យគេឆ្លាក់រូបម៉ាឡាអ៊ីកាត់មានស្លាបមួយគូធ្វើអំពីឈើអូលីវ ម៉ាឡាអ៊ីកាត់មានស្លាបនីមួយៗមានកំពស់ដប់ហត្ថ។
១ ពង្សាវតារក្សត្រ 6:31 - អាល់គីតាប នៅច្រកចូលទីសក្ការៈ ស្តេចឲ្យគេធ្វើទ្វារពីឈើអូលីវ។ ក្របទ្វារនេះមានកំពស់មួយភាគប្រាំនៃជញ្ជាំង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ត្រង់កន្លែងចូលទៅក្នុងទីបរិសុទ្ធបំផុត ទ្រង់ធ្វើទ្វារពីឈើអូលីវ ឯក្របទ្វារនោះមានកម្ពស់មួយភាគក្នុងប្រាំនៃជញ្ជាំង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅច្រកចូលទីសក្ការៈ ស្ដេចឲ្យគេធ្វើទ្វារពីឈើអូលីវ។ ក្របទ្វារនេះមានកម្ពស់មួយភាគប្រាំនៃជញ្ជាំង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ត្រង់កន្លែងចូលទៅក្នុងទីបរិសុទ្ធបំផុត នោះទ្រង់ធ្វើទ្វារពីឈើអូលីវ ឯក្របទ្វារនោះមានកំពស់១ភាគក្នុង៥នៃជញ្ជាំង |
នៅក្នុងទីសក្ការៈ ស៊ូឡៃម៉ានឲ្យគេឆ្លាក់រូបម៉ាឡាអ៊ីកាត់មានស្លាបមួយគូធ្វើអំពីឈើអូលីវ ម៉ាឡាអ៊ីកាត់មានស្លាបនីមួយៗមានកំពស់ដប់ហត្ថ។
សន្លឹកទ្វារទាំងពីរធ្វើពីឈើអូលីវ។ នៅលើសន្លឹកទ្វារទាំងពីរនោះ ស៊ូឡៃម៉ានឲ្យគេឆ្លាក់ក្បាច់ម៉ាឡាអ៊ីកាត់មានស្លាប ក្បាច់ដើមចាក និងក្បាច់ផ្ការីក ព្រមទាំងស្រោបមាស គឺទាំងក្បាច់ម៉ាឡាអ៊ីកាត់មានស្លាប ទាំងក្បាច់ដើមចាកសុទ្ធតែស្រោបមាស។
កាំបិត ផើងដាក់ឈាម ពែង និងភាជន៍ធ្វើអំពីមាសសុទ្ធទាំងអស់។ រីឯសន្លឹកទ្វារប៉ែកខាងក្នុងរបស់ដំណាក់ សម្រាប់ចូលទៅក្នុងទីសក្ការៈបំផុត និងសន្លឹកទ្វារចូលដំណាក់សុទ្ធតែធ្វើពីមាស។
ត្រូវយកឈាមសត្វដែលគេបានសម្លាប់នោះ ទៅលាបនៅលើក្របទ្វារទាំងសងខាង និងនៅខាងលើទ្វារផ្ទះដែលគេបរិភោគសាច់។
ខ្ញុំហ្នឹងហើយជាទ្វារ អ្នកណាចូលតាមខ្ញុំ អុលឡោះនឹងសង្គ្រោះអ្នកនោះ អ្នកនោះនឹងចេញចូល ព្រមទាំងរកឃើញចំណីអាហារ ថែមទៀតផង។
អ៊ីសាឆ្លើយទៅគាត់ថា៖ «ខ្ញុំហ្នឹងហើយជាផ្លូវ ជាសេចក្ដីពិត និងជាជីវិត។ គ្មាននរណាម្នាក់អាចទៅកាន់អុលឡោះជាបិតាបានឡើយ លើកលែងតែទៅតាមរយៈខ្ញុំ។
ដើម្បីឲ្យបងប្អូនមានសមត្ថភាពអាចយល់ រួមជាមួយប្រជាជនដ៏បរិសុទ្ធទាំងមូល នូវទទឹង បណ្ដោយ ជម្រៅ និងកំពស់