ស្តេចយ៉ូរ៉ាមបញ្ជាឲ្យគេទឹមរទេះ ហើយឡើងជិះលើរទេះនោះ។ រីឯស្តេចអហាស៊ីយ៉ា ក៏ឡើងជិះលើរទេះរបស់ស្តេចដែរ។ ស្តេចទាំងពីរចេញទៅរកលោកយេហ៊ូវ ហើយជួបគ្នានៅត្រង់ចម្ការរបស់លោកណាបោត ជាអ្នកស្រុកយេសរាល។
១ ពង្សាវតារក្សត្រ 21:1 - អាល់គីតាប ក្រោយព្រឹត្តិការណ៍ទាំងនោះមក មានហេតុការណ៍មួយទៀតកើតឡើង។ នៅក្រុងយេសរាល មានបុរសម្នាក់ឈ្មោះណាបោត គាត់មានចម្ការទំពាំងបាយជូរមួយនៅជិតរាជវាំងស្តេចអហាប់ ជាស្តេចនៅក្រុងសាម៉ារី។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រីឯណាបោត ជាអ្នកស្រុកយេសរាល មានចម្ការទំពាំងបាយជូរ នៅស្រុកយេសរាល ជិតបង្កើយនឹងដំណាក់អ័ហាប់ ជាស្តេចនៃក្រុងសាម៉ារី។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្រោយព្រឹត្តិការណ៍ទាំងនោះមក មានហេតុការណ៍មួយទៀតកើតឡើង។ នៅក្រុងយេសរាល មានបុរសម្នាក់ឈ្មោះណាបោត គាត់មានចម្ការទំពាំងបាយជូរមួយ នៅជិតរាជវាំងព្រះបាទអហាប់ ជាស្ដេចនៅក្រុងសាម៉ារី។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯណាបោត ជាអ្នកស្រុកយេសរាល គាត់មានចំការទំពាំងបាយជូរ នៅស្រុកយេសរាល ជិតបង្កើយនឹងដំណាក់អ័ហាប់ ជាស្តេចនៃក្រុងសាម៉ារី |
ស្តេចយ៉ូរ៉ាមបញ្ជាឲ្យគេទឹមរទេះ ហើយឡើងជិះលើរទេះនោះ។ រីឯស្តេចអហាស៊ីយ៉ា ក៏ឡើងជិះលើរទេះរបស់ស្តេចដែរ។ ស្តេចទាំងពីរចេញទៅរកលោកយេហ៊ូវ ហើយជួបគ្នានៅត្រង់ចម្ការរបស់លោកណាបោត ជាអ្នកស្រុកយេសរាល។
លោកយេហ៊ូវប្រាប់លោកប៊ីឌការជាអ្នកជំនួយការរបស់គាត់ថា៖ «ចូរលើកសពនេះ បោះទៅក្នុងចម្ការរបស់លោកណាបោត ជាអ្នកស្រុកយេសរាលទៅ! តើលោកនឹកចាំទេ កាលលោក និងខ្ញុំជិះក្នុងរទេះជាមួយគ្នា ដង្ហែស្តេចអហាប់ ជាបិតារបស់ស្តេចយ៉ូរ៉ាម អុលឡោះតាអាឡាមានបន្ទូលមកកាន់ស្តេចថា
ទោះបីស្តេចអហាសស្ថិតក្នុងភាពអាសន្នយ៉ាងនេះក្តី ក៏ស្តេចនៅតែបែកចិត្តចេញពីអុលឡោះតាអាឡាដដែល។
ទោះបីអុលឡោះតាអាឡាវាយប្រដៅយ៉ាងណាក្ដី ក៏ប្រជាជនអ៊ីស្រអែលពុំព្រមវិលមករក ទ្រង់ដែរ ពួកគេពុំស្វែងរក អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលទេ។
អុលឡោះតាអាឡា រំពៃមើល ស្វែងរកនរណាម្នាក់ដែលមានចិត្តស្មោះត្រង់។ ទ្រង់បានវាយប្រហារពួកគេ តែពួកគេធ្វើព្រងើយ ទ្រង់បានធ្វើឲ្យពួកគេវិនាស តែពួកគេមិនរាងចាលទេ ពួកគេកាន់ចិត្តរឹងដូចថ្ម ពួកគេមិនព្រមវិលមករកទ្រង់វិញទេ។
បើគេប៉ុនប៉ងចង់បានស្រែចម្ការណា គេដណ្ដើមយកស្រែចម្ការនោះ បើគេប៉ុនប៉ងចង់បានផ្ទះណា គេរឹបអូសយកផ្ទះនោះ គេប្លន់ម្ចាស់ផ្ទះ និងគ្រួសារ ហើយដណ្ដើមយកមត៌ករបស់គាត់ទៀតផង។
នៅគ្រានោះ ជនជាតិម៉ាឌានទាំងមូល ជនជាតិអាម៉ាឡេក និងពួកពនេចរដែលមកពីទិសខាងកើតបានប្រមូលផ្តុំគ្នាឆ្លងទន្លេយ័រដាន់ ហើយបោះទ័ពនៅត្រង់ជ្រលងភ្នំយេសរាល។
ជនជាតិភីលីស្ទីនបានប្រមូលផ្តុំទ័ពទាំងមូលរបស់ពួកគេនៅអាផេក។ ចំណែកឯពួកអ៊ីស្រអែលវិញ បោះទ័ពជិតប្រភពទឹកនៅយេសរាល។