Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពង្សាវ‌តារ‌ក្សត្រ 6:32 - អាល់គីតាប

32 សន្លឹក​ទ្វារ​ទាំង​ពីរ​ធ្វើ​ពី​ឈើ​អូលីវ។ នៅ​លើ​សន្លឹក​ទ្វារ​ទាំង​ពីរ​នោះ ស៊ូឡៃ‌ម៉ាន​ឲ្យ​គេ​ឆ្លាក់​ក្បាច់​ម៉ាឡា‌អ៊ីកាត់​មាន​ស្លាប ក្បាច់​ដើម​ចាក និង​ក្បាច់​ផ្កា​រីក ព្រម​ទាំង​ស្រោប​មាស គឺ​ទាំង​ក្បាច់​ម៉ាឡា‌អ៊ីកាត់​មាន​ស្លាប ទាំង​ក្បាច់​ដើម​ចាក​សុទ្ធ​តែ​ស្រោប​មាស។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

32 ទ្វារ​ទាំង​ពីរ​នោះ​ធ្វើ​ពី​ឈើ​អូលីវ ហើយ​ទ្រង់​ក៏​ឆ្លាក់​ជា​រូប​ចេរូ‌ប៊ីម ជា​ដើម​លម៉ើ ហើយ​នឹង​ផ្កា​រីក​ដែរ រួច​ស្រោប​ដោយ​មាស​ទាំង​អស់ គឺ​ស្រោប​មាស​ទាំង​ចេរូ‌ប៊ីម និង​ដើម​លម៉ើ​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

32 សន្លឹក​ទ្វារ​ទាំង​ពីរ​ធ្វើ​ពី​ឈើ​អូលីវ។ នៅ​លើ​សន្លឹក​ទ្វារ​ទាំង​ពីរ​នោះ ស្ដេច​ឲ្យ​គេ​ឆ្លាក់​ក្បាច់​ចេរូ‌ប៊ីន ក្បាច់​ដើម​ចាក និង​ក្បាច់​ផ្កា​រីក ព្រម​ទាំង​ស្រោប​មាស គឺ​ទាំង​ក្បាច់​ចេរូ‌ប៊ីន ទាំង​ក្បាច់​ដើម​ចាក​សុទ្ធ​តែ​ស្រោប​មាស។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

32 ទ្វារ​ទាំង​២​នោះ​ធ្វើ​ពី​ឈើ​អូលីវ ហើយ​ទ្រង់​ក៏​ឆ្លាក់​ជា​រូប​ចេរូប៊ីន ជា​ដើម​លម៉ើ ហើយ​នឹង​ផ្កា​រីក​ដែរ រួច​ស្រោប​ដោយ​មាស​ទាំង​អស់ គឺ​ស្រោប​មាស​ទាំង​ចេរូប៊ីន នឹង​ដើម​លម៉ើ​ផង

សូមមើលជំពូក ចម្លង




១ ពង្សាវ‌តារ‌ក្សត្រ 6:32
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ឈើ​តាត្រៅ​ដែល​គេ​ពាស​ផ្នែក​ខាង​ក្នុង​ដំណាក់ មាន​ឆ្លាក់​ជា​ក្បាច់​រចនា​រូប​ផ្កា​ក្រពុំ និង​រូប​ផ្កា​រីក។ គេ​ពាស​ជញ្ជាំង​ទាំង​អស់​ពី​ឈើ​តាត្រៅ ដោយ​ឥត​ឃើញ​ថ្ម​ឡើយ។


នៅ​ក្នុង​ទី‌សក្ការៈ ស៊ូឡៃ‌ម៉ាន​ឲ្យ​គេ​ឆ្លាក់​រូប​ម៉ាឡា‌អ៊ីកាត់​មាន​ស្លាប​មួយ​គូ​ធ្វើ​អំពី​ឈើ​អូលីវ ម៉ាឡា‌អ៊ីកាត់​មាន​ស្លាប​នីមួយៗ​មាន​កំពស់​ដប់​ហត្ថ។


នៅ​តាម​ជញ្ជាំង​ដំណាក់​ទាំង​ខាង​ក្នុង និង​ខាង​ក្រៅ ស្តេច​ឲ្យ​គេ​ឆ្លាក់​ក្បាច់​ម៉ាឡា‌អ៊ីកាត់​មាន​ស្លាប​ក្បាច់​ដើម​ចាក និង​ក្បាច់​ផ្ការីក​ផង។


នៅ​ច្រក​ចូល​ទី‌សក្ការៈ ស្តេច​ឲ្យ​គេ​ធ្វើ​ទ្វារ​ពី​ឈើ​អូលីវ។ ក្រប​ទ្វារ​នេះ​មាន​កំពស់​មួយ​ភាគ​ប្រាំ​នៃ​ជញ្ជាំង។


រីឯ​ច្រក​ចូល​ម៉ាស្ជិទ ស៊ូឡៃ‌ម៉ាន​ឲ្យ​គេ​ធ្វើ​ក្រប​ទ្វារ​ពី​ឈើ​អូលីវ​ដែរ។ ក្រប​ទ្វារ​នោះ​មាន​កំពស់​មួយ​ភាគ​បួន​នៃ​ជញ្ជាំង។


កាំបិត ផើង​ដាក់​ឈាម ពែង និង​ភាជន៍​ធ្វើ​អំពី​មាស​សុទ្ធ​ទាំង​អស់។ រីឯ​សន្លឹក​ទ្វារ​ប៉ែក​ខាង​ក្នុង​របស់​ដំណាក់ សម្រាប់​ចូល​ទៅ​ក្នុង​ទី‌សក្ការៈ​បំផុត និង​សន្លឹក​ទ្វារ​ចូល​ដំណាក់​សុទ្ធ​តែ​ធ្វើ​ពី​មាស។


នៅ​តាម​បន្ទប់​តូចៗ​មាន​បង្អួច​ព័ទ្ធ​ជុំ‌វិញ បង្អួច​នោះ​ធ្វើ​ពី​ចម្រឹង​ដែក ហើយ​ក៏​មាន​សសរ​ព័ទ្ធ​ជុំ‌វិញ​ដែរ។ នៅ​តាម​បន្ទប់​ល្វែង​ខាង​ក្នុង ក៏​មាន​បង្អួច​ធ្វើ​ពី​ចម្រឹង​ដែក​ព័ទ្ធ​ជុំ‌វិញ​ដែរ។ នៅ​លើ​ជញ្ជាំង​មាន​ឆ្លាក់​ក្បាច់​ដើម​ចាក​ជា​លំអ​ផង។


គឺ​ក្បាច់​ម៉ាឡា‌អ៊ីកាត់​មាន​ស្លាប និង​ក្បាច់​ដើម​ចាក។ រូប​ដើម​ចាក​មួយ រូប​ម៉ាឡា‌អ៊ីកាត់​មាន​ស្លាប​ពីរ នៅ​ឆ្លាស់​គ្នា។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម