ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ ពង្សាវ‌តារ‌ក្សត្រ 22:45 - អាល់គីតាប

កិច្ច​ការ​ផ្សេងៗ​ទៀត​របស់​ស្តេច​យ៉ូសា‌ផាត គឺ​វីរភាព​ដ៏​អង់‌អាច ក្នុង​កិច្ចការ​ដែល​ស្តេច​បាន​ធ្វើ និង​ក្នុង​សង្គ្រាម សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក ក្នុង​សៀវភៅ​ប្រវត្តិ‌សាស្ត្រ​របស់​ស្តេច​ស្រុក​យូដា។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

រីឯកិច្ច​ការ​ឯ​ទៀត​ពី​យេ‌ហូសា‌ផាត និង​អំណាច​ដែល​ទ្រង់​បាន​សម្ដែង ហើយ​ពី​ការ​សង្គ្រាម តើ​មិន​បាន​កត់​ទុក​ក្នុង​សៀវភៅ ជា​ពង្សាវ‌តារ​របស់​ពួក​ស្តេច​យូដា​ឬ​ទេ?

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

រាជ​កិច្ច​ផ្សេងៗ​ទៀត​របស់​ព្រះ‌បាទ​យ៉ូសា‌ផាត គឺ​វីរ‌ភាព​ដ៏​អង់‌អាច​ក្នុង​កិច្ចការ​ដែល​ស្ដេច​បាន​ធ្វើ និង​ក្នុង​សង្គ្រាម សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ‌សាស្ត្រ​របស់​ស្ដេច​ស្រុក​យូដា។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រីឯ​ដំណើរ​ឯ​ទៀត​ពី​យ៉ូសា‌ផាត នឹង​អំណាច​ដែល​ទ្រង់​បាន​សំដែង ហើយ​ពី​ការ​សង្គ្រាម​របស់​ទ្រង់ នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ ជា​ពង្សាវតារ​របស់​ពួក​ស្តេច​យូដា​ហើយ

សូមមើលជំពូក



១ ពង្សាវ‌តារ‌ក្សត្រ 22:45
5 ការដាក់ឲ្យឆ្លើយតបគ្នា  

កិច្ច​ការ​ផ្សេងៗ​ទៀត​របស់​ស្តេច​ស៊ូឡៃ‌ម៉ាន មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ដែល​មាន​ចំណង​ជើង​ថា «កិច្ច​ការ​របស់​ស្តេច​ស៊ូឡៃ‌ម៉ាន»។ សៀវភៅ​នោះ​រៀប​រាប់​អំពី​កិច្ចការ​ទាំង​ប៉ុន្មាន ដែល​ស៊ូឡៃ‌ម៉ាន​បាន​ធ្វើ និង​អំពី​ប្រាជ្ញា​របស់​គាត់។


រីឯ​កិច្ច​ការ​ផ្សេងៗ​ទៀត​របស់​ស្តេច​យេរ៉ូ‌បោម ដូច​ជា​ការ​ធ្វើ​សង្គ្រាម ការ​គ្រង​រាជ្យ សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ‌សាស្ត្រ​របស់​ស្តេច​ស្រុក​អ៊ីស្រ‌អែល។


កិច្ច​ការ​ផ្សេងៗ​ទៀត​របស់​ស្តេច​រេហូ‌បោម និង​អ្វីៗ​ទាំង​អស់​ដែល​គាត់​បាន​ធ្វើ សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ‌សាស្ត្រ​របស់​ស្តេច​ស្រុក​យូដា។


ស្តេច​យ៉ូសា‌ផាត​មាន​ទ្រព្យ​សម្បត្តិ និង​កិត្តិ‌យស​យ៉ាង​ច្រើន។ ស្តេច​បាន​ចង​ស្ពាន​មេត្រី​នឹង​ស្តេច​អហាប់ តាម​ចំណង​អាពាហ៍‌ពិពាហ៍។


កិច្ចការ​ផ្សេងៗ​ទៀត​របស់​ស្តេច​យ៉ូសា‌ផាត តាំង​ពី​ដើម​ដល់​ចប់ សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​កិច្ចការ​របស់​លោក​យេ‌ហ៊ូវ ជា​កូន​របស់​លោក​ហាណា‌នី ដែល​គេ​បញ្ចូល​ទៅ​ក្នុង​ក្រាំង​របស់​ស្តេច​ស្រុក​អ៊ីស្រ‌អែល។