១ ពង្សាវតារក្សត្រ 20:33 - អាល់គីតាប
កាលពួកមន្ត្រីឃើញថា ឱកាសល្អហុចឲ្យដូច្នេះ ពួកគេក៏ប្រញាប់ជម្រាបស្តេចវិញថា៖ «ស្តេចបេនហាដាដ ពិតជាបងប្អូនរបស់ស្តេចមែន!»។ ស្តេចអហាប់មានប្រសាសន៍ថា៖ «ចូលទៅអញ្ជើញស្តេចមក»។ ស្តេចបេនហាដាដ ក៏ចេញមកជួបស្តេចអហាប់ ហើយស្តេចអហាប់ឲ្យស្តេចបេនហាដាដ ឡើងជិះរទេះជាមួយ។
សូមមើលជំពូក
អ្នកទាំងនោះបានយកពាក្យនោះទុកជាផ្នូលល្អ ក៏ទូលតបភ្លាមថា៖ «ហ្នឹងហើយបងប្អូនទ្រង់» រួចទ្រង់ប្រាប់គេថា៖ «ចូរទៅនាំលោកមក» ដូច្នេះ បេន-ហាដាដក៏ចេញមកគាល់ទ្រង់ ហើយទ្រង់ឲ្យឡើងជិះលើរាជរថជាមួយទ្រង់។
សូមមើលជំពូក
កាលពួកមន្ត្រីឃើញថាឱកាសល្អហុចឲ្យដូច្នេះ ពួកគេក៏ប្រញាប់ទូលស្ដេចវិញថា៖ «ព្រះបាទបេនហាដាដពិតជាបងប្អូនរបស់ព្រះករុណាមែន!»។ ព្រះបាទអហាប់មានរាជឱង្ការថា៖ «ចូរទៅយាងព្រះរាជាមក»។ ព្រះបាទបេនហាដាដក៏ចេញមកគាល់ព្រះបាទអហាប់ ហើយព្រះបាទអហាប់ឲ្យព្រះបាទបេនហាដាដឡើងជិះរាជរថជាមួយ។
សូមមើលជំពូក
អ្នកទាំងនោះបានយកពាក្យនោះទុកជាផ្នូលល្អ ក៏ទូលតបភ្លាមថា ហ្នឹងហើយបងប្អូនទ្រង់ រួចទ្រង់ប្រាប់គេថា ចូរទៅនាំលោកមក ដូច្នេះ បេន-ហាឌាឌ់ក៏ចេញមកគាល់ទ្រង់ ហើយទ្រង់ឲ្យឡើងជិះលើរាជរថជាមួយនឹងទ្រង់
សូមមើលជំពូក