យ៉ូស្វេ 19:18 - អាល់គីតាប18 ទឹកដីរបស់គេ មានក្រុងយីសរាល គីសាឡូត ស៊ូណេម សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦18 ទឹកដីរបស់គេរួមមាន ក្រុងយេសរាល គីសាឡូត ស៊ូណែម សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥18 ទឹកដីរបស់គេមានក្រុងយេសរាល គីសាឡូត ស៊ូណែម សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤18 ឯព្រំដែនរបស់គេ នោះទៅតាមយេសរាល គីសាឡូត ស៊ូណែម សូមមើលជំពូក |
ស្តេចយ៉ូរ៉ាមត្រឡប់មកក្រុងយេសរាលវិញ ដើម្បីព្យាបាលរបួសដែលកងទ័ពស៊ីរីបានវាយនៅភូមិរ៉ាម៉ាក្នុងពេលស្តេចប្រយុទ្ធជាមួយស្តេចហាសែល ជាស្តេចស្រុកស៊ីរី។ ពេលនោះស្តេចអហាស៊ីយ៉ា ជាបុត្រស្តេចយ៉ូរ៉ាម ស្តេចស្រុកយូដា ធ្វើដំណើរទៅក្រុងយេសរាល សួរសុខទុក្ខស្តេចយ៉ូរ៉ាម ជាបុត្រស្តេចអហាប់ ដែលកំពុងតែមានជំងឺយ៉ាងខ្លាំង។
ប៉ុន្តែ ស្តេចយ៉ូរ៉ាមបានត្រឡប់ទៅកាន់ក្រុងយេសរាលវិញ ដើម្បីព្យាបាលរបួសដែលកងទ័ពស៊ីរីបានវាយ នៅពេលប្រយុទ្ធជាមួយស្តេចហាសែល ជាស្តេចស្រុកស៊ីរី។ លោកយេហ៊ូវមានប្រសាសន៍ថា៖ «ប្រសិនបើអស់លោកគាំទ្រខ្ញុំមែន! សូមប្រយ័ត្ន កុំឲ្យនរណាម្នាក់ចេញពីទីក្រុង នាំដំណឹងទៅប្រាប់អ្នកក្រុងយេសរាលឡើយ!»។