១ ពង្សាវតារក្សត្រ 20:33 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥33 កាលពួកមន្ត្រីឃើញថាឱកាសល្អហុចឲ្យដូច្នេះ ពួកគេក៏ប្រញាប់ទូលស្ដេចវិញថា៖ «ព្រះបាទបេនហាដាដពិតជាបងប្អូនរបស់ព្រះករុណាមែន!»។ ព្រះបាទអហាប់មានរាជឱង្ការថា៖ «ចូរទៅយាងព្រះរាជាមក»។ ព្រះបាទបេនហាដាដក៏ចេញមកគាល់ព្រះបាទអហាប់ ហើយព្រះបាទអហាប់ឲ្យព្រះបាទបេនហាដាដឡើងជិះរាជរថជាមួយ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦33 អ្នកទាំងនោះបានយកពាក្យនោះទុកជាផ្នូលល្អ ក៏ទូលតបភ្លាមថា៖ «ហ្នឹងហើយបងប្អូនទ្រង់» រួចទ្រង់ប្រាប់គេថា៖ «ចូរទៅនាំលោកមក» ដូច្នេះ បេន-ហាដាដក៏ចេញមកគាល់ទ្រង់ ហើយទ្រង់ឲ្យឡើងជិះលើរាជរថជាមួយទ្រង់។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤33 អ្នកទាំងនោះបានយកពាក្យនោះទុកជាផ្នូលល្អ ក៏ទូលតបភ្លាមថា ហ្នឹងហើយបងប្អូនទ្រង់ រួចទ្រង់ប្រាប់គេថា ចូរទៅនាំលោកមក ដូច្នេះ បេន-ហាឌាឌ់ក៏ចេញមកគាល់ទ្រង់ ហើយទ្រង់ឲ្យឡើងជិះលើរាជរថជាមួយនឹងទ្រង់ សូមមើលជំពូកអាល់គីតាប33 កាលពួកមន្ត្រីឃើញថា ឱកាសល្អហុចឲ្យដូច្នេះ ពួកគេក៏ប្រញាប់ជម្រាបស្តេចវិញថា៖ «ស្តេចបេនហាដាដ ពិតជាបងប្អូនរបស់ស្តេចមែន!»។ ស្តេចអហាប់មានប្រសាសន៍ថា៖ «ចូលទៅអញ្ជើញស្តេចមក»។ ស្តេចបេនហាដាដ ក៏ចេញមកជួបស្តេចអហាប់ ហើយស្តេចអហាប់ឲ្យស្តេចបេនហាដាដ ឡើងជិះរទេះជាមួយ។ សូមមើលជំពូក |
កាលលោកយេហ៊ូវចេញដំណើរពីទីនោះទៅ លោកបានជួបនឹងលោកយ៉ូណាដាប់ ជាកូនរបស់លោករេកាប ដែលដើរតម្រង់មករកលោក។ លោកយេហ៊ូវជម្រាបសួរគាត់ ហើយសួរថា៖ «តើលោកមានចិត្តស្មោះចំពោះខ្ញុំ ដូចខ្ញុំមានចិត្តស្មោះចំពោះលោកដែរឬទេ?»។ លោកយ៉ូណាដាប់ឆ្លើយថា៖ «ខ្ញុំមានចិត្តស្មោះមែន»។ លោកយេហ៊ូវមានប្រសាសន៍ទៀតថា៖ «បើដូច្នោះមែន សូមហុចដៃមក៍!»។ លោកយ៉ូណាដាប់ក៏ហុចដៃ ហើយលោកយេហ៊ូវចាប់ដៃគាត់ ទាញឡើងជិះរទេះជាមួយលោក។
ព្រះបាទអេសាបានប្រមូលមាសប្រាក់ទាំងប៉ុន្មាន ដែលមាននៅក្នុងឃ្លាំងព្រះដំណាក់របស់ព្រះអម្ចាស់ និងក្នុងឃ្លាំងព្រះរាជវាំង ប្រគល់ទៅឲ្យពួករាជបម្រើ ហើយចាត់ពួកគេឲ្យទៅគាល់ព្រះបាទបេន-ហាដាដ ជាបុត្ររបស់ព្រះបាទថាបរីម៉ូន ដែលត្រូវជាបុត្ររបស់ព្រះបាទហេសយ៉ូន ស្ដេចស្រុកស៊ីរី ដែលគង់នៅក្រុងដាម៉ាស ទូលថា៖
ពួកគេនាំគ្នាយកបាវមកស្លៀក យកខ្សែមកពាក់នៅក រួចចេញទៅគាល់ស្ដេចស្រុកអ៊ីស្រាអែល ហើយទូលថា៖ «ព្រះបាទបេនហាដាដ ជាអ្នកបម្រើរបស់ព្រះករុណា ទូលថា “សូមព្រះករុណាមេត្តាទុកជីវិតឲ្យទូលបង្គំផង”»។ ព្រះបាទអហាប់មានរាជឱង្ការថា៖ «តើព្រះរាជានៅមានព្រះជន្មទេឬ? ទ្រង់ក៏ជាបងប្អូននឹងយើងដែរ!»។
ព្រះបាទបេនហាដាដមានរាជឱង្ការទៅកាន់ព្រះបាទអហាប់ថា៖ «ទូលបង្គំសូមប្រគល់ក្រុងទាំងប៉ុន្មាន ដែលបិតារបស់ទូលបង្គំបានដណ្ដើមយកពីបិតារបស់ព្រះករុណា ថ្វាយព្រះករុណាវិញ។ ព្រះករុណាអាចនាំយកផលិតផលក្នុងស្រុករបស់ព្រះករុណាទៅលក់ក្នុងក្រុងដាម៉ាស ដូចបិតារបស់ទូលបង្គំធ្លាប់នាំយកផលិតផលទៅលក់នៅក្រុងសាម៉ារីដែរ»។ ព្រះបាទអហាប់មានរាជឱង្ការថា៖ «រីឯទូលបង្គំវិញ ទូលបង្គំនឹងចុះសន្ធិសញ្ញាជាមួយព្រះករុណា រួចទូលបង្គំនឹងបើកឲ្យព្រះករុណាយាងត្រឡប់ទៅស្រុកវិញ»។ ព្រះបាទអហាប់ក៏ចុះសន្ធិសញ្ញាជាមួយព្រះបាទបេនហាដាដ រួចហើយបើកឲ្យព្រះបាទបេនហាដាដយាងត្រឡប់ទៅស្រុកវិញ។